លោក​ អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។ ហេង ជីវ័ន
លោក​ អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុម​អ្នក​ជំនាញ​ច្បាប់​រដ្ឋសភា​បាន​​ធ្វើការ​ទាំង​ថ្ងៃ​ឈប់​សម្រាក​​ចាប់​តាំងពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​ម្សិលមិញ​ដើម្បី​សិក្សា​តាម​ផ្លូវ​ច្បាប់​ដែល​អាច​នឹង​ឈាន​ទៅ​​ដល់​ការ​ព្យួរ​​អភ័យ​ឯកសិទ្ធិ​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ដោយសារ​តែ​​តំណាងរាស្ត្រ​រូប​នេះ​បាន​​ចោទប្រកាន់​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ថា​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ករណី​មិន​ព្រម​បញ្ជូន​លិខិត​បន្ត​ទៅ​រដ្ឋាភិបាល​​។ នេះ​បើ​តាម​លោក ឈាង វុន អ្នក​នាំពាក្យ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​។
លោក ឈាង វុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ក្រុម​អ្នក​ជំនាញ​ច្បាប់​​​របស់​សភា​បាន​ជួប​ប្រជុំ​គ្នា​​ទាំង​ក្នុង​ថ្ងៃ​ឈប់​សម្រាក​​​​ដើម្បី​សិក្សា​​ និង​ពិចារណា​លើ​ករណី​​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន ដែល​បាន​ចោទប្រកាន់ លោក ហេង សំរិន ថា​មិន​​គោរព​​រដ្ឋធម្មនុញ្ញ​ហើយ​តំណាង​រាស្ត្រ​រូប​នេះ​គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រឆាំង​នឹង​លោក ហេង សំរិន ករណី​ដែល​លោក​ ហេង សំរិន មិន​ព្រម​ផ្ញើ​លិខិត​រួម​របស់​​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ទៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​សំណើ​​សុំ​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម។
ជាមួយ​គ្នា​នេះ លោក ឈាង វុន បាន​បង្ហើប​​ដោយ​​ជំរុញ​​​ឲ្យ​លោក សំអាន ប្រញាប់​ជួប​ជាមួយ​ លោក សំរិន និង​​សម្រុះសម្រួល​គ្នា​បញ្ចប់​​បញ្ហា​នេះ​ក្រែង​​លោ​អភ័យ​ឯកសិទ្ធិ​​សភា​របស់​គាត់​​ អាច​​ត្រូវ​ព្យួរ​ដោយ​​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា ឬ​ប្រហែល​លោក សំអាន អាច​​ត្រូវ​ប្រឈម​​មុខ​នឹង​ចំណាត់ការ​ផ្លូវ​ច្បាប់​​ណា​មួយ​នៅពេល​អ្នក​ជំនាញ​ច្បាប់​​​​រកឃើញ​​កំហុស​ពីព្រោះ​​​​អ្នក​ជំនាញ​ច្បាប់​បាន​ផ្ញើ​របាយការណ៍​​ទៅ​លោក សំរិន រួច​ហើយ។
លោក វុន ថ្លែង​ថា​៖ «​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា​មិន​ដែល​សម្រេច​​ពីរ​ភាគ​បី​នោះ​ទេ​។ នៅក្នុង​គណៈកម្មាធិការ​អចិន្រ្តៃយ៍​សម្រេច ៥០+១»។ «​ប៉ុន្តែ​ខ្ញុំ​និយាយ​ម្តង​​ហើយ​ម្តង​ទៀត​ខ្ញុំ​មិន​ចង់​​ឲ្យ​​ស្ថានភាព​នេះ​ធ្លាក់​ទៅ​​​ដល់​ដំណាក់កាល​នោះ​ទេ​​»។ ​លោក វុន ​​បន្ថែម​ថា លោក សំអាន ​​បាន​​ប្រព្រឹត្ត​ខុស​​​ក្នុង​ចំណុច​ណា​​មួយ​ក្នុង​មាត្រា​ណា​មួយ​ ឬ​​ក្នុង​ករណី​ព្រហ្មទណ្ឌ​ណា​មួយ​ដែល​​ប៉ះពាល់​​ដល់​​លោក ហេង សំរិន កំហុស​របស់​គាត់​ត្រូវ​បាន​រកឃើញ​រួច​ហើយ​​។
លោក ឈាង វុន បាន​ព្រមាន​​ថា​៖ «​ដូច្នេះ​ទូក​បាន​រៀបចំ​ចាកចេញ​រួច​ហើយ ​ហើយ​​ប្រសិន​បើ​ទូក​ចេញ​អត់​ត្រឡប់​មក​វិញ​ទេ​»។
ប៉ុន្តែ​លោក សំអាន មិន​ខ្វល់​អំពី​​ករណី​អ្នក​​ជំនាញ​ច្បាប់​ណា​សិក្សា​​អំពី​ករណី​របស់​លោក​ជាមួយ​លោក សំរិន ដូច​ការ​អះអាង​របស់​លោក ឈាង វុន ទេ​ដោយ​លោក​​ថ្លែង​ថា​គណៈកម្មាធិការ​អចិន្រ្តៃយ៍​មិន​​អាច​ព្យួរ​អភ័យ​ឯកសិទ្ធិ​របស់​លោក​បាន​ទេ​ដរាប​ណា​មិន​មាន​​ការ​សម្រេច​​ដោយ​សំឡេង​ ២ ភាគ ៣ ​នៃ​តំណាង​រាស្រ្ត​ទាំង​មូល​។
លោក សំអាន ថ្លែង​ថា​៖ «​​ខ្ញុំ​យល់ព្រម​ជួប​ជាមួយ​សម្តេច ហេង សំរិន ប៉ុន្តែ​ខ្ញុំ​សូម​​ឲ្យ​​គាត់​ផ្ញើ​លិខិត​​របស់​ខ្ញុំ​ទៅ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប្រសិន​​បើ​គាត់​មិន​ព្រម​ផ្ញើ​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​តំណាងរាស្រ្ត​ថា​តើ​យើង​ត្រូវការ​ដាក់​ពាក្យ​បណ្តឹង​ឬ​អត់​»៕ PS

Khmer Boxing Welcome!!


Flag Counter



Popular Posts