បវរកញ្ញា​ប៊ី​គី​នី​ជាង​១០០​នាក់​បាន​ចូលរួម​ប្រឡង​វគ្គ​ដំបូង​ក្នុង​ព្រឹត្តិការណ៍ «​បវរកញ្ញា​ប៊ី​គី​នី​ពិភពលោក​២០១៥» ក្នុង​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៥ កក្កដា ២០១៥ ។
យោ​ង​តាម​គេហទំព័រ Changjiang Net បវរកញ្ញា​ប៊ី​គី​នី​ស្រស់​សោភា​ទាំង​អស់នោះ​ទៅ​ពី​បណ្តា​ទីក្រុង ផ្សេង​ៗ​គ្នា​ទូ​ទាំង​ប្រទេស​ចិន រួម​មាន​ទីក្រុង​ប៉េ​កាំ​ង សៀង​ហៃ ឆេ​ង​ដូ ដា​លៀន ស៊ី​អាន តៃ​យ័ន និង​ទីក្រុង Wuhan ។ បេ​ក្ខ​នារី​ដែល​វ័យក្មេង​ជាងគេ គឺ​មាន​អាយុ​ត្រឹម​១៦ ឆ្នាំ​ប៉ុណ្ណោះ ។
បេ​ក្ខ​នារី​ទាំងអស់​នឹង​ត្រូវ​ជ្រើសរើស​យក​ចំនួន​២០​នាក់ ដើម្បី​ប្រឡង​នៅ​វគ្គ​ទី​២ ហើយនឹង​បន្ត​ជ្រើសរើស​យក​បេ​ក្ខ​នារី​ឆ្នើម​ចំនួន​៣​នាក់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៕




Khmer Boxing Welcome!!


Flag Counter



Popular Posts