យោងទៅតាមការ សិក្សាស្រាវជ្រាវ របស់អ្នកជំនាញបានឲ្យដឹងថា ផ្លែស្ត្រូបើរីស្រស់ ចេកអំបូង ផ្លែគីវី និងប្រភេទផ្លែឈើដទៃទៀត អាចយកទៅធ្វើជាភេសជ្ជៈសម្រាប់ជួយ ទ្រទ្រង់ សុខភាពឈាម និងសំអាតឈាម ព្រមទាំងជួយបង្កើនប្រសិទ្ធភាព ក្នុងការធ្វើ ឲ្យប្រព័ន្ធ អុកស៊ីសែនរត់បានស្រួល នៅក្នុងគ្រប់សសៃឈាម នៃសារពាង្គកាយរបស់យើង។
ជាមួយគ្នានេះដែរ ទឹកផ្លែឈើមិនត្រឹមតែ អាចធ្វើជាភេសជ្ជៈនោះទេ វាថែមទាំងអាចធ្វើជា ម៉ាសបិទមុខ សម្រាប់កម្ចាត់មុននៅលើផ្ទៃមុខ បានយ៉ាងមានប្រសិទ្ធភាពទៀតផង។
អ្នកគួរតែយកឪឡឹក ប៉េងបោះ ទឹកក្រូចឆ្មារ ត្រឡាច មកក្រឡុកចូលគ្នាឲ្យសព្វ រួចប្រើ សំឡីទៅជ្រលក់ ហើយយកមក លាបលើផ្ទៃមុខថ្មមៗ ដោយទុកចោល២០នាទី។ បន្ទាប់មកអ្នកត្រូវជូតវាចេញហើយ លាងមុខជាមួយនឹងទឹកក្តៅឧណ្ណៗ។
លុះក្រោយមកអ្នកអាចដឹងថា ផ្ទៃមុខរបស់អ្នកមាន លក្ខណៈទន់រលោង ហើយការអនុរវត្ត វាជាប្រចាំ អាចធ្វើឲ្យស្នាមមុន នឹងអុជខ្មៅនៅលើផ្ទៃមុខ របស់អ្នកបាត់ទៅបន្តិចម្តងៗ ជាក់ជាមិនខាន៕
************************************
DAP.NEWS

Khmer Boxing Welcome!!


Flag Counter



Popular Posts