អង្គរក្សការពារភាគច្រើនជាបុរសៗមានសាច់ដុំ មានមាឌធំៗ និងមានកម្លាំងខ្លាំង។ ដោយឡែកអង្គរក្សស្រីៗនៃប្រទេសចិនឯណេះវិញក៏មិនធម្មតាដែរ ដោយពួកគេទទួលបានការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីក្លាយជាអ្នកការពារដ៏ល្អ។
តម្រូវការជ្រើសយកអង្គរក្សស្រី គឺមានកាន់តែច្រើន ដោយសារសេដ្ឋីជាស្រ្ដីនៅចិនមានចំនួនច្រើន។ ដោយមានទីផ្សារខ្ពស់បែបនេះហើយ ទើបធ្វើឲ្យនារីៗមកពីគ្រប់មជ្ឈដ្ឋានជាច្រើន បានចូលរួមហ្វឹកហាត់ ដើម្បីបណ្ដុះបណ្ដាលខ្លួនឲ្យក្លាយជាអង្គរក្សស្រីខ្លាំងក្លា។ ខាងក្រោមនេះជាសកម្មភាពហ្វឹកហាត់មួយចំនួន៖
៣០ភាគរយនៃសេដ្ឋីចិនជាស្ត្រី ដូចនេះតម្រូវការអង្គរក្សស្រីគឺមានច្រើន
នៅប្រទេសចិនមានសាលាបណ្ដុះបណ្ដាលស្ត្រីជាច្រើនឲ្យក្លាយជាអ្នកការពារស្រីដ៏ឆ្នើម
នារីខ្លះចូលរួមការហ្វឹកហាត់ដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន មិនមែនចង់ធ្វើអង្គរក្សនោះទេ
ការហ្វឹកហាត់ក្នុងថ្ងៃដំបូងគឺរួមមានការលូនលើភក់ និងត្រាំក្នុងទឹកត្រជាក់ផងដែរ
នារីទាំងនោះទទួលការហ្វឹកហាត់យ៉ាងខ្លាំង ឲ្យសមត្ថភាពមានគ្រប់គ្រាន់ដើម្បីការពារអតិថិជនដែលជួលពួកនាងទៅ
រយៈពេល៨ខែ ពួកគេទទួលការហ្វឹកហាត់យ៉ាងខ្លាំងក្លា
ការប្រើដបកែវវាយក្បាលក៏ជាផ្នែកមួយនៃការហ្វឹកហាត់
ការហ្វឹកហាត់ប្រយុទ្ធជាមួយដៃគូពេលគ្មានអាវុធ
ការហាត់ក្បាច់គុនក៏ជាផ្នែកមួយនៃការហ្វឹកហាត់ធ្វើអង្គរក្ស
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ wittyfeed
ប្រភព៖ wittyfeed
