ក្រុមបាល់ទាត់កម្ពុជាណាដែលមានពិន្ទុលើគេសម្រាប់លីកកម្ពុជា២០១៥ទាំងពីរជើងនឹងតំណាងឲ្យក្លិបកម្ពុជាចូលរួមប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ 2015 Toyota Mekong Club Championship ដែលត្រូវបានប្រកាសជាផ្លូវការក្នុងសន្នីសីទសារព័ត៌មានកាលពីរសៀលម្សិលមិញនៅសណ្ឋាគារ Conrad Hotel ប្រទេសថៃ ខណៈក្រុមវៀតណាមឈរចាំជាស្រេចនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រុមជើងឯកថៃឈរចាំវគ្គផ្តាច់ព្រ័ត្រ។

តំណាងប្រទេសទាំង៥ក្នុងសន្នីសីទម្សិលមិញ និងអគ្គនាយកក្រុមហ៊ុន Toyota
ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី៧ ខែកក្កដានេះ តំណាងក្រុមហ៊ុន Toyota បានឲ្យដឹងថា ក្រុមជើងឯកទាំង៥មកពីប្រទេសទាំង៥នៃតំបន់ទន្លេមេគង្គគឺ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ត្រូវប្រកួតក្នុងដី និងក្រៅដីលក្ខណៈសន្សំពិន្ទុដើម្បីស្វែងរកក្រុមលេខ១ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបនឹងក្រុមជើងឯកវៀតណាមដែលឈរចាំនៅវគ្គនេះរួចជាស្រេច។ ក្រុមណាដែលឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងឡើងទៅជួបក្រុមជើងឯកថៃដែលឈរចាំនៅវគ្គផ្តាច់ព្រ័ត្ររួចជាស្រេចដែរ។
ក្នុងពិធីនេះតំណាងសហព័ន្ធមកពីប្រទេសទាំង៥ក៏បានចូលរួមក្នុងនោះ លោក ម៉ៃ តុលា តំណាងឲ្យប្រទេសកម្ពុជាក៏បានចូលរួមដែរ។ លោកម៉ៃ តុលា បានបញ្ជាក់ថា សហព័ន្ធបាល់ទាត់កម្ពុជាបានសម្រេចរួចរាល់ហើយគឺ លីកបាល់ទាត់កម្ពុជាបញ្ចប់ការប្រកួតទាំង២២ប្រកួតរួចរាល់មុនពាន Toyota Mekong Club Championship ចាប់ផ្តើម ដូច្នេះក្រុមកម្ពុជាណាដែលមានពិន្ទុលើគេក្រោយការប្រកួតទាំង២ជើង នឹងតំណាងឲ្យកម្ពុជាចូលរួមប្រកួត Toyota Mekong Club ឆ្នាំនេះពោលគឺមិនថា ក្រុមនោះជាជើងឯក ឬមិនជើងឯកទេតាមរយៈការប្រកួត Play offនៅលីកកម្ពុជា។
លោក Kyoichi Tanadaប្រធានគ្រប់គ្រងក្រុមហ៊ុន Toyota Motor Corporation និងជាប្រធាននៃToyota Motor Asia Pacific បាននិយាយថា ៖«នៅឆ្នាំនេះ ការប្រកួតទាំងអស់នឹងធ្វើឡើងក្នុងប្រទេសទាំង៥ដើម្បីបង្កើតការពេញចិត្ត និងភាពសប្បាយរីករាយកាន់តែច្រើនឡើងសម្រាប់ពានរង្វាន់ជើងឯក។ ខ្ញុំគិតទុកមុនថា បែបបទថ្មីនៃការប្រកួតនេះនឹងទាក់ទាញមនុស្សជាច្រើន និងអ្នកគាំទ្រកីឡាបាល់ទាត់នៅក្នុងប្រទេសនីមួយៗដើម្បីជួបជុំ និងសាទរក្រុមម្ចាស់ផ្ទះរបស់ពួកគេ»។
លោកបន្ថែមទៀតថា គំនិតផ្ដួចផ្ដើមដូចនេះមានសារៈសំខាន់ណាស់ និងជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនToyota ក្នុងការបន្តពង្រឹងភាពជាដៃគូយូរអង្វែងជាមួយសហគមន៍អាស៊ាន និងចែករំលែកការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅកម្រិតមូលដ្ឋាន។
Toyota Mekong Club Championship ត្រូវបានបង្កើតឡើងដើម្បីផ្សារភ្ជាប់ការស្រលាញ់ និងថាមពលដែលមានចំពោះកីឡាបាល់ទាត់រួមផ្សំនឹងការប្ដេជ្ញាចិត្តផលិត «រថយន្តដែលមានគុណភាពល្អ»ជូនដល់អតិថិជនរបស់ក្រុមហ៊ុនToyota។ ការនាំមកនូវដំណោះស្រាយប្រកបដោយនិរន្តរភាព ការច្នៃប្រឌិត និងភាពអស្ចារ្យដល់ប្រទេសនីមួយៗជាគោលបំណងសំខាន់របស់ក្រុមហ៊ុន Toyota។
សម្រាប់ឆ្នាំ២០១៥នេះ ក្រុមហ៊ុនមិនត្រឹមតែផ្តល់រថយន្តដែលមានគុណភាពល្អទេ វានឹងក្លាយជា«ដៃគូល្អបំផុត»ជាមួយសហគមន៍ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យយុវជន ក្មេង និងចាស់អាចលេងកីឡាបាល់ទាត់ និងលើកទឹកចិត្តកីឡាករបាល់ទាត់ និងអ្នកគាំទ្រវិស័យកីឡាផងដែរ។
ការប្រកួតនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។
កម្មវិធីប្រកួត
| |||||
ថ្ងៃទី
|
ក្រុម
|
vs
|
ក្រុម
|
កីឡដ្ឋាន
|
ប្រទេស
|
១ វិច្ឆិកា
|
ក្រុមឡាវ
|
vs
|
ក្រុមកម្ពុជា
|
អានូវង់
|
ឡាវ
|
២២ វិច្ឆិកា
|
ក្រុមមីយ៉ាន់ម៉ា
|
vs
|
ក្រុមឡាវ
|
Thuwanna
|
មីយ៉ាន់ម៉ា
|
២៩ វិច្ឆិកា
|
ក្រុមកម្ពុជា
|
vs
|
ក្រុមមីយ៉ាន់ម៉ា
|
អូឡាំពិក
|
កម្ពុជា
|
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
| |||||
៦ ធ្នូ
|
ក្រុមវៀតណាម
|
vs
|
ក្រុមលេខ១វគ្គជម្រុះ
|
Hanoi Hangday
|
វៀតណាម
|
វគ្គផ្តាច់ព្រ័ត្រ
| |||||
២០ ធ្នូ
|
ក្រុមថៃ
|
vs
|
ក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
|
Suphachalasai
|
ថៃ
|
ប្រាក់រង្វាន់
| |
ក្រុមជើងឯក
|
៧៥០០០ដុល្លារអាមេរិក
|
ក្រុមលេខ២
|
៥០០០០ដុល្លារអាមេរិក
|
ក្រុមលេខ៣
|
៣០០០០ដុល្លារអាមេរិក
|
ក្រុមលេខ៤
|
១០០០០ដុល្លារអាមេរិក
|
ក្រុមលេខ៥
|
៥០០០ដុល្លារអាមេរិក
|
ជាមួយគ្នានេះ កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍នឹងទទួលបានប្រាក់រង្វាន់៣០០០ដុល្លារអាមេរិក៕
អត្ថបទ៖ ជាន ចាន់រ៉ា/SABAYNEWS