មហារីកមាត់ស្បូនជា ជំងឺដ៏កាចសារហាវមួយ ដែលនារីទាំងអស់ គួរតែយកចិត្តទុក ដាក់ការពារ និងទប់ស្កាត់ឲ្យបាន ទាន់ពេលវេលា។ ប្រសិនបើជំងឺ មហារីកមាត់ស្បូន នេះចាប់ផ្តើមកើត មានលើនារីណាម្នាក់ វាបង្កឲ្យមានរោគសញ្ញា មួយចំនួនដូចជា៖
– មានឈាមហូរ និងឈឺចាប់ពេលរូមភេទ
– មានឈាមហូរតាមទ្វារមាសខុសប្រក្រតីក្នុងចន្លោះពេលដែលមានរដូវ
– មានឈាមហូរតាមទ្វារមាសបន្ទាប់ពីរាំងរដូវ
– ឈឺចាប់ត្រង់ពោះផ្នែកខាងក្រោម
– ហូរទឹករំអិលចេញពីទ្វារមាសច្រើនខុសពីធម្មតា
– រាងកាយគ្មានកំលាំង
ប្រសិនបើនារីទាំងអស់ដែលបានជួបប្រទះនូវសញ្ញាខាងលើនេះ សូមប្រញាប់ទៅជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិគ្រោះយោបល់ និងធ្វើការតទប់ស្កាត់ឲ្យ បានទាន់ពេលវេលាមុនពេលជំងឺឈាន ទៅដល់តំណាក់កាល ធ្ងន់ធ្ងរពិបាកព្យាបាល យ៉ាងណាក៏ដោយអាការខាងលើក៏អាចបណ្តាលមកពីជំងឺ កាមរោគផ្សេងៗជាច្រើនទៀតដែរ មិនមែនមានន័យថាអ្នកដែលមានមានសញ្ញាខាងលើសុទ្ធតែមានជំងឺមហារីកនេះទេ៕

អត្ថបទ៖ Sam

អត្ថបទ៖ Sam
ខ្មែរណូត
ប្រភព៖ makeyourlifehealthier