ប្រភពអត្ថបទ គេហទំព័រ LookingToday
បរទេស៖ ប្រសិនបើអ្នកគិតថា ការរួមភេទញឹកញាប់ ឬច្រើនដងអាចជួយឲ្យអ្នកមានអារម្មណ៍រីករាយ និងទទួលបាន សុភមង្គលនោះ គឺអ្នកកំពុងតែភ័ន្តច្រទ្បំ ឬយល់ខុសហើយ ។ បើយោងតាម ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Carnegie Mellon បានបង្ហាញឲ្យដឹងថា ការបង្កើនសកម្មភាពរួមភេទញឹកញាប់ពេក អាចនាំឲ្យមានការធ្លាក់ចុះចំណង់ ផ្លូវភេទ និងកាត់បន្ថយអារម្មណ៍រីករាយ ។
935875621_224928_4767529745
ក្នុងការស្រាវជ្រាវដំបូង គេបានយកមនុស្សមានសុខភាពល្អចំនួន១២៨នាក់ នៅចន្លោះអាយុពី ៣៥ ទៅដល់ ៦៥ ឆ្នាំ ដោយបែងចែកជាពីរក្រុម ដើម្បីពិនិត្យមើល និងតាមដានអំពីសកម្មកភាពរួមភេទរបស់ពួកគេ ជារៀងរាល់សប្តាហ៍ ។ ជាលទ្ធផលបានឲ្យដឹងថា ក្រុមដំបូងស្ថិតក្នុងចំណោមក្រុមទាំងពីរ ដែលមានសកម្មភាពរួមភេទញឹកញាប់ គឺមានការ ថយចុះចំណង់ផ្លូវភេទ និងភាពសប្បាយរីករាយ ។
ដោយទ្បែកចំពោះក្រុមទី២វិញ មានសកម្មភាពរួមភេទតិច ឬពុំញឹកញាប់ គឺមិនត្រឹមតែមានសុខភាពល្អប៉ុណ្ណោះទេ ថែម ទាំងមានអារម្មណ៏រីករាយជាមួយនឹងសេចក្ដីសុខផ្លូវភេទរបស់ពួកគេទៀតផង ។ ហេតុដូចនេះ ទើបក្រុមអ្នកស្រាវជ្រាវ បានសន្និដ្ឋានថា ការបង្កើតភាពស្និទ្ធស្នាល ឬសុភមង្គលជាមួយដៃគូ មិនចាំបាច់ឲ្យមានការរួមភេទញឹកញាប់ពេកនោះ ទេ ត្រឹមតែយល់ចិត្តគ្នា និងមានពេលវេលាខ្លះ ដើម្បីនៅជិតគ្នា គឺគ្រប់គ្រាន់ណាស់ទៅហើយ ៕


Khmer Boxing Welcome!!


Flag Counter



Popular Posts