Wednesday, 08 July 2015 10:10 ប្រែសម្រួល ៖ ដើមអម្ពិល-ID-011
សេអ៊ូល ៖ អាជ្ញាធរសុខាភិបាល កូរ៉េខាងត្បូង បានប្រកាសឲ្យដឹង នៅថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០១៥ នេះថា មានអ្នកជំងឺ ម៉ឺស ម្នាក់ទៀតហើយបានស្លាប់ ជាលើកទីមួយក្នុងរយៈ ពេល ៨ថ្ងៃមកនេះ ជាហេតុនាំឲ្យ មនុស្ស ស្លាប់សរុបចាប់តាំងពីថ្ងៃទី២៥ ខែឧសភា កើនឡើងដល់ ៣៤នាក់។
ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ចេញផ្សាយបន្តទៀតថា អ្នកស្លាប់ទី ៣៤ នេះ គឺជាស្ត្រីវ័យ ៥០ឆ្នាំ ដែលបានឆ្លងជំងឺ មានប្រភពដើម មកពីតំបន់មជ្ឈិមបូព៌ានេះ និង បានសម្រាកព្យាបាលជា ច្រើនថ្ងៃមកហើយនៅ ឯមន្ទីរពេទ្យ ទីក្រុងសេអ៊ូល។ ដោយឡែកចំនួន អ្នកឆ្លងជំងឺ ស្ថិតនៅ ១៨៦នាក់ដដែល គិតចាប់តាំង ពីថ្ងៃសៅរ៍ សប្តាហ៍មុននេះមកម្ល៉េះ។
រហូតមកដល់ព្រឹកថ្ងៃពុធ នេះមនុស្ស ៨១១ នាក់ កំពុងត្រូវក្រុមគ្រូពេទ្យធ្វើតែស្តរកជំងឺ ម៉ឺស ដោយក្នុងនោះ មនុស្ស ៦៤៣នាក់ត្រូវបានធ្វើតែស្តនៅផ្ទះរបស់ពួកគេ និង ១៦៨នាក់ទៀត នៅមន្ទីរពេទ្យ៕


*******************************
Source:http://www.dap-news.com/

Khmer Boxing Welcome!!


Flag Counter



Popular Posts