កាល​ពី​ព្រឹក​មិញ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​​បាន​រៀប​ចំ​​​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្ដី​ពី​​ផែន​ការ​មេ​​ត្រៀម​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​​លើក​ទី​៣២​ ​ឆ្នាំ​២០២៣​ ដែ​ល​កម្ពុជា​ធ្វើ​​ជា​ម្ចាស់​ផ្ទះ និង​បាន​បង្ហាញ​វីដេអូមួយ​ស្តីពី​គម្រោង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត ទំនើប​ទាន់​សម័យ និង​កម្រិត​ស្តង់ដារ​អន្តរជាតិ។

NOCC5លោក ថោង​ ខុន
​លោក​ វ៉ាត់ ចំរើន ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​​ថា ​ពហុកីឡដ្ឋាន​​​ជាតិ​មរតក​តេជោ​សែន (Main Stadium)​ ​​គ្រោង​សាង​សង់​ឲ្យ​រួច​រាល់​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ដើម្បី​​​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ២០២៣​ដែល​នឹង​មក​ដល់​ក្នុង​​រយៈ​ពេល​៧​ឆ្នាំទៀត​។ សម្រាប់​ការ​​ចំណាយ​មាន​ចំនួន​ច្រើន​ដ៏លើស​លប់។ ​គម្រោង​​នេះ​ កម្ពុជា​នឹង​ធ្វើ​ឲ្យ​ដូច​ទាំង​ស្រុង​ក្នុងវីដេអូ​​​ឃ្លីប​​​នេះ។

NOCC4​លោក វ៉ាត់ ចំរើន
Morodock Decho Stadium
សូម​ទស្សនា ​វីដេអូ​ស្តីពី​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ពិស្តារ​ដូច​ខាង​ក្រោម



************** http://news.sabay.com.kh/article/431000*********

Khmer Boxing Welcome!!


Flag Counter



Popular Posts