3 Jun, 2015 
អង្គរក្ស​ការពារ​​​ភាគ​ច្រើន​ជា​​បុរសៗ​​​មាន​សាច់ដុំ ​មាន​មាឌ​ធំៗ​ និង​មាន​​កម្លាំង​ខ្លាំង។​ ដោយ​ឡែក​​​អង្គរក្ស​ស្រីៗ​នៃ​ប្រទេស​ចិន​ឯ​ណេះ​វិញ​​ក៏​មិន​ធម្មតា​​​ដែរ​​ ដោយ​ពួក​គេ​​ទទួល​បាន​ការ​ហ្វឹកហាត់​​យ៉ាង​ខ្លាំង​ក្លា​ ដើម្បី​ក្លាយ​ជា​អ្នក​ការពារ​ដ៏​ល្អ។

តម្រូវ​ការ​​ជ្រើស​យក​​អង្គរក្ស​ស្រី ​​គឺ​មាន​​កាន់​តែ​ច្រើន ដោយ​សារ​​​​សេដ្ឋី​ជា​​ស្រ្ដី​នៅ​ចិន​មាន​ចំនួន​ច្រើន។ ដោយ​មាន​ទីផ្សារ​ខ្ពស់​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​​នារីៗ​​មក​ពី​គ្រប់​មជ្ឈដ្ឋាន​​​​ជា​ច្រើន ​បាន​ចូល​រួម​ហ្វឹក​ហាត់​ ដើម្បី​បណ្ដុះបណ្ដាល​ខ្លួន​ឲ្យ​ក្លាយ​ជា​អង្គរក្ស​ស្រី​​​​​​​ខ្លាំង​ក្លា។ ខាង​ក្រោម​នេះ​ជា​សកម្មភាព​ហ្វឹក​ហាត់​មួយ​ចំនួន​៖

41

៣០​ភាគ​រយ​នៃ​សេដ្ឋី​ចិន​ជា​ស្ត្រី ដូច​នេះ​តម្រូវ​ការ​អង្គរក្ស​ស្រី​គឺ​​មាន​ច្រើន

52

នៅ​ប្រទេស​ចិន​មាន​សាលា​បណ្ដុះបណ្ដាល​ស្ត្រី​ជា​ច្រើន​ឲ្យ​ក្លាយ​ជា​អ្នក​ការពារ​ស្រី​ដ៏​ឆ្នើម

53

នារី​ខ្លះ​​ចូល​រួម​ការ​ហ្វឹក​ហាត់​ដើម្បី​សាក​ល្បង​សមត្ថភាព​របស់​ខ្លួន មិនមែន​ចង់​ធ្វើ​អង្គរក្ស​នោះ​ទេ

54

ការ​ហ្វឹកហាត់​ក្នុង​ថ្ងៃ​ដំបូង​គឺ​រួម​មាន​ការ​លូន​លើ​ភក់ និង​ត្រាំ​ក្នុង​ទឹក​ត្រជាក់​ផង​ដែរ

55

នារី​ទាំង​នោះ​​​ទទួល​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង ​​ឲ្យ​សមត្ថភាព​មាន​គ្រប់​គ្រាន់​ដើម្បី​ការពារ​អតិថិជន​ដែល​ជួល​​ពួក​នាង​ទៅ​

56

រយៈ​ពេល​៨​ខែ​ ពួក​គេ​ទទួល​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ក្លា​

57

ការ​ប្រើ​ដប​កែវ​វាយ​ក្បាល​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ហ្វឹក​ហាត់

10

ការ​ហ្វឹកហាត់​​ប្រយុទ្ធ​ជាមួយ​ដៃ​គូ​ពេល​គ្មាន​អាវុធ

15

ការ​ហាត់​ក្បាច់​គុន​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ហ្វឹកហាត់ធ្វើ​អង្គរក្ស

16


ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ wittyfeed

Khmer Boxing Welcome!!


Flag Counter



Popular Posts