ដោយ ខៀវ បូរី
Saturday 01 August 2015 - 9:20 pm - ផ្សាយក្នុងផ្នែក ៖ បទវិភាគ
កំឡុងពេលដែលកូនខ្មែរ បាននាំគ្នាងើបឡើងតវ៉ា យ៉ាងផុសផុល អំពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុុជា និង ប្រទេសវៀតណាម (ពលរដ្ឋខ្មែរនិយមហៅថាយួនៗ) ថា បានទន្រានឈ្លានពាន តាមខ្សែបន្ទាត់ព្រំដែនខ្មែរ ជាច្រើនកន្លែង បណ្តាលឱ្យកូនខ្មែរអ្នកស្នេហាជាតិ គ្រប់ស្រទាប់វណ្ណៈ ព្រមទាំងព្រះសង្ឃ និងបងប្អូនខ្មែរអីស្លាមផងដែរនោះ បាននាំគ្នាសម្រុកចុះទៅពិនិត្យមើលបង្គោលព្រំដែន រវាងប្រទេសកម្ពុជា និងយួន បណ្តាលឱ្យ មហិឆ្ឆិតាឈ្លានពានរបស់យួន មានការលំបាក ពោលគឺមិនអាចសីុផុយដូចការគ្រោងមុនៗឡើយ ។
យោងតាមបណ្តាញផ្សព្វផ្សាយ សង្គមហ្វេសបុក និងគេហទំព័រសារព័ត៏មានមួយចំនួន ដែលបណ្តាញក្រុមកូនខ្មែរ ចែករំលែកតៗគ្នា ពីមួយទៅមួយ អំពីរូបភាពចល័ត កម្លាំងកងទព័យួន រួមទាំងអាវុធធន់ធ្ងន់ ក្នុងខេត្តដាណាង ក្បែរខេត្តខ្មែរ ភាគឥសាន្ត ឈមនិងទឹកដីកម្ពុជា នាពេលថ្មីនេះ ប្រភពព័ត៍មានពី យុវជនខ្មែរ រស់នៅកម្ពុជាក្រោម បានបង្ហើបថា យួនកំពុងមានបញ្ហា បែកបាក់ផ្ទៃក្នុង យ៉ាងធ្ងន់ធ្ងរ ដូចជា ៖
ទី១ៈ មេទាហានធំៗ មួយចំនួនមានការ ខឹងសម្បារ និងក្រុមមន្ត្រីខិលខូច ដែលប្រព្រឺត្តអំពើពុករលួយ (ក្រុមការិយាធិបតេយ្យ ) ។
ទី២ៈ បញ្ហាកំពុងតែក្តៅ នាពេលបច្ចុប្បន្ននេះ ក្រុមជនជាតិភាគតិច (ពួកម៉ុងតាញ៉ា ) និង ក្រុមពលលាវសេរីបះបោរ ខ្មែរ កម្ពុជា និងជនជាតិចាម ងើបឡើង បំណងចង់ប្រឆាំងយួនស្ទើរគ្រប់កន្លែង ជនជាតិម៉ុងតាញ៉ានៅក្នុងប្រទេសយួន ពួកគេ បាននាំគ្នារត់ចូលកម្ពុជា ជារៀងរាល់ថ្ងៃ តាមព្រំដែន ក្នុងទឺកដីខេត្តរតនៈគិរី ។
ទី៣ៈ ក្នុងពេលថ្មីៗ គឺមានចារកម្មចិន បានជ្រៀតចូលបន្លំខ្លួន ក្រឡុកសេដ្ឋកិច្ច និងទាមទារកោះ ណានសា ( ជឿងសា ) ។
ទី៤ៈ បញ្ហាយ៉ាង រសើបមួយទៀតនោះ គឺជាបញ្ហាជំលោះ ព្រំដែនមួយនិងប្រទេសកម្ពុជា ព្រោះតែកូនខ្មែរ យល់ដឹងច្រើន និងមានមនាសិការស្នេហាជាតិ ដែលជាហេតុ ធ្វើឱ្យទង្វើរ ឈ្លានពាន របស់យួន មិនអាចយកបានស្រួលៗ ដូចពេលគ្រាមុនៗ ឡើយ បញ្ហានេះហើយគឺជាបញ្ហាក្តៅបំផុតខ្លាំងជាងពេលណាទាំងអស់ ។
ទី៥ៈ វៀតណាម កំពុងតែស្លរឈាម រឿងប្រមូលលុយទិញ អាវុធ យ៉ាងច្រើនសន្ឋឹកសន្ឋាប់ ពីសហរដ្ឋអាមេរិក និងប្រទេសមហាអំណាច មួយចំនួនទៀត ដើម្បីត្រៀមទប់ទល់ ជាមួយមហាអំណាច យក្សចិន ក្នុងជំលោះដែនសមុទ្រចិន ខាងត្បូង ប្រសិនជាចិនដាក់ដីលុបកោះ សប្បនិមិត្ត បានជោគជ័យ ដូចជាបិទដង្ហើមចេញ ចូលរបស់យួនតែម្តង ។
ទី៦ៈ ពាក់ព័ន្ឋ និងសេដ្ឋកិច្ច ដែលជាប្រភព ប្រចំណូលដ៏ធំ និងមិនចេះរីងស្ងួតនោះ គឺការនាំទំនិញមកលក់ នៅស្រុកខ្មែរ ត្រូវស្ថាប័នគយរដ្ឋាករ មន្ត្រីកាំកុងត្រូល ធ្វើការរឹតបន្តឹងគុណភាព មិនឱ្យនាំចូលផ្តេសផ្តាសទៀតឡើយ ដែលធ្វើអោយសេដ្ឋកិច្ចយួនមានការធ្លាក់ចុះ យ៉ាងខ្លាំងផងដែរ ។
ក្រុមអ្នកវិភាគឯករាជ បានលើកឡើងថា យួនមើលពីសំបកខាងក្រៅ ឃើញថារឹងមាំង ប៉ុន្តែខាងក្នុង អាចប្រហោងដូចស្គរ ព្រោះថាស្រុកយួន ក៏មានអំពើពុករលួយ យ៉ាងខ្លាំងណាស់ដែរ ពិសេសប្អូនស្រី លោក ង្វៀង តាន់យុង ប្រមូលលុយចូលហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន ពីការទិញលក់ព្រៃឈើខ្មែរ ធ្វើឱ្យ ក្រុមមេទាហាន ធំៗរបស់យួនមួយចំនួន មានការក្តៅក្រហាយ មិនសប្បាយចិត្តឡើយ ៕ដោយ ខៀវ បូរី
-------------------------------------------
http://www.fpmonline.net/article/106302