Capture22
នេះជាសារលិខិត របស់លោកសៀន ប៉េងសែ ផ្ញើជូនសម្តេចហ៊ុន សែនពីបញ្ហាផ្ទៃក្រឡា នៃទឹកដីកម្ពុជា កាល​ពីឆ្នាំ២០០៣។
ជូនចំពោះលោកហ៊ុន សែន រដ្ឋមន្រ្តីទី១( ចម្លងតាមច្បាប់ដើម) រាជរដ្ឋាភិបាលកម្ពុជា។ ភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា។
លោករដ្ឋមន្រ្តីទី១
នៅក្នុងពេលថ្មីៗនេះ ក្នុងឱកាសនៃការប្រកួតប្រជែងកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ ដែលបានរួបរួម ដោយប្រ​ជាជាតិទំាងអស់ នៅក្នុងទ្វីបអាស៊ីភាគអគ្នេយ៍ អ្នករៀបចំជាផ្លូវការរបស់ប្រទេស វៀតណាម នៃស៊ីហ្គេម នេះ បានធ្វើការផ្សេព្វផ្សាយ​ជាសា​ធារណៈ នៅក្នុងស៊ីតអ៊ិនធឺណេតរបស់ខ្លួន www.seagames22.net/kamboja.htm ថា ទឹកដីនៃប្រទេសកម្ពុជា មានផ្ទៃក្រឡាចំនួន ១៧៦.៥២០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ គឺខុសពីការពិត ដែលមានទំាងអស់១៨១.០៣៥គីឡូម៉ែត្រការ៉េ ហើយដែលអន្តរជាតិ បានទទួល​ស្គាល់តាំងពីឆ្នាំ១៩៥៣មក គឺចាប់តាំពីពេលដែល ប្រទេសយើងទទួលបានឯករាជ្យមកម្ល៉េះ។
ការចុះផ្សាយរបៀបនេះ ដោយ(ស៊ីត)មួយ ដែលសាធារណរដ្ឋសង្គមនិយមវៀតណាមបានបដិ សេធថា មិនមានលក្ខណៈជាផ្លូវការ និងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរទៅ លើទំនាក់ទំនង នៃប្រទេសទំាងពីរ។ ចំពោះរឿងនេះ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការបរទេស​កម្ពុជា បែរជា ខំបង្រួមឲ្យក្លាយទៅជាកិច្ចការមួយដែលតូចតាចទៅវិញ ហើយជាពិសេស (គណៈរដ្ឋមន្រ្តី និងក្រសួងការបរទេសកម្ពុជា) បានដាក់ខ្លួនជាអ្នកនាំពាក្យរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមិនដឹងខ្លួន។ ដោយបានធ្វើសេចក្តីថ្លែងការមួយ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០៣ នេះ តាមរយៈវិទ្យុអាស៊ីសេរី ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិកថា ការចុះ​ផ្សាយនេះ បានធ្វើឡើងដោយ(ភ័ន្តច្រឡំ)​ទេ។ ហួសពីនេះទៅទៀត ទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងការបរ ទេសខ្មែរនេះ ថែម​ទំាងបានថ្លែងថែមទៀតថា តាមព័ត៌មាន ដែល​ផ្តល់ដោយលោក អគ្គរាជទូតរបស់ប្រទេសកម្ពុជា ប្រចាំហានៅណូយ រដ្ឋាភិបាលវៀតណាម បានថ្លែងថា (ស៊ិកអ៊ិនធឺណេត) នេះ មិនមែនបង្កើតឡើងដោយអ្នករៀបចំជាផ្លូវការ នៃស៊ីហ្គេមនេះទេ។
