ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក​ជាច្រើន សម្តែង​នូវ​ការភ្ញាក់ផ្អើល និង​កត់​ស្លុត បំផុត​បន្ទាប់​ពី​បាន​ឃើញ នូវ​ការ​បង្ហោះ​ពី​ទំហំ​ផ្ទៃ​ដី​របស់​ប្រទេស​កម្ពុជា ពី​ម្ចាស់​គណនី​ហ្វេ​សប៊ុក​ម្នាក់​ឈ្មោះ Sopheak Chan ដោយ​បាន​បង្ហាញថា ទំហំ​ផ្ទៃ​ដី​របស់​ប្រទេស​កម្ពុជា មាន​ក្រឡា​ផ្ទៃ 176,520 គីឡូម៉ែត្រ​ការ៉េ​(Km2)​។ មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ តាមរយៈ​គេហទំព័រ​បរទេស​(http://world.bymap.org/LandArea.html)​ដែល​ជា​វេបសាយ​បង្ហាញ​ពី​ទំហំ​ផ្ទៃដី ប្រទេស​ចំនួន​២៥៦ ប្រទេស ជុំវិញ​ពិភពលោក ក៏​បាន​បង្ហាញថា កម្ពុជា​មាន​ទំហំ​ក្រឡា​ផ្ទៃ 176,515 Km2​។​ យ៉ាងណាក៏ដោយ តួលេខ​ផ្ទៃដី​176,515​​ Km2 ​ត្រូវ​បាន​អ្នក​មួយ​ចំនួន​​បញ្ចេញ​យោបល់​ថា ​គឺគិ​ត​តែ​ផ្ទៃដី ​មិន​គិត​ពីផ្ទៃ​ទឹក​ឡើយ​​។ ​គួរបញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​ក្រឡា​ផ្ទៃ 181,035 km2 មាន​រាង​បាត​ខ្ទះ និង​មាន​ខេត្ត​កំពង់ធំ ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​ប្រទេស​"៕ ដោយៈ​សៅ វិសាល​


Khmer Boxing Welcome!!


Flag Counter



Popular Posts