ផ្សាយ ថ្ងៃទី10  ខែJuly  ឆ្នាំ2015  ម៉ោង​ 9:50 នាទី

ទស្សនា​វីដេអូ​បង្ហាញ​ពី​​ដំណើរការ​​សាងសង់​កសិដ្ឋាន​ទាញ​​ខ្យល់​ធំ​ជាង​គេ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ តើ​ពិសេស​អស្ចារ្យ​យ៉ាងណា?



Wind Farm Constructionប្រភព៖​ youtube

វីដេអូ Youtube រយៈពេល​ជាង ៣នាទី​ដែល​ទើប​បង្ហោះ​ថ្មីៗ​នេះ គឺ​បង្ហាញ​នូវ​ទិដ្ឋភាព​នៃ​ការ​សាងសង់​កសិដ្ឋាន​ទាញ​​ខ្យល់ (Wind Farm) ​ធំ​ជាង​គេ​មួយ​កន្លែង​ស្ថិត​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ផលិត​ថាមពល​ពី​ការ​បម្លែង (ពី​កម្ដៅ​ក្នុង​ផែនដី ពី​ទឹក និង​ពី​ខ្យល់) ធំ​ជាង​គេ​ក្នុង​ប្រទេស​ហ្វីលីពីន និង​ធំ​បំផុត​ក្នុង​ពិភពលោក​លំដាប់​ទី២ EDC Wind Power Corporation។

3

4



ចង់​ដឹង​ថា តើ​ដំណើរការ​សាងសង់​កសិដ្ឋាន​ទាញ​ខ្យល់​នេះ មាន​លក្ខណៈ​ទំនើប មមាញឹក​កម្រិត​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖







2

1



កសិដ្ឋាន​ទាញ​ខ្យល់​ទំនើប ដែល​ត្រូវ​បាន​សាងសង់​ក្នុង​ទីក្រុង Burgos នៃ​ខេត្ត Ilocos Norte ប្រទេស​ហ្វីលីពីន​នេះ នឹង​អាច​ផ្គត់ផ្គង់​កម្រិត​ថាមពល ១៥០មេហ្គាវ៉ាត់ (150MW)។ ក្នុង​ការ​សាងសង់  Wind Farm Construction នេះ គេ​បាន​ដំឡើង​តួប៊ីន​ខ្យល់​ជាច្រើន ដើម្បី​ទាញ​យក​ថាមពល​ពី​ខ្យល់ ​ផ្គត់ផ្គង់​តាម​តម្រូវការ​បាន៕

ខាងក្រោម​នេះ​ គឺ​ជា​វីដេអូ​មួយ​ផ្សេង​ទៀត​ បង្ហាញ​ពី​ដំណើរការ​សាងសង់​​តួប៊ីន​៖







ដោយ៖ លី ឈៀន
ប្រភព៖​ youtube/thebnews

Khmer Boxing Welcome!!


Flag Counter



Popular Posts