ផ្សាយ ថ្ងៃទី31 ខែJuly ឆ្នាំ2015 ម៉ោង 12:03 នាទី
តើទ្រព្យសម្បត្តិសម្បូរហូរហៀររបស់បុគ្គលម្នាក់បាន ធ្វើឲ្យបុគ្គលនោះខុសពីអ្នកផ្សេងដូចម្តេចទៅ? នេះវាមិនមែនជាក្តីស្រមៃនោះឡើយ តែវាជាតថភាពសង្គមដ៏ពិតប្រាកដមួយសម្រាប់លោកអ្នកសិក្សាស្វែងយល់នៅពេលនេះជាពិសេសសម្រាប់សង្គមអាមេរិកតែម្តងដើម្បីដឹងថា សហគ្រិនអ្នកមាន និង សហគ្រិនអ្នកក្រខុសគ្នាត្រង់ចំណុចណាខ្លះ។
បើលោកអ្នកមិនយល់ស្របទៅនឹងទស្សនៈដែលថា” អ្នកមានប្រាក់អាចរកស៊ីជោគជ័យជាងអ្នកខ្សត់ខ្សោយលុយកាក់” ទេនោះ សូមក្រឡេកមកមើលឧទាហរណ៍មួយនៅទីនេះ។ អ្នកមានលុយក្នុងហោប៉ៅតែ ៥ ០០០ ដុល្លារ តែចង់បើកក្រុមហ៊ុនមួយជាមួយនឹងដើមទុន ២០ ០០០ ដុល្លារ។ ដើម្បី មកបង្គ្រប់អ្នកអាចទៅខ្ចីបុលធនាគារ ឬ កៀងគរមិត្តភក្កិឲ្យមករកស៊ីជាមួយជាដើម។ មើលទៅហាក់លំបាកបន្តិចសម្រាប់អ្នក។
ក៏ប៉ុន្តែបើអ្នកក្រឡេកទៅមើលអ្នកមានប្រាក់ស្តុកស្តម្ភវិញ ចង់បើកក្រុមហ៊ុនជាមួយដើមទុនដូចគ្នានេះ ខណៈដែលបុគ្គលនេះមានលុយវាល់លាន។ ស្ដាប់ទៅចង់បើកក្រុមហ៊ុនេះជាមួយដើមទុនប៉ុណ្ណេះពិតជាគ្មានបញ្ហាហើយមែនទេ? នេះគ្រាន់តែជាតថភាពមួយប៉ុណ្ណោះ តែនៅមានចំណុចវិជ្ជមានជាច្រើនទៀតខាងក្រោមនេះដែលអ្នកផ្នែកសង្គមវិជ្ជាអាមេរិករកឃើញនូវមូលហេតុដែលមានទ្រព្យអាចក្លាយជាអ្នករកស៊ីជោគជ័យបានច្រើន។
១) ក្រុមអ្នកមានអាចរៀនសាលាថ្លៃៗធ្វើឲ្យពួកគេមានមុខមាត់ក្នុងពិភពអាជីវកម្ម
តើមានអ្នកជំនួញ និង បុគ្គលល្បីៗណាខ្លះដែលបានចូលរៀនសាលាល្បី? ចម្លើយនោះគឺមិនអាចរាប់អស់នោះឡើយ។ Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Bill Gates មហាសេដ្ឋីលេខ១លើលោក បុគ្គលទាំងនេះសុទ្ធតែជាអតីតនិស្សិតមកពីសាកលវិទ្យាល័យ Harvard ។

