ភ្នំពេញ៖ ពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលសម្រាប់ អ្នកចូលចិត្ត លេងបណ្ដាញសង្គមយក្ស Facebook នៅពេលដែល ពួកគេ បានប្រទះឃើញរូបភាព ស្រើបស្រាល និងស្រាតននលគោកនៅលើគ្រែ ហើយត្រូវបានគេស្គាល់ច្បាស់ថា ជា តារា សម្ដែងល្បីឈ្មោះ លោក ហេង ដារី ជាមួយនឹងស្រីក្មេងម្នាក់ សង្ស័យជាសង្សាររបស់លោក បង្ហោះយ៉ាងព្រោង ព្រាត ពេញបណ្ដាញសង្គម ដ៏ពេញនិយមមួយនេះ។
ក្នុងរូបភាពគ្មានសម្លៀកបំពាក់ នៅលើគ្រែជាមួយគ្នាយ៉ាងស្និទ្ធបំផុត ដែលត្រូវបានគេចែក ចាយតៗគ្នានេះ ត្រូវបានអ្នក លេង Facebook បញ្ចេញមតិសួរដេញដោលគ្នា ទៅវិញទៅមក ថា តើជារឿងពិត ឬជាកាសម្ដែងក្នុងរឿងអ្វីមួយ ហើយប្រសិនបើរឿងនេះ ជារឿងពិត គឺជាការធ្វេសប្រហែស មួយយ៉ាង ធ្ងន់ធ្ងររបស់ លោក ហេង ដារី ដែលធ្វើឲ្យរូបនេះ បែកធ្លាយជាសាធារណៈ ហើយក៏ជាភាពអាម៉ាស មួយសម្រាប់ភាគីខាងស្រីផងដែរ។
ទោះបីជាយ៉ាងណា ប្រភពព័ត៌មានស្និទ្ធនឹងលោក ហេង ដារី បានបង្ហើបថា រូបភាពស្រើប ស្រាលនៅលើគ្រែ ជាមួយ ស្រីក្មេងសាច់សខ្ចីនេះ គឺគ្រាន់តែជាឈុតឆាក សម្ដែងមួយ ក្នុងរឿង«កុលាប៣ទង» ដែលលោក ហេង ដារី ត្រូវសម្ដែង ឈុតនេះ ជាមួយនឹងកញ្ញា ដួង ម៉ានិច (ដួង ស្រីពេជ្រ) ហើយត្រូវគេយក មកបង្ហោះឡើង ដើម្បីឲ្យមានការចាប់ អារម្មណ៍ ពីសំណាក់មហាជនតែប៉ុណ្ណោះ ពោលពុំមែនជាការពិតនោះទេ ។
ពាក់ព័ន្ធនឹងរឿងរ៉ាវ បែកធ្លាយរូបលើគ្រែនេះ តារាសម្ដែង ហេង ដារី បានបញ្ជាក់តាមរយៈ ហ្វេសប៊ុកផ្ទាល់របស់ខ្លួន បែប បញ្ឆិតបញ្ឆៀងថា «ធ្វើជាមនុស្ស បើមិនទាន់ដឹងពីគេច្បាស់ យើងមិនត្រូវ គិតថាគេអាក្រក់នោះទេ។ មនុស្សដូចខ្ញុំ គ្មាន បងប្អូនម្នាក់ ណាថាខ្ញុំល្អនោះដែរ។ ព្រោះខ្ញុំសម្ដែងរឿងភាគ ច្រើនសុទ្ធតែតួអាក្រក់។ ខ្ញុំមិនដែលធ្វើអាក្រក់ ដាក់អ្នកណា ម្នាក់ឡើយ។ បងប្អូនឃើញគេថា ខ្ញុំអាក្រក់បងប្អូនជឿគេ។ ខ្ញុំពិតជាមិនបានធ្វើអាក្រក់ ដូចគេនិយាយទេ។ ខ្ញុំនិយាយ បងប្អូនពិត ជាមិនជឿទេ។ បើបងប្អូនជារូបខ្ញុំបានបងប្អូនដឹងច្បាស់ ថាខ្ញុំជាមនុស្សបែបណា ហើយខ្ញុំនឹងឲ្យអ្នកដែល ធ្វើដាក់ខ្ញុំសងមកខ្ញុំវិញ នៅថ្ងៃណាមួយមិនខាន។ អរគុណណាស់ដែលបងប្អូនបានស្អប់ខ្ញុំ ដោយមិនបានដឹងរឿង ច្បាស់ហើយខ្ញុំក៏មិនខ្វល់ពីបងប្អូនណា ដែលគិតថាខ្ញុំអាក្រក់នោះដែរ. ឲ្យតែខ្ញុំដឹងថា ខ្ញុំជាមនុស្សបែបណានោះ បានហើយ..»។
ប្រភព៖ Lookingtoday