ស្ត្រីអ្នកលក់នំគ្រក់ លេងម៉ាចាស់ដៃ ផ្អើលដល់មហាជន និង ឡើងបោរមុខពួក សន្តិសុខ ខ័ណ្ឌសែនសុខ
ថ្ងៃទី ២៣-០៧-២០១៥
ភ្នំពេញ: ខាងមុខផ្សារហេងលី ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា
ស្ត្រីអ្នកលក់នំគ្រក់ គម្រាមដុតម៉ូតូសន្តិសុខខ័ណ្ឌនៅកណ្តាលទ្រូងផ្លូវ។
គ្រាន់តែឈប់មួយភ្លែត លើកនំគ្រក់ឲ្យអតិថិជនពិសាសោះ បែរជាមកលើក រទេះរុញរបស់គាត់ដាក់ឡាន យកទៅសាលាខ័ណ្ឌ ?!!!
អីក៏អមនុស្សធម៌ខ្លាំងម្ល៉េះ ម្ចាស់ថ្លៃ ?!!!!!!!!!
ពុទ្ធោ មិនដែលឃើញទេលើលោក!!!
កូនៗ របស់ស្ត្រីរងគ្រោះនេះ វាបានស្អីសុី ប្រសិនបើអស់លោកធ្វើទង្វើពុំគប្បីលើរូបម្តាយរបស់គេនោះ ?
ផ្ទះក៏ជួលគេ កូនក៏គ្មានលទ្ធភាពរៀនសូត្រ កូនសង្ឃឹមម្តាយរុញនំគ្រក់លក់ ដើម្បីចិញ្ចឹមក្រពះកូនៗ ...
ល្មមៗ បានហើយ អស់លោកសណ្តាប់ធ្នាប់ខ័ណ្ឌដ៏មហិមាអើយ !!!!
សណ្តាប់ធ្នាប់នរណាក៏គេចង់បានដែរ ប៉ុន្តែ បើធ្វើហួសព្រំដែនលើប្រជាពលរដ្ឋដែលក្រីក្រ តោកយ៉ាកបែបនេះ គ្មាននរណាគេគាំទ្រទង្វើអស់លោកសន្តិសុខឯងទេ!!!
ចង់បានសន្លឹកឆ្នោតពីរាស្ត្រ ដោយមិន ចាំបាច់យកលុយទៅធ្វើធ្នាក់គឺងាយបំផុត។
ត្រូវយល់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ កន្លងមក ខ្លួនខ្ញុំផ្ទាល់ ម្តងៗ ពេលដែលខ្ញុំមកកាន់ក្រុង ភ្នំពេញ ម្តងៗ ខ្ញុំឧស្សាហ៍ឃើញរឿងបែបនេះកើតឡើងជាញឹកញាប់ណាស់។
សន្តិសុខផ្សារក្តី សន្តិសុខតាម ខ័ណ្ឌក្តី គឺតែងប្រើសម្តីអសុរសលើប្រជាពលរដ្ឋ ក្រីក្រ ល្ងិតល្ងង់ ដោយអសិលធម៌ជាទីបំផុត។ ល្មមៗបានហើយ អស់លោកដ៏មហិមា, ...

Khmer Boxing Welcome!!


Flag Counter



Popular Posts