ចំពោះរឿងនេះ ខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ និងបញ្ជាក់ជូនលោកថា គឺភ្នាក់ងារជាផ្លូវការ របស់រដ្ឋាភិបាលសង្គមនិយមវៀតណាម (ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម) ដែលជាអ្នកបានធ្វើ ការផ្សេព្វផ្សាយអំពីការបង្កើតនៃ(ស៊ីត)នេះ ដោយសេវារបស់ភ្នាក់ងារនេះ។ ហេតុដូចនេះ​គេមិនអាចយល់បានទេថា ទីភ្នាក់ងារព័ត៌មានវៀតណាមនេះ នឹងបណ្តោយឲ្យមានការផ្សាយ ព័ត៌មានទំាងឡាយណា ទោះបី​ព័ត៌មាននោះ​តូច​តាចយ៉ាងណាក៏ដោយ ដោយគ្មានការយល់ព្រម និងការបានឃើញ ជាមុន ដោយរដ្ឋាភិបាលវៀតណាម ហើយជាពិ​សេសការមិនព្រម ទទួលខុសត្រូវ ដោយទីភ្នាក់ងារនេះ ក្នុងការចូលរួមរបស់ខ្លួន នៅក្នុងគ្រប់ការចុះផ្សាយលិខិត ផ្សាយដំណឹង និងការផ្សាយដទៃៗទៀត ដែលធ្វើឡើងដោយអ្នករៀបចំស៊ីហ្គេម នេះ។
ការមួយដែលដែលគួរឲ្យសោកស្តាយជាទីបំផុត គឺការដែលទីស្តីគណៈរដ្ឋមន្រ្តី និងក្រសួងការបរទេសកម្ពុជា មិនមែនរបស់រដ្ឋសភិបាល​វៀត​ណាម​នោះទេ ដោយយោងតាមសេចក្តីថ្លែង ការណ៍ របស់លោកអគ្គរាជទូតខ្មែរ ប្រចាំនៅហាណូយ បានប្រញាប់ប្រញាល់ផ្តល់ព័ត៌មាន អំពីគោលជំហររបស់ភាគីវៀតណាម ដែលគ្មានការច្បាស់លាស់អ្វីទាល់តែសោះ។ ការផ្តល់ ព័ត៌មាននេះទៀតសោត ពុំមែនស្តីអំពីចំណុច ដែលជាបញ្ហានៅក្នុងរឿងនេះទេ តែស្តីអំពីឧប្បតិដ្ឋាន និងប្រភេទ នៃស៊ីត នេះ ដែលរដ្ឋាភិបាលវៀតណាមគេបានបដិសេធ មិនទទួលស្គាល់​ថា គេនេះហើយ ដែលជាអ្នកដែលបានបង្កើត។
សមាគមខ្មែរទំាងអស់នៅរង់ចាំជានិច្ច ដើម្បីបានដឹងថា តើរដ្ឋាភិបាលវៀតណាមបានធ្វើការកែតម្រូវ (ដោយការសុំទោស) ដែរឬទេ?។ តើការកែតម្រូវនេះ ធ្វើដោយរបៀបណា? នៅវេលា ណា? ហើយតើមានអត្ថន័យយ៉ាងដូចម្តេច?អំពីបញ្ហាជាចម្បងនេះ? គឺផ្ទៃដីរបស់ព្រះរាជា ណាចក្រកម្ពុជា ដែលរដ្ឋាភិបាលវៀតណាមបានកត់ត្រា ប្រសិនបើគេមិនទទួលស្គាល់ទេ។
បញ្ហានេះ នឹងមានសន្ទុះកាន់តែខ្លាំងឡើងៗជានិច្ច ហើយគ្មាននរណាម្នាក់ នឹងអាចជឿបានទេ ថា គឺជាការភ័ន្តច្រឡំ ដោយសារនេះ ជាឆន្ទៈនយោបាយដោយពិតប្រាកដរបស់រដ្ឋាភិបាលវៀតណាម ក្នុងការប្រើគ្រប់មធ្យោបាយ គ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណា ដាក់សហគមន៍ អន្តរជាតិ ឲ្យនៅចំពោះមុខ ស្ថានការណ៍មួយ ដែលគេចាត់ទុកថា ជាការកន្លងរួចហួសទៅហើយ។
ដើម្បីលើកស្ទួយប្រទេសជាតិ ដាក់ក្នុងភាពថ្លៃថ្នូរឡើងវិញ ហើយក្នុងលក្ខណៈច្បាប់ ទោះបី តាមលក្ខណៈច្បាប់ជាតិ ក៏ដូចជាច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងកើតឡើងនៅក្នុងផ្ទៃខាងមុខនេះ យ៉ាងហោចណាស់ រដ្ឋាភិបាល ដែលរហូតមកដល់សព្វថ្ងៃនេះ នៅបំពេញ មុខងារនៅឡើយ ក្នុងពេលនេះ ត្រូវៈ
