បារាំង៖ មកទល់ពេលនេះ ប្រជាជនស្លូតត្រង់ ច្រើនជាង ១៥០នាក់ ហើយត្រូវបានស្លាប់ នៅក្នុងហេតុការណ៍ អំពើភេរវកម្មដែលមាន ទ្រង់ទ្រាយ​ធំ និងនៅតាមកន្លែង ផ្សេងៗគ្នាជាច្រើន ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីយប់មិញនេះ ដែលបានបង្កឲ្យ មនុស្សជាច្រើនជុំវិញ ពិភពលោក ជាពិសេសប្រជាជនបារាំង មានការតក់ស្លុត ភ័យខ្លាចយ៉ាងខ្លាំង។
ផ្អែកលើរបាយការណ៍នៃ ប្រភពព័ត៌មាននានា បានឲ្យដឹងថា នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ម្សិលមិញនេះ មានការវាយប្រហារ ក្នុងលក្ខណៈភេរវកម្ម ទៅលើទីតាំងសំខាន់ៗ ដែលមានមនុស្សជាច្រើន ប្រមូលផ្តុំគ្នា ជាបន្តបន្ទាប់ដែល ក្នុងនោះមានដូចជា សាលមហោស្រពតន្ត្រី Batacian ភោជនីយដ្ឋាន, និងបរិវេណកីឡដ្ឋានបាល់ទាត់ ដែលទាំងអស់នេះ សុទ្ធតែស្ថិតនៅក្នុង ទីក្រុងប៉ារីស ប្រទេសបារាំង។
របាយការណ៍ថ្មីបំផុត បានបញ្ជាក់ឲ្យដឹងថា រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានមនុស្ស ១១៨នាក់ ត្រូវបានបាញ់សម្លាប់ យ៉ាងរង្គាលនៅឯ សាលមហោស្រព Batacian ស្របពេលដែលមនុស្ស ប្រហែលជាជាង ១០០នាក់ ផ្សេងទៀតត្រូវចាប់ ជាចំណាប់ខ្មាំង តែក្រុមប៉ូលីសក៏ បានឆ្មក់ចូលបង្រ្កាប នៅទីតាំងនោះនាពេល ពាក់កណ្តាលយប់ ហើយដែលជាលទ្ធផល ភេរវករ៣នាក់ ត្រូវបានបាញ់សម្លាប់ រីឯប៉ូលីស៤នាក់ ត្រូវបានពលីជីវិត នៅក្នុងប្រតិបត្តិការ មួយនោះ។ បើសរុបទាំងអស់ គឺមានភេរវករ៥នាក់ ហើយត្រូវបានបាញ់សម្លាប់ នៅក្នុងហេតុការណ៍ ដ៏សែនអាក្រក់មួយនេះ។
ក្រៅពីនេះនៅមាន មនុស្សប្រហែល ១១ ទៅ ១៤នាក់ទៀត ត្រូវបានស្លាប់ នៅក្នុងការវាយប្រហារ នាឯភោជនីយដ្ឋានខ្មែរ ឈ្មោះថា Le Petit Cambodge ផងដែរ។ លើសពីនេះទៀត ក៏នៅមានមនុស្ស ជាច្រើនបានស្លាប់ នៅក្នុងការ បង្កប់គ្រាប់បែក និងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរបរិវេណនៃពហុកីឡដ្ឋាន Stade de France ជាកន្លែងដែល លោកប្រធានាធិបតីបារាំង Francoise Hollande ចូលរួមទស្សនា ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមជម្រើសជាតិបារាំង។


