​លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សកម្ម​ក្នុង​រឿងព្រំដែន​កម្ពុជា និង​វៀតណាម បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក របស់​លោក​ថា  រដ្ឋា ភិបាលប្រើ​ផែនទី​បោន ខ្នាត 1/100.000 ចំនួន​២៦​ផ្ទាំង ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទីបោន​ខ្នាត 1/100.000 របស់​រដ្ឋាភិបាល​បារាំង និង​ផែនទី UTM ខ្នាត 1/100.000 របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ​ពេល​បោះបង្គោល​ព្រំដែន រដ្ឋាភិបាល​បែ​ជា​ប្រើ​ផែនទី UTM ខ្នាត 1/50.000 ចំនួន​៤០​ផ្ទាំង (​ចែង​ក្នុង​ទំព័រ​ទី​១២​នៃ សន្ធិសញ្ញា​ឆ្នាំ ១៩៨៥ និង​ប្រការ​៣​ចំណុច​២​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥)​ទៅវិញ ។​

​នៅក្នុង​នោះ​ផង​ដែរ​លោក​បញ្ជាក់ថា ការបោះបង្គោល​រវាង​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម បាន​ប្រើ​ផែន​ទី UTM ខ្នាត 1/50.000 ចំនួន​២៦​ផ្ទាំង ដែល​ចម្លង​ពី​ផែនទីបោន​ខ្នាត 1/100.000 ចំនួន​២៦​ផ្ទាំង​ផងដែរ នៅក្នុង​"​ប្រការ​៣​ចំណុច​១​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥" (​ចម្លង​និង​បោះ​ពុម្ភ​នៅ​ប្រទេស​វៀត​ណា​ម​) ឯ​ផែនទីបោន​ខ្នាត 1/100.000 គ្រាន់​តែ​ប្រើ​អម​ប៉ុណ្ណោះ​។ ដោយ​ផែនទីបោន​ប្រើ​មុំ ឯ​ផែនទី UTM ប្រើ​ម៉ែត្រ ដូច្នេះ​មានតែ​ផែនទី UTM​ទេ ដែល​ស៊ីគ្នា​ជាមួយ GPS និង​បច្ចេកវិទ្យា​ទំនើប ចំណែកផែនទីបោន​មិន​ស៊ីគ្នា​ជាមួយ GPS និង​បច្ចេកវិទ្យា​ទំនើប​នោះទេ​។

​ហេតុនេះហើយ​បាន​ជា​រដ្ឋាភិបាល​ប្រើ​ផែនទី UTM ខ្នាត 1/50.000 ដើម្បី​បោះបង្គោល​ព្រំដែន ប៉ុន្តែ​ផែនទី UTM ខ្នាត 1/50.000 នេះផ្ទុយ​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​តម្រូវឲ្យ​ប្រើ​ផែនទី​ខ្នាត 1/100.00 0​។ មូលហេតុ​នេះ​ហើយ​ដែល​លោក ហ៊ុន សែន និង​លោក​បណ្ឌិត សុខ ទូច ចង់ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញដើម្បី​តម្រូវ​អ្វី​ដែល​រដ្ឋាភិបាល ប្រើ​ផែនទី​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កន្លងមក​។

​លោក​អ៊ុំ សំអាន បាន​បន្ថែមថា ការប្រើ​ផែនទី UTM ខ្នាត 1/50.000 ធ្វើឲ្យ​ចំណេញ​ដល់​វៀតណាម ទើប​វៀតណាម​ជ្រើសរើស​យក​ផែនទី​នេះ​សម្រាប់​ធ្វើ​ការបោះបង្គោល​ព្រំ​ដែន​។ ការបំឡែង (Convert) ពី​ផែនទីបោន​ខ្នាត 1/100.000 ទៅ​ផែនទី UTM ខ្នាត 1/100.000 ដើម្បី​ឲ្យ​ស៊ីគ្នា​ជាមួយ GPS និង​បច្ចេក​វិទ្យា​ទំនើប​។ ផែនទីបោន​ខ្នាត 1/100.000 ជា​ផែនទី​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន (​ផែនទី​បារាំង​) ស្រប​តាម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ ឯ​ផែនទី UTM ខ្នាត 1/50.000 ជា​ផែនទី​យោធា​អាមេរិកាំង​តែប៉ុនោះ​។

​បើ​តាម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ស្តីពី​ម្ចាស់​កម្មសិទ្ធិ​កាន់កាប់​ទឹកដី​ក្រោយ​សង្គ្រាម លោក​អ៊ុំ សំអាន បាន​សង្គត់ធ្ងន់​ថា ត្រូវ​យក​ផែនទីបោន​ខ្នាត 1/100.000 ដែល​បារាំង​បាន​បន្ស ល់​ទុកឲ្យ ដើម្បី​បោះបង្គោល​ព្រំដែន ប៉ុន្តែ​រដ្ឋាភិបាល​ប្រើ​ផែនទី​អម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​សម័យ​យួន​ត្រួតត្រាខ្មែរ សម្រាប់​បោះបង្គោល​ព្រំដែន ហើយ​មិន​បាន​ប្រើ​ផែនទីបោន​ខ្នាត 1/100.000 ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ​នោះ​ទេ។ យ៉ាងណាក៏​​ដោយ វិទ្យុ​វាយោ​​បានព្យាយាម​​ទាក់ទង​ទៅ​កាន់​មន្ត្រីជំនាញព្រំដែន ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​​​នេះ តែ​មិនអាច​ទាក់​ទង​បាន​​​៕(​ដោយ​៖​សេង បារាំង​)

Khmer Boxing Welcome!!


Flag Counter



Popular Posts