ស្មាតហ្វូន Huawei P8 ​ល្បី​ល្បាញ​ពាសពេញ​ពិភព​លោក​ខាង​ថត​ជាប់​ចលនា​ពន្លឺ​មក​ដល់​កម្ពុជា​ហើយ

8 Jun, 2015 15:51
ទីបំផុត​កំពូល​ស្មាត​ហ្វូន Huawei P8 ដែល​ល្បី​ខ្ទរខ្ទារ ទាំង​ទ្វីប​អឺរ៉ុប តំបន់​អារ៉ាប់ និង​ទ្វីប​អាស៊ី លើ​មុខងារ​កាមេរ៉ា​ច្បាស់​កម្រិត DSLR ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ អាច​ថត​ជាប់​ពន្លឺ​បាន និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត​ជាមួយ​ការ​រចនា​រូបរាង​ដ៏​ប្រណីត យក​ស្ទីល​តាម​បណ្ណាល័យ​ និង​ក្រប​សៀវភៅ​សម័យ​បុរាណ បាន​មក​ដល់​ទីផ្សារ​កម្ពុជា​ហើយ។

IMG_4289

បន្ទាប់​ពី​ពិធីសម្ពោធ​ជា​សកល​ដ៏​កក្រើក​នៅ​ទីក្រុង​ឡុង​កាល​ពី​ខែ​មេសា និង​ពិធី​សម្ពោធ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ទីក្រុង​បាងកក​កាល​ពី​ចុង​ខែ​ឧសភា​រួច​មក ​ក្រុមហ៊ុន Huawei បន្ត​នាំ​យក​ការ​ភ្ញាក់​ផ្អើល និង​ភាព​ច្នៃ​ប្រឌិត​របស់ កំពូល​ស្មាត​ហ្វូន Huawei P8 របស់​ខ្លួន មក​បង្ហាញ​នៅ​កម្ពុជា ដើម្បី​បង្អួត​ពី​គុណសម្បត្តិ និង​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សម្បូរ​បែប​ទាំង​ផ្នែក​ទំនាក់​ទំនង​ការងារ​ប្រចាំ​ថ្ងៃ និង​ការ​កម្សាន្ត ទៅ​កាន់​អ្នក​គាំទ្រ ​អាជីវករ និង​អ្នក​សារ​ព័ត៌មាន។

ពិធី​សម្ពោធ និង​ហ្វឹក​ហ្វឺន​អាជីវករ​អំពី​លក្ខណៈ​ពិសេស​របស់ កំពូល​ស្មាតហ្វូន​ស៊េរី​ចុង​ក្រោយ​បំផុត Huawei P8 ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៦ ខែ​មិថុនា ឆ្នាំ ២០១៥ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II ដោយ​មាន​ការ​ចូលរួម​ពី​កំពូល​តារា​ចម្រៀង ​មាស សុខសោភា ​ជា​ឯក​អគ្គរាជទូត​សុឆន្ទៈ​របស់​ទូរស័ព្ទ ​Huawei ប្រចាំ​ប្រទេស​កម្ពុជា ពិធី​ករ​ពិធីការីនី តារា​ចម្រៀង​ទើប​នឹង​រះ​ថ្មី តារា​បង្ហាញ​ម៉ូត​​មាន​ប្រជាប្រិយ​ភាព ​អ្នក​តំណាង​ក្រុមហ៊ុន Huawei អ្នក​គាំទ្រ​ផលិតផល Huawei អាជីវករ អ្នក​ថតរូប​អាជីព​ដ៏​ល្បី និង​អ្នក​សារព័ត៌មាន​ជា​ដើម។

IMG_4138

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ ក៏​មាន​កម្មវិធី​ពិសេស​ជា​ច្រើន​ដូចជា ការ​សម្ដែង និង​ច្រៀង​ចម្រៀង​ល្បី​ៗ ពី​សំណាក់​កំពូល​តារា​ចម្រៀង​មាស សុខសោភា ការ​បង្ហាញ​ម៉ូដែល​ទូរស័ព្ទ Huawei ស៊េរី​ថ្មីៗ ដោយ​តារា​បង្ហាញ​ម៉ូត​ល្បីៗ វគ្គ​បណ្តុះបណ្ដាល​ស្តី​ពី​អត្ថ​ប្រយោជន៍ និង​ការ​ប្រើប្រាស់​កំពូល​ស្មាតហ្វូន P8 ឲ្យ​អស់​ពី​លទ្ធភាព និង​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​សម្រាប់​អាជីវករ ការ​ថតរូប​ចលនា​ពន្លឺ​លេង​កម្សាន្ត​ជាមួយ ​Huawei P8 ការ​ឆ្លើយ​សំណួរ​យក​រង្វាន់ និង​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ដ៏​ឆ្ងាញ់​ពិសា។

