ចេញផ្សាយ នៅ ថ្ងៃទី 9,ខែ July,ឆ្នាំ 2015 បញ្ចូលអត្តបទ ID 0003
ស្តាប់លោករិទ្ធីនិយាយពីរឿងថតបានVido clip ពីទូរសព្ទ័ដៃដែលពិធីការនីសាសាត្រូវឧកញ្ញ៉ា សុខ ប៊ុនវាយសំរាតខោអាវល្បីពេញ Facebook 09 July 2015
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចេញដិកាបង្គាប់អោយនាំខ្លួន ឧកញ៉ា សុខ ប៊ុន អគ្គនាយ ក្រុមហ៊ុន សុខ ប៊ុន គ្រូប ពីបទប្រពឹត្តហឹង្សា ដោយចេតនាមានស្ថានទម្ងន់ ?
ប្រភពពីសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃបានអោយដឹងថា ឧកញ៉ា សុខ ប៊ុន ដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដមម្នាក់បានរួមគ្នាជាមួយអង្គរក្សរបស់ខ្លួនចាប់វាយទាត់ធាក់ទៅលើពិធីការីនីទូរទស្សន៍ CTN គឺ កញ្ញា សាសា យ៉ាងសាហាវឃោរឃៅ នៅភោជនីយដ្ឋានមួយកន្លែងនៅកោះពេជ្រ ។ ប្រភពបានបន្តថា ៈ
បន្ទាប់ពីមានអំពើហឹង្សានេះ កញ្ញា សាសា បាន ដាក់ពាក្យបណ្ដឹង លោកឧកញ៉ា សុខ ប៊ុនមកសមត្ថកិច្ចក្រសួងមហាផ្ទៃ ។ ប៉ុន្តែលោកឧកញ៉ា សុខ ប៊ុន មិនបានបង្ហាញខ្លួនចូលមកដោះស្រាយនៅចំពោះមុខសមត្ថកិច្ចទេ ដោយពឹងពាក់អ្នករត់ការអោយជួយសម្រួលជាមួយកញ្ញា សាសា ដោះស្រាយបញ្ចប់បញ្ហាក្រៅប្រព័ន្ធច្បាប់ ។ តែកញ្ញា សាសា មិនព្រមឡើយ ហេតុនេះហើយទើបសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃស្នើទៅព្រះរាជអាជ្ញាចេញដិកាបង្គាប់អោយនាំខ្លួន ។
ខណៈពេលនេះសមត្ថកិច្ចកំពុងស្វែងរកតាមប្រម៉ាញ់លោកឧកញ៉ា សុខ ប៊ុន ដែលគេមិនទាន់ដឹងថាតើលោកឧកញ៉ារូបសង្ហាររូបនេះនៅទីណានោះទេ ។


Khmer Boxing Welcome!!


Flag Counter



Popular Posts