បរិបទនេះគេបានមើលឃើញថា មានភាពប្រសិទ្ធភាពខ្ពស់នៅក្នុងសង្គមអាមេរិកខ្លាំងជាងសង្គមផ្សេងទៀតព្រោះថា អាមេរិកមានប្រព័ន្ធអប់រំល្អ សាលាថ្លៃៗដែលមានកូនៗអ្នកមានទៅរៀនសុទ្ធតែចប់ទៅមានគុណភាព ព្រោះគេមានប្រព័ន្ធតាមដានត្រួតពិនិត្យលទ្ធផលសិក្សារបស់សិស្សម្នាក់ៗ និង បង្កើតកម្មវិធីទំនាក់ទំនងយ៉ាងល្អដល់សាធារណជន រួមទាំងបុគ្គលល្បីៗមកពីជុំវិញពិភពលោកឲ្យនិស្សិតរបស់ខ្លួនសិក្សាស្វែងយល់។
នេះបានជំរុញឲ្យនិស្សិតទាំងនោះមានមហិច្ចតា និង មូលដ្ឋានគ្រឹះយ៉ាងរឹងមាំដើម្បីត្រៀមខ្លួនក្លាយជាសហគ្រិន អ្នកជំនួញ ឬ អ្នកដឹកនាំដ៏ពូកែនៅពេលអនាគត។

២) សហគ្រិនដែលជាកូនអ្នកមាន ហាក់មានទំនាក់ទំនងរឹងមាំល្អ
ទំនាក់ទំនងពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនៅក្នុងវិស័យជំនួញសម្រាប់សហគ្រិនថ្មីថ្មោងក្តី ឬ មានបទពិសោធន៍ក្រាស់ក្រែលក្តី។ ចំណុចនេះមានរឿងមួយដែលមិនអាចប្រកែកបាននោះគឺថា កូនអ្នកមានដែលឥទ្ធិពលក្នុងពិភពអាជីវកម្មមានទំនាក់ទំនងល្អជាងអ្នកក្រដែលមានមហិច្ឆតាដូចគ្នានេះ។ ឥទ្ធិពលទ្រព្យសម្បត្តិ និង គ្រួសារនៅក្នុងសង្គមនេះហើយ ដែលធ្វើឲ្យកូនអ្នកមានអាចណែនាំខ្លួនឲ្យគេស្គាល់ដោយមិនលំបាក ព្រោះមានឪពុក ឬ ម្តាយត្រូវបានគេស្គាល់ស្រាប់។

បុគ្គលទាំងនេះអាចក្លាយជាអ្នកវិនិយោគ អ្នកវិនិយោគ ឬ អ្នកដឹកនាំមួយដ៏ល្បីបានក្នុងរយៈពេលខ្លី។ ត្រង់នេះបើអ្នកមិនមានមូលដ្ឋានគ្រឹះរឿងហិរញ្ញវត្ថុរឹងមាំល្អហើយមើលឃើញពីលទ្ធភាពដែលអាចទៅរួចដែលអាចមានទំនាក់ទំនងល្អជាមួយបុគ្គលទាំងនេះ នឹងអាចធ្វើឲ្យអ្នករីកចម្រើនបាន។

៣) បុគ្គលដែលមកពីប្រភពផ្សេងគ្នា ហាក់បីដូចជាដើរមិនសូវចុះក្នុងចំណោមអ្នករកស៊ី
នៅអាមេរិកគេសង្កេតឃើញកូនៗអ្នកប្រាក់ស្ដុកស្ដម្ភ ឬ កូនៗពួកអ្នកអភិជនមួយចំនួន ទៅរៀនសាលាថ្លៃៗ និងចូលចិត្តសេពគប់ក្រុមអ្នកមានដូចគ្នានៅក្នុងសាលា។ ពួកគេបានលេងកីឡា ដំណើរកម្សាន្ត ឬ ចូលរួមពិធីផ្សេងៗក្នុងចំណោមអ្នកមានៗ ដូចគ្នា។ ពួកគេបានចាយប្រាក់ទាំងខ្ទាស់ៗ តែហាក់មិនសូវខ្វល់ពីរឿងលុយកាក់របស់ពួកគេនោះឡើយ ដោយហេតុថាមានឪពុកម្ដាយជាអ្នកមានទ្រព្យធនច្រើនជាសំអាង។

វប្បធម៌នេះវាជារឿងមួយធម្មតាទៅហើយដែលចាក់គ្រឹះគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក ហេតុដូច្នេះហើយទើបគេមើលឃើញថា ក្រុមអ្នកមានភាគច្រើនមានបណ្ដាញទំនាក់ទំនងល្អជាមួយក្រុមអ្នកមាន។ ពួកគេភាគច្រើនចាប់ដៃជាមួយអ្នកជំនួញដូចគ្នា ជាជាងជាមួយបុគ្គលផ្សេងទៀតដែលមិនមានប្រភព ចំណង់ចំណូលចិត្ត ឬ ចំណាប់អារម្មណ៍ស្ថិតនៅក្នុងស្ថានភាពដូចខ្លួន។