IMG_3598

លោក​ ល៉ីវ ស៊ីយ៉ាង (ហៅ ជេសុន) អគ្គនាយក​ផ្នែក​លក់​ប្រចាំ​ក្រុម​ហ៊ុន Huawei ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា៖ “តាម​របាយការណ៍​ថ្មី យើង​អាច​បញ្ជាក់​បាន​ថា ការ​នាំ​ចេញ​ស្មាត​ហ្វូន​ក្នុង​ឆ្នាំ ២០១៥ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ កើន​ឡើង ១២០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ហើយ​ទីផ្សារ ប្រ​ទេស​កម្ពុជា ​គឺ​ជា​ទីផ្សារ​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ផលិតផល​ស៊េរី​ខ្ពស់​ច្រើន​ជាង​គេ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​។ យើង​ខ្ញុំ​រំពឹង​ថា នឹង​លក់ Huawei ស៊េរី P8 ឲ្យ​បាន ១០ លាន​គ្រឿង​ទូទាំង​ពិភពលោក”។

កញ្ញា ខៀវ សាន់​សាណា ដែល​ជា​ពិធីការនី​ដ៏​ល្បី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​ភាព​រីករាយ​ជា​ខ្លាំង​ជាមួយ​កាមេរ៉ា​ថត​ជាប់​ចលនា​ពន្លឺ​របស់ Huawei P8 ដែល​មាន​មុខងារ ៤ យ៉ាង​គឺ Light Trails, Silky Water, Star Track និង Light Graffiti។ ពិធីការនី​ដ៏​ល្បី ស្អាត ក្មេង​ជាង​វ័យ និង​ពូកែ​វោហាស័ព្ទ សាណា ដែល​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ពោធ​ដ៏​ធំ​ប្រចាំ​តំបន់​នៅ​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា បាន​ឲ្យ​ដឹង ថា “ខ្ញុំ​មាន​អារម្មណ៍​ថា អស្ចារ្យ​មែន​ទែន​ដែល​មាន​ស្មាតហ្វូន​អាច​ធ្វើ​រឿង​បែប​នេះ​បាន។ ខ្ញុំ​អាច​ថត​ជាប់​ចលនា​ពន្លឺ​ដោយ​គ្រាន់​តែ​យក​ពិល ឬ​របស់​ដែល​មាន​ពន្លឺ​មក​គូស​នៅ​ក្នុង​ខ្យល់ រួច​ថត​រូប​ចលនា​នោះ​ជាមួយ​មុខ​ងារ Light Painting របស់ Huawei P8។ ខ្ញុំ​អាច​ថត​សកម្មភាព​ក្នុង​ពេល​រាត្រី​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មី​ប្លែក​ពី​គេ ហើយ​ខ្ញុំ​គិត​ថា​វា​ពិត​ជា​អស្ចារ្យ ​រួម​ទាំង​កម្រាស់​ស្ដើង ស្រាល ​មាំ​ដែល​តួ​ទាំង​មូល​ស្រោប​ដោយ​លោហៈធាតុ ​គឺ​ពិត​ជា​ជម្រើស​ក្នុង​ក្ដី​សុបិន។

IMG_4302

ចំណែក​ លោក សិទ្ធិគុណ អ្នក​ថត​រូប​អាជីព​ក្នុង​ស្រុក​ដ៏​ល្បី​ម្នាក់ ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​នឹង​សមត្ថភាព​កាមេរ៉ា​កម្រិត ​DSLR របស់ Huawei P8។ លោក សិទ្ធិគុណ បាន​រៀប​រាប់​ថា៖ “គុណភាព​រូបថត​ដែល​ខ្ញុំ​ប្រើ Huawei P8 ថត​នៅ​ពេល​យប់ គឺ​ពិត​ជា​អាច​ប្រៀប​ធៀប​ជាមួយ​រូបថត​ដែល​ថត​ដោយ​ប្រើ Professional Lens Reflex Camera។ ខ្ញុំ​អាច​ប្រើ​ Huawei P8 បម្រើ​ការងារ​ថតរូប​អាជីព​របស់​ខ្ញុំ​មួយ​ចំនួន​បាន។ លើស​ពី​នេះ​ទៅ​ទៀត ជាមួយ Huawei P8 ខ្ញុំ​អាច​ថត​រូប​ច្បាស់​ក្នុង​ទី​ងងឹត ដោយ​សារ​តែ Flash របស់ P8 មាន​ពីរ​ពណ៌​គឺ​ពណ៌ស និង​ពណ៌​ពង​មាន់ ​ដែល​ធ្វើ​ឲ្យ​រូបភាព​មាន​លក្ខណៈ​ដូច​ធម្មជាតិ”។

