បច្ចុប្បន្ន កំណើន​នៃ​អ្នក ប្រើប្រាស់​កុំព្យូទ័រ កាន់តែ​មានការ​កើនឡើង ជា​លំដាប់​។ ដោយឡែក អត្រា​នៃ​អ្នក​ដែល មាន បញ្ហា​សក់​ជ្រុះ ក៏​ច្រើន​ដែរ ដែល​នេះ​អ្នក​ស្រាវជ្រាវ អាច​សន្និដ្ឋាន​បាន​ថា បញ្ហា​សក់​ជ្រុះ កើតឡើង​មក​ពី​ការ ប្រើប្រាស់​កុំព្យូទ័រ​។
មនុស្ស​ភាគច្រើន​បាន​ចំនាយពេល​ជា ច្រើន​ម៉ោង​នៅ​មុខ អេ​ក្រង់​កុំព្យូទ័រ​។ ហើយ​ការ​អង្គុយ នៅ​មុខ​អេ​ក្រង់​កុំព្យូទ័រ យូរ​អាច​ធ្វើ​ឲ្យ ប្រព័ន្ធ​ប្រសាទ​ធ្វើការ ខុស​ប្រក្រតី និង​ធ្វើ​ឲ្យ​មានការ ស្ទះ​សរសៃឈាម ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ មាន សក់​ជ្រុះ​។
ដូច្នេះ ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​នេះ តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច?
១-​អ្នក​ត្រូវ​កំណត់ពេល​សំរាប់​ប្រើប្រាស់ កុំព្យូទ័រ​ឲ្យ​បាន​ជាក់លាក់​។ រៀង​រាល់​កន្លះ​ម៉ោង​ម្តង​នៅ ពីមុខ​កុំព្យូទ័រ អ្នក​គួរ​ធ្វើការ​សម្រាក នៅ​ដើរ​ចេញពី អេ​ក្រង់​កុំព្យូទ័រ ឲ្យ​បាន ២ ទៅ ៣​នាទី ហើយ​ធ្វើ​លំ​ហាត់ប្រាណ ក្បាល របស់​អ្នក​។

២-​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។ ទោះបីជា​អ្នកមាន​កិច្ចការ​រវល់ យ៉ាងណា​ក៏​ដោយ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ត្រូវ​គេង​ឲ្យ បាន​គ្រប់ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ពីព្រោះ​សក់​ជ្រុះ អាច​ពាក់ព័ន្ធ​ជាមួយ នឹង​ការ​គេង​មិន បាន​គ្រប់គ្រាន់​។

៣-​ទទួល​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ និង គ្រប់គ្រាន់​។ អ្នក​គួរតែ​ទទួលទាន​បន្លែ និង ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ជា​ពិសេស បន្លែ និង​ផ្លែ​ឈើ​ណា​ដែល​សំបូរ ឬ​ទៅ​ដោយ វីតាមីន B និង វីតាមីន A ដែល​ប្រភេទ​វីតាមីន ទាំង​ពីរ​នេះ មាន ប្រ​យោ​ជ​ន៏​ក្នុង​ការ​ជួយ ឲ្យ​សក់​លូតលាស់​បាន​ល្អ​៕

************************
Source:http://www.everyday.com.kh/article/43289.html

Khmer Boxing Welcome!!


Flag Counter



Popular Posts