ក្រៅពីអាជីពសិល្បៈកំពុងបោះជំហានទៅមុខបណ្ដើរៗ តារាស្រីវ័យក្មេង ៣ ដួង ក៏ជាសិស្សវិទ្យាល័យផងដែរ ហើយកំពុងត្រៀមខ្លួនប្រលងបាក់ឌុប នឹងមកដល់ឆាប់ៗខាងមុខទៀតផង។
តើពួកគេជាតារារូបណាខ្លះ?

១. សាឡាត់ ស្រីឡាង មានវ័យ ១៩ ឆ្នាំ ជាសិស្សថ្នាក់ទី ១២ វិទ្យាល័យ ជា ស៊ីម សាមគ្គី។ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈនៅចុងឆ្នាំ ២០១៤ ដោយបានសម្ដែងជាតួឯកស្រីក្នុងរឿង “ខ្មោចអាសង្ហា” និង រឿង “អ្នកលេងជើងខ្វេរ”៕

២.អៀ ម៉ីលិ ហៅ អូនម៉ី ក៏ជាសិស្សស្រីម្នាក់កំពុងត្រៀមប្រលងបាក់ឌុបឆ្នាំនេះដែរ។ តារាវ័យ ១៩ ឆ្នាំ រូបនេះ គឺជា សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យ បាក់ទូក។ ទោះបីជាយ៉ាងណា តារារូបនេះបានសម្ដែងការព្រួយបារម្ភចំពោះលទ្ធផលប្រលងឆមាសលើកទី ២ គ្រាដែលលើកទី ១ បានត្រឹមតែជាប់ ហើយបច្ចុប្បន្នកំពុងមមាញឹកក្នុងការសម្ដែង៕

៣. ចេង ស្រីនិច មានវ័យ ១៧ ឆ្នាំ។ នាងជាសិស្សថ្នាក់ទី ១១ វិទ្យាល័យ ជា ស៊ីម សាមគ្គី ផងដែរ និង ជាអតីតជយលាភីចំណាត់ថ្នាក់លេខ២ កម្មវិធីប្រលងស្រីស្អាតជំនាន់ទី ១៣ ក្នុងឆ្ នាំ២០១៤។ ក្រៅពីឱកាសសម្ដែងលើកញ្ចក់ទូរទស្សន៍មួយចំនួន យុវតីរូបនេះក៏បានចូលរួមថត MV ខារ៉ាអូខេ ឱ្យផលិតកម្មមួយចំនួន៕

អត្ថបទ៖ សំ ជំនាញ