៤) មានប្រភពចេញពីគ្រួសារអ្នកមាន អាចប្រឈមមុខទៅនឹងបញ្ហាក្នុងអាជីវកម្មដោយមិនលំបាក
គេបានលើកទិដ្ឋភាពជាក់ស្តែងមួយរវាងមនុស្សពីរនាក់ ដែលម្នាក់ជាអ្នកមាន និង ម្នាក់ទៀតជាអ្នកក្រ។ អ្នកទាំងពីរចង់បានរថយន្តទំនើបមួយដូចគ្នា។ យ៉ាងណាមិញ គេជឿថា អ្នកមានអាចទិញវាបានភ្លាមៗ ខណៈដែលម្ខាងទៀតជាអ្នកក្រនោះ មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញវាបានភ្លាមៗនោះឡើយ។

ឧទាហរណ៍នេះបើគេយកប្រៀបធៀបនៅក្នុងមុខជំនួញ អាជីវកម្មគេអាចមើលឃើញថា គ្រួសារ ឬ មិត្តភក្តិដែលជាអ្នកមានលុយស្ដុកស្ដម្ភអាចជំរុញឲ្យបុគ្គលនោះហែលឆ្លងឧបសគ្គរបស់ខ្លួនដោយងាយស្រួលដល់គោលដៅមួយពិតប្រាកដជាងអ្នកមិនសូវមានលុយជាក់ជាមិនខាន។
The New York Times បានចុះផ្សាយពីចំណុចវិជ្ជមានមួយទៀតនៅក្នុងបញ្ហានេះ នោះគឺទំនុកចិត្ត។ ស្ថិតនៅក្នុងខ្សែស្រឡាយធូរធារ ឪពុកម្តាយរបស់បុគ្គលទាំងនោះអាចបំផុសឲ្យកូនៗរបស់ខ្លួនមានមហិច្ឆតាកាន់តែធំយ៉ាងមានទំនុកចិត្តបំផុត និង ក្តីសង្ឃឹមខ្ពស់។ តួយ៉ាងដូចជានៅអាមេរិក ឪពុកម្តាយរបស់ពួកគេបានលើកទឹកចិត្ត និង បណ្តុះក្តីស្រមៃឲ្យកូនៗ របស់ខ្លួនតាមរយៈការបង់សាលាថ្លៃឲ្យក្លាយជាសហគ្រិន ឬ អ្នកជំនាញដ៏ពូកែនៅពេលអនាគត។

យ៉ាងណាមិញ នៅមានមតិមួយចំនួនបដិសេធន៍ទៅនឹងការស្រាវជ្រាវនេះ ព្រោះក៏មានបុគ្គលមិនតិចដែរដែលកើតចេញពីត្រកូលអ្នកក្រ តួយ៉ាងដូចជា លោក Jack Ma និង Li Ka-shing មហាសេដ្ឋីចិនដែលពេលនេះមានលុយរាប់ពាន់លានដុល្លារជាដើម។ ទស្សនៈនេះក៏មិនអាចបដិសេធន៍បានដែរ ព្រោះការខិតខំប្រឹងប្រែង និង ឱកាសបានធ្វើឲ្យបុគ្គលទាំងនេះអភិវឌ្ឍខ្លួនក្លាយទៅជាអ្នកជំនួញល្បីល្បាញនៅលើសាកលោក។ ក៏ប៉ុន្តែបញ្ហាគ្រាន់តែខុសគ្នាត្រង់ថា មានប្រភពជាអ្នកមានប្រាក់ស្តុកស្តម្ភមានភាគរយខ្ពស់លើភាពជោគជ័យក្នុងពិភពអាជីវកម្មតែប៉ុណ្ណោះ៕
ចុះប្រិយមិត្តវិញយល់ស្របការបកស្រាយនេះដែរឬទេ?
ប្រែសម្រួល៖ ខេវិន
ប្រភព៖ INC