មន្ត្រីជាន់ខ្ពស់​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មានថ្មីៗថា ស្ថានទូត​មិនបាន​ឃើញ​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្នើសុំ​ខ្ចី​ផែនទី​កម្ពុជា​វៀតណាម ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នោះឡើយ។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Courtney Woods បាន​ឆ្លើយ​ប្រាប់​សារព័ត៌មានថ្មីៗតាមរយៈ​អ៊ីមែល​នៅ​រសៀល​ថ្ងៃទី១៦កក្កដា​នេះ​យ៉ាង​ដូច្នេះ​ថា៖«យើង​មិន​បានទទួល​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី ឬ​ការអត្ថាធិប្បាយ​ពី​វ៉ាស៊ីនតោន​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​លិខិត​នោះឡើយ»។

ផ្ទុយ​ពី​ស្ថានទូត​អាមេរិក មន្ត្រី​ស្ថានទូត​បារាំង និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​សុទ្ធតែ​អះអាងថា ពួកគេ​បានទទួល​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហើយ​ពួកគេ​កំពុង​រៀបចំ​ផ្ញើលិខិត​នេះ​បន្តទៅ​រដ្ឋាភិបាល​របស់​ពួកគេ​ដែរ។

ផ្ទុយ​ពី​ស្ថានទូត​អាមេរិក មន្ត្រី​ស្ថានទូត​បារាំង និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​សុទ្ធតែ​អះអាងថា ពួកគេ​បានទទួល​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហើយ​ពួកគេ​កំពុង​រៀបចំ​ផ្ញើលិខិត​នេះ​បន្តទៅ​រដ្ឋាភិបាល​របស់​ពួកគេ​ដែរ។

ពី​ស្ថានទូត​បារាំង លោក Nicolas BAUDOUIN ដែល​ជាលេខា​ទី១ និង​ជា​អ្នកនាំពាក្យ​ស្ថានទូត​ផង​នោះ លោក​បាន​បញ្ជាក់ថា​ស្ថានទូត​បានទទួល​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី​កម្ពុជាហើយ។

តាមរយៈ​សារ​អេឡិចត្រូនិក លោក​លេខា​ទី១នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​សរសរ​យ៉ាង​ដុ​ច្នេះ​ថា៖«យើង​ពិតជា​បានទទួល​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​យើង​នឹង​ផ្ញើលិខិត​នេះ​បន្តទៅ​ទីក្រុង​ប៉ារីស​ក្នុង​សប្តាហ៍​នេះ»។

ដូចគ្នា​ដែរ ស្ថានទូត​អង់គ្លេស​ក៏បាន​អះអាងថា ខ្លួន​បានឃើញ​លិខិត​របស់លោក ហ៊ុន សែន ដែរ។ «យើង​អាច​បញ្ជាក់បាន​ថា យើង​ទទួលបាន​ការស្នើសុំ [របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន] ហើយ​យើង​កំពុង​រៀបចំ​ផ្ញើលិខិត​នេះ​ទៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​របស់​យើង»។ នេះ​ជាការ​ឆ្លើយតប​របស់​ស្ថានទូត​អង់គ្លេស​មក​សារព័ត៌មានថ្មីៗតាម​អ៊ីមែល​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ទោះយ៉ាងណា​ក៏ដោយ មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​បារាំង និង​អង់គ្លេស​បញ្ជាក់ថា ពួកគេ​មិនអាច​អត្ថាធិប្បាយ​អ្វី​លើសពីនេះ​នោះទេ។

បន្ទាប់ពី​មិនបាន​ទទួល​ចម្លើយ​ជា​វិជ្ជមាន​ពី​អង្គការសហប្រជាជាតិ ទាក់ទង​នឹង​ការស្នើសុំ​ខ្ចី​ផែនទី​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​សរសេរ​លិខិត​ចំនួន៣ទៅ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅ​លោក​ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ និង​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស ដេវីត ខេ​មេ​រ៉ុ​ន ដើម្បី​ស្នើសុំ​ខ្ចី​ផែនទី​អន្តរជាតិ​របស់​កម្ពុជា ដែល​កម្ពុជា​ជឿជាក់ថា​ពួកគេ​នៅមាន ដើម្បី​យក​ផែនទី​ទាំង​នោះមក​ផ្ទៀងផ្ទាត់ ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​សព្វថ្ងៃ។ គោលដៅ​គឺ​ដើម្បី​ដោះស្រាយ​ទំនាស់​បន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម៕
-----------------------------------------
Source:http://www.thmeythmey.com/?page=detail&ctype=article&id=28732&lg=kh

Khmer Boxing Welcome!!


Flag Counter



Popular Posts