១.ប្រកាសមោឃភាព នៃសន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាស់ទំាងអស់ ដែលមានក្នុងឆ្នាំ
១៩៧៩ ឆ្នាំ១៩៨២ ១៩៨៣ និង១៩៨៥ ព្រមទំាងការអនុវត្តនានា តាមការទាមទារ ពីគ្រប់ សហគមន៍ខ្មែរទំាងអស់ ទោះបីនៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស ព្រមទំាងការទាមទារ របស់គណៈកម្មាធិការព្រំដែនកម្ពុជា ដែលតែងតែបានបញ្ជូនមកជាច្រើនលើកច្រើនគ្រាណាស់ មកហើយតាំងពីឆ្នាំ១៩៩៩មក។
២.ធ្វើសេចក្តីប្រកាសផ្សាយជាឩឡារិក អំពីផ្ទៃដីគោក របស់ប្រទេសកម្ពុជា ព្រមទំាងផ្ទៃសមុទ្រ របស់ខ្មែរ(ផ្ទៃបាតសមុទ្រ) ដែលមានទំហំ១៨១.០៣៥គីឡូម៉ែត្រការ៉េ និង៩៥០០០គីឡូម៉ែត្រ ការ៉េ។
៣.ទាមទារដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឲ្យចុះផ្សាយតាមរយៈទីស្តី ការគណៈរដ្ឋមន្រ្តី ឬក្រសួងការបរទេស នៃរដ្ឋាភិបាលនេះ នូវការកែតម្រូវមួយ ដោយបញ្ជាក់ ឲ្យបានច្បាស់លាស់អំពីផ្ទៃក្រឡាពិតប្រាកដ នៃប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ជា អន្តរជាតិ ហើយដែលបានចែងដូចមានចែងខាងលើនេះ។
៤.បញ្ជាដល់គ្រប់តំណាងទូតរបស់ព្រះរាជាណាចក្រកម្ពុជាទំាងអស់ ដែលមានប្រចាំនៅប្រ ទេសនានា នៅក្នុងពិភពលោក ឲ្យបញ្ជាក់ឲ្យបានច្បាស់លាស់ជាផ្លូវការតួលេខ ដែលមានចែងនៅក្នុងកថាខណ្ឌទី២ ខាងលើនេះ ព្រមទំាងផែនទីភូមិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានក្នុងឆ្នាំ១៩៥៣។
៥.បញ្ជាដល់គ្រប់ទីស្តីការ រដ្ឋមន្រ្តីនានា នៃរាជរដ្ឋាភិបាល ព្រមទំាងក្រសួងក្រោមបង្គាប់ ឲ្យ បញ្ឈប់ នូវការបោះពុម្ព និងការផ្សព្វផ្សាយ នូវផែនទីប្រទេសកម្ពុជា ទំាងឡាយណា ដែលមិន ត្រឹមត្រូវ ទៅតាមផែនទីជាផ្លូវការរបស់កម្ពុជា ពិឆ្នាំ១៩៥៣ ដែលទទួលស្គាល់ជាអន្តរជាតិ នៅ ក្នុងអំឡុងឆ្នាំ១៩៦៣ និងឆ្នាំ១៩៦៩។
សូមលោករដ្ឋមន្រ្តីទី១ ទទួលនូវការគោរពដ៏ជ្រាលជ្រៅអំពីខ្ញុំ។
ជ.គណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង និងនៅពិភពលោក។
ហត្ថលេខា
សៀន ប៉េងសែ
ចម្លងជូនៈ
.ខុទ្ធកាល័យព្រះមហាក្សត្រ
.ប្រធាន
.រដ្ឋសភា
.ព្រឹទ្ធសភា
.ក្រុមប្រឹក្សាធមម្មនុញ្ញ
ប្រធានគ្រប់គណបក្ស។
(បញ្ជាក់ លលិខិតនេះ មិនបានបញ្ជាក់ពីការបរិច្ឆេទទេ)
----------------------------------
http://khmersme.com/archives/773924

Khmer Boxing Welcome!!


Flag Counter



Popular Posts