Fri, 10 July 2015



ដាណឺម៉ាក ៖ បុរាណ​វិទូ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ជីក​រក​ឃើញ​មាស​ដែល​គេ​ច្រៀក​ជា​សន្លឹក​វ័ណ្ឌ​ជាប់ៗ​គ្នា​វែងៗ​ ដូច​ជា​អាចម៍​រណា ​មាន​ចំនួន​ប្រមាណ ២០០០​ ចម្រៀក នៅ​ឯ​វាល​មួយ​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ដាណឺម៉ាក​។
​លោក​ Flemming Kaul សាស្ត្រាចារ្យ​សារ​មន្ទីរ​ជាតិ ក្នុង​ក្រុង Copenhagen បាន​ឲ្យ​ដឹង​ថា បំណែកសន្លឹក​​វ័ណ្ឌ​ជាប់​គ្នា​ទាំង​នេះ ធ្វើ​ពី​មាស​មាន​សរសៃ​ឆ្មាៗ​ស្តើង​ប្រវែង​ ៣​​ សង់ទីម៉ែត្រ ដែល​តាម​ការ​ប៉ាន​ប្រមាណ មាន​អាយុ​កាល​ពី ៩០០-៧០០ ឆ្នាំ​មុន គ.ស។ ប៉ុន្តែ​លោក​សាស្រ្តាចារ្យ និង​មិត្ត​រួម​ការងារ​របស់​គាត់​មិន​ទាន់​ប្រាកដ​​ថា បំណែក​ដែល​ពួក​គាត់​រក​ឃើញ​នេះ​ជា​អ្វី​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ ។
យោង​តាម​គេហទំព័រ​របស់​សារមន្ទី លោក​សាស្ត្រាចារ្យ​បាន​និយាយ​ថា៖ «ការ​ពិត​ទៅ ​ខ្ញុំ​គិត​ថា​អ្វី​ដែល​ពួក​យើង​រក​ឃើញ​នេះ​ ទំនង​ជា​ផ្នែក​មួយ​នៃ​អាវ​របស់​ព្រះ​រាជ​គ្រូ​នៃ​រាជា​អង្គ​ណា​មួយ ឬ​គ្រឿង​លម្អរ ដូច​ជា​មួក​ពាក់​ពី​លើ​ក្បាល ​ឬ​​ ប្រហែល​ជា​គេ​យក​ទៅ​ត្បាញ​ចូល​ទៅ​ក្នុង​សំលៀក​បំពាក់​ជា​ដើម»។
បំណែក​សន្លឹក​មាស​វ័ណ្ឌ​គ្នា​នេះ​នឹង​បន្ត​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ក្រុង Skaelskor សប្តាហ៍​ក្រោយ​។
បំណែក​សន្លឹក​មាស​វ័ណ្ឌ​គ្នា​នេះ​ត្រូវ​បាន​ជីក​រក​ឃើញ​នៅ​តំបន់ Boeslunde ដែល​ជា​កន្លែង​កំណាយ​វត្ថុ​បុរាណ​ធ្វើ​ពី​មាស​នៃ​ យុគសម័យសំរិទ្ធ ​។ ខណៈ​ពែង​មាស​ជា​ច្រើន ​និង​ចិញ្ចៀន​អាពាហ៍ពិពាហ៍​ត្រូវ​បាន​រក​ឃើញ​នៅ​ទី​នោះ​កាល​ពី ២០០ ឆ្នាំ​មុន។
សំណល់​នៃ​ប្រអប់​រោម​សត្វ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​កន្លែង​ជីក​យក​បំណែក​សន្លឹក​មាស​វ័ណ្ឌ​គ្នា​នោះ​ដែរ ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ជា​ទីតាំង​គោរព​បូជា​ព្រះ​អាទិត្យ​របស់​បុព្វបុរស ដាណឺម៉ាក។ នេះ​បើ​យោង​តាម​លោក​ស្រី​បុរាណ​វិទូ​ Kirsten Christiansen មក​ពី​សារមន្ទី​ West Zealand Museum ​។
លោក​ស្រី​បាន​និង​កំពុង​តែ​ធ្វើ​ការ​ជីក​នៅ​ក្នុង​តំបន់​នេះ​បន្ថែម​ទៀត ​ក្នុង​ករណី​សង្ស័យថា ​អាច​មាន​វត្ថុ​បុរាណ​ជា​ទ្រព្យ​សម្បត្ដិ​ច្រើន​ជាង​នេះ​ទៀត​នៅ​ខាង​ក្រោម​ដី​នា​តំបន់​កំណាយ​វត្ថុ​បុរាណ​នេះ​៕ BBC/AD/khmerpost

Khmer Boxing Welcome!!


Flag Counter



Popular Posts