លោកប្រធានាធិបតីបារាំង Francoise Hollande ស្ថិតនៅពហុកីឡដ្ឋាន Stade de France ក្នុងពេលកំពុង មានការវាយប្រហារ នាបវិវេណក្បែរនោះ ដោយការបង្កប់គ្រាប់បែក និងការបំផ្ទុះគ្រាប់បែកអត្តឃាត
សាក្សីដែលស្ថិតនៅ ក្នុងហេតុការណ៍ដ៏រន្ធត់នេះ និងជាអ្នកបានឃើញផ្ទាល់ភ្នែក ជាច្រើនបាននិយាយ រៀបរាប់ទាំងទឹកភ្នែក និងប្រកបដោយភាពភ័យខ្លាច ក្នុងនោះបុរសម្នាក់ ដែលឋិតនៅក្នុង សាលមហោស្រពតន្ត្រី Batacian បានបញ្ជាក់ថា “ពួកខ្មាន់កាំភ្លើង បានសម្រុកចូលមក ដោយពួកគេមិនមាន អ្នកណាម្នាក់បិទមុខឡើយ ហើយក្រោយមកពួកគេ ក៏ចាប់ផ្តើមលើកកាំភ្លើង បាញ់រះទៅលើហ្វូងមនុស្ស តែម្តងពេលនោះ ខ្ញុំក៏ឃើញក្មេងស្រីម្នាក់ ត្រូវគ្រាប់នៅចំពោះមុខខ្ញុំ ស្របពេលដែលមនុស្ស ផ្សេងទៀតត្រូវបាន ដេកដួលស្លាប់ តៗគ្នាវាពិតជា ទិដ្ឋភាពដ៏អាក្រក់បំផុត សម្រាប់ខ្ញុំ”។
ជុំវិញហេតុការណ៍ទាំងនេះ លោកប្រធានាធិបតីបារាំង Francoise Hollande បានថ្លែងប្រកបដោយ ភាពក្រៀមក្រំថា “មានប្រជាជន ស្លូតត្រង់ច្រើនណាស់ ត្រូវបានស្លាប់នៅក្នុង ការវាយប្រហារដ៏ធំ បែបនេះហើយវា គឺជារឿងដ៏អាក្រក់ និងសោកនាដកម្ម មួយសម្រាប់ពួកយើង”។ ក្នុងនោះលោក Hollande ក៏បានសង្កត់ធ្ងន់ថា “បារាំងត្រូវការភាពរឹងមាំ ព្រោះថាពួកភេរវករ ចង់ធ្វើឲ្យយើងភ័យខ្លាច ដូច្នេះដើម្បីតទល់ ជាមួយនឹងភាពភ័យខ្លាច និងរឿងអាក្រក់ទាំងនោះ ពួកយើងត្រូវតែសាមគ្គីគ្នា។ ពេលនេះកងកម្លាំងប្រដាប់អាវុធ និងក្រុមអាជ្ញាធរ កំពុងប្រឹងប្រែងដើម្បី ធ្វើឲ្យតំបន់ទាំងអស់ មានសុវត្ថិភាពឡើយវិញ ហើយកិច្ចពិភាក្សា និងការប្រជុំនានា នឹងធ្វើឡើងជាបន្តបន្ទាប់ ក្នុងពេលឆាប់ៗនេះ”។
ស្របពេលគ្នានេះដែរ មេដឹកនាំនៃប្រទេសជាច្រើន នៅលើពិភពលោក ក៏បានថ្លែងសន្ទរកថា ចូលរួមសោកស្តាយ ចំពោះហេតុការណ៍ ដ៏សែនអាក្រក់មួយនេះ សម្រាប់ប្រទេស បារាំងផងដែរ។ ក៏គួរបញ្ជាក់ថា មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដ៏អាក្រក់បែបនេះ មកលើទីក្រុងប៉ារីស នៅឡើយនោះទេ តែក្រុមប៉ូលីសក៏បាន ធ្វើការចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានគេអះអាងថា គឺជាមនុស្សរបស់ ក្រុមឥស្លាមជ្រុលនិយម ISIS ព្រមទាំងសកម្មជន៣នាក់ ផ្សេងទៀត៕
ទិដ្ឋភាពផ្សេងទៀត ទាក់ទងនឹងហេតុការណ៍ កាលពីយប់មិញ៖













ប្រភព៖ ដេលីម៉េល
ដោយ៖ សុជាតិ
ខ្មែរឡូ

Khmer Boxing Welcome!!


Flag Counter



Popular Posts