ត្រសក់គឺជាប្រភេទបន្លែដ៏ល្អមួយ សំរាប់ភាពត្រជាក់។ ទឹកត្រសក់មានវីតាមីន A និង C ដែលអាចធ្វើឲ្យស្បែកមាន សភាពស្រស់ស្អាត និងភ្លឺថ្លា ហើយអាចធ្វើឲ្យស្បែកមានសំណើម និងមិនមានកន្ទួលរមាស់ ពីព្រោះថាត្រសក់មាន សារធាតុអង់ស៊ីម ដែលអាចធ្វើឲ្យមាន ការផ្លាស់ប្តូរកោសិកាស្បែកថ្មី និងធ្វើឲ្យស្បែកត្រជាក់ ព្រមទាំងអាចកាត់ បន្ថយអាការៈហើមបានផងដែរ។
ទន្ទឹមនឹងនេះដែរ ត្រសក់មានសារប្រយោជន៍ល្អបំផុតសំរាប់សម្រស់ភ្នែក ដែលវាជួយកំចាត់ នូវអាការៈ រោយភ្នែក និងស្បែកភ្នែកខ្វះសំណើម។ ជាមួយគ្នានេះដែរ អ្នកត្រូវចិតត្រសក់ ជាចំនិតស្តើងៗ ហើយយកទៅដាក់ក្នុងទូទឹកក ឲ្យត្រជាក់ បន្ទាប់មក អ្នកត្រូវយកទឹកទៅ ប្រោះនៅលើបរិវេណ ជុំវិញភ្នែកឲ្យជោក។ រួចហើយអ្នកត្រូវយកត្រសក់ ដែលហាន់រួចហើយ ទៅបិទនៅជុំវិញភ្នែក និងនៅលើភ្នែក ហើយទុកវាចោលក្នុងរយៈពេល៥នាទី។
ក្រៅពីនេះទៀត អ្នកអាចយកចំនិតត្រសក់នោះមកដាក់នៅលើផ្ទៃមុខ ទាំងមូលក៏បាន ដើម្បីឲ្យស្បែកមានសំណើម និងស្រស់ថ្លា ថែមទាំងមើលទៅក្មេងជាងវ័យ៕

*******************************
DAP.NEWS