​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ផ្ញើ​សារ​សំងាត់​មួយ​ទៅ​កាន់ ក្រសួងការបរទេសរ​បស់​ខ្លួន ពាក់ព័ន្ធ​បញ្ហា​ព្រំដែន រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​។
​ខ្លឹមសារ​នៃ​លិខិត​បាន​បញ្ជាក់ថា

១.​ព្រំដែន​កម្ពុជា​-​ថៃ​៖ គណៈកម្មការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម ឆ្នាំ​១៩០៧-១៩០៨ មាត្រដ្ឋាន​១/២០០.០០០ (​ដងរ៉ែក និង​ខូង លេខ ៧ និង​៨ បេសកម្ម Bernard និង Montguers-Bovaradej លេខ ១.២.៣.៤ និង​៥)(​កំណត់ចំណាំ​៖ ផែនទី​ផ្នែក​ដងរ៉ែក និង​ខូង គឺ​មិន​ត្រូវបាន​កំណត់ ដោយ​លេខ ឬ​បេសកម្ម ដូច​នៅ​ក្នុង​ផែនទី Montguers-Bovaradej Mission ទេ )​។​

២. ព្រំដែន​វៀតណាម​-​កម្ពុជា​៖ ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន មាត្រដ្ឋាន ១/១០០.០០០ ប្រើប្រាស់​នៅ​មុន កិច្ចព្រមព្រាង​បារី​ស ឆ្នាំ​១៩៤៥​។​

៣. កោះ​តាម​ឆ្នេរ​៖ ផែនទី​ក្រុម​ភូមិសាស្ត្រ​កម្ពុជា ដែល​យកចេញ ពី Hydrographic Service បារាំង “​ឈូង​សមុទ្រ​សៀម​-​ឆ្នេរ​កម្ពុជា​-​ចាប់ពី​កោះ​បា​លូ ទៅ​ទន្លេ​កោះ​ពោ​”​មាត្រដ្ឋាន​១/៣០០.០០០៕ ដោយៈ​សៅ វិសាល​

***********************
Source:http://vayofm.com/news/detail/61343.html?default.php&cur=49035&action=view&textid=49035

Khmer Boxing Welcome!!


Flag Counter



Popular Posts