បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​នៅក្នុង​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​នៃ​ក្រសួង​អប់រំ​

​អំពើពុករលួយ​នៅក្នុង​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែលមាន​លោក ហង់ ជួនណា​រ៉ុ​ន ជា​រដ្ឋមន្ត្រី កំពុងតែ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​គោលដៅ​កែទម្រង់​វិស័យ​អប់រំ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។ ជាក់ស្តែង មន្ត្រីរាជការ​នៃ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​បាន​ចោទប្រកាន់​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​នេះ ថា​ចាយវាយ​ប្រាក់ ភី​ប៊ី (PB) ប្រចាំឆ្នាំ គ្មាន​តម្លាភាព​។ បញ្ហា​នេះ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​អំពើពុករលួយ​កើតឡើង​នៅក្នុង​ក្រសួង​អប់រំ​តទៅទៀត​។

​មន្ត្រីរាជការ​នៃ​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា ជាច្រើនរូប​បាន​ឲ្យ​ដឹងថា ពួកគាត់​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​របស់លោក ហ៊ុន សាមុត ដែលជា​ប្រធាន​នាយកដ្ឋាន ព្រោះ​លោក ហ៊ុន សាមុត ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម ចាត់ចែង​ថវិកា​គម្រោង​ចាយវាយ​ប្រចាំឆ្នាំ ដែល​ក្រសួង​ដាក់​ឲ្យ​ប្រើប្រាស់​គ្មាន​តម្លាភាព ឬ​បង្ហាញ​ឲ្យ​ត្រឹមត្រូវ​ដូចជា​ការបញ្ជូន​មន្ត្រី​ទៅ​បំពេញបេសកកម្ម​ជាដើម​។ មន្ត្រីរាជការ​នាយកដ្ឋាន អប់រំ​កាយ​និង​កីឡា​បាន​រៀបរាប់​ទៀតថា លុយ​ក្នុង​មួយឆ្នាំៗ ហើយ​នៅ​ឆ្នាំ​២០១៥ លុយ​ធ្លាក់​ពី​ក្រសួង​មក​ចំនួន ១២៨៨​លាន​រៀល ឥឡូវ​ដល់​ខែមិថុនា​ហើយ អត់​មាន​បុគ្គលិក​ចុះ PB ឬ​លិខិត​ឧទ្ទេសនាម ប្រធាន​នាយកដ្ឋាន​និង​បក្ខពួក​ធ្វើលិខិត​លួចលាក់​បិទបាំង​តែ​គ្នា​គេ ហើយ​មិនដឹង​អ្នកណា​ចាយលុយ​ហ្នឹង​។ ដូច្នេះ លោក ហង់ ជួនណា​រ៉ុ​ន ដែលជា​រដ្ឋមន្ត្រី​គួរ​ពិនិត្យ​និង​ចាត់វិធានការ​ឲ្យ​បានច្បាស់លាស់ បើទោះបី​លោក ហ៊ុន សាមុត បដិសេធថា លោក​មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ​ក៏ដោយ​។

​សូមបញ្ជាក់ថា វិស័យ​អប់រំ ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​នៅតែមាន​ភាពទន់ខ្សោយ មិនឃើញ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ទេ ហើយ​សូម្បីតែ​នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​មួយចំនួន​ក៏​ថ្នាក់ដឹកនាំ ប្រព្រឹត្ត​អំពើពុករលួយ​ដែរ​។ ប្រការ​នេះហើយ ដែល​ធ្វើ​ឲ្យ​ការប្តេជ្ញាចិត្ត​របស់លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​មិនអាច​ទទួលជោគជ័យ ព្រោះ​សូម្បីតែ​នាយកដ្ឋាន​សំខាន់ៗ​ក្នុង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក៏​កើតមាន​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​ករណី​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​នៃ​ក្រសួង​អប់រំ ប្រព្រឹត្ត​អំពើពុករលួយ គឺជា​រឿង​ដែល​រដ្ឋមន្ត្រីក្រសួង​អប់រំ ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​បំផុត​៕
MSP-0070B

Khmer Boxing Welcome!!


Flag Counter



Popular Posts