Huawei P8 មាន​លក់​ក្នុង​ទីផ្សារ​កម្ពុជា​ហើយ​ក្នុង​តម្លៃ​ប្រហែល ៤៧៩ដុល្លារ សម្រាប់​ពណ៌ Titanium Grey និង ៥៩៩ដុល្លារ សម្រាប់​ពណ៌ Mystic Champagne (មាស) ចំណែក Huawei P8 Max មាន​តម្លៃ​ប្រហែល ៦២៩ដុល្លារ ប៉ុន្តែ Huawei P8 Max និង Huawei P8 ពណ៌​មាស​នឹង​ចេញ​លក់​នៅ​ចុង​ខែ​មិថុនា ឬ​ដើម​ខែ​កក្កដា​ខាង​មុខ។ រាល់​ការ​ជាវ Huawei P8 ក្រុមហ៊ុន Huawei នឹង​ផ្ដល់​ជូន​ការ​ធានា​រយៈ​ពេល​មួយ​ឆ្នាំ ព្រម​ទាំង​សេវា​ជួស​ជុល VIP ​មាន​ន័យ​ថា​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ជួល​ជុស​ជូន​អតិថិជន​ឲ្យ​ហើយ​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ។ ចំពោះ​ទូរសព្ទ​ដែល​ទិញ​ក្នុង​រយៈ​ពេល​មិន​លើស​ពី ៧ ថ្ងៃ ដែល​មិន​អាច​ជួសជុល​បាន ​ក្រុមហ៊ុន​នឹង​ប្ដូរ​ទូរស័ព្ទ​ថ្មី​ជូន​ភ្លាម។

IMG_4196

គួរ​រំឭក​ថា ស្តុក​របស់ Huawei P8 នៅ​ប្រទេស​កម្ពុជា​គឺ​មាន​កំណត់​ជាមួយ​ការ​ផ្ដល់​ជូន​ពិសេស​អស្ចារ្យ​ទាំង​តម្លៃ ​និង​កាដូ​ភ្លាមៗ ដូចជា​ស្រោម​ Original (តម្លៃ​ប្រមាណ៣០ដុល្លារ) និង​ឧបករណ៍​បំពង​សំឡេង​ឥត​ខ្សែ (តម្លៃ​ប្រមាណ ២០ដុល្លារ) ជា​សរុប​អតិថិជន​ចំណេញ​ប្រមាណ ៥០ដុល្លារ​បន្ថែម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រាល់​ការ​ទិញ Huawei P8 និង ទូរស័ព្ទ Huawei ប្រភេទ 4G LTE គ្រប់​ប្រភេទ អតិថិជន​នឹង​ទទួល​បាន​កញ្ចប់​ប្រូម៉ូសិន​ពិសេស​ ហ្វ្រី​ស៊ីម Smart និង​ទឹក​ប្រាក់​ក្នុង​ប្រព័ន្ធ 120 USD ក្រៅ​ប្រព័ន្ធ 5 USD និង​ប្រើ​ប្រាស់​អ៊ីនធឺណិត​ពេញ​មួយ​ឆ្នាំ ឬ​ស្មើ​នឹង 48,000 MB (4,000 MB ក្នុង ១ ខែ សម្រាប់​រយៈ​ពេល ១២ ខែ) ។

IMG_4322

IMG_4317

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ផលិតផល​ថ្មីៗ ប្រូម៉ូសិន និង​កម្មវិធី​ពេសេ​ៗ​របស់ Huawei សូម​ចូល​ទៅ​កាន់៖www.facebook.com/HuaweiDeviceCambodia

អត្ថបទ៖ ពាណិជ្ជកម្ម

Khmer Boxing Welcome!!


Flag Counter



Popular Posts