ទិដ្ឋភាព​ប្រជាពល​រដ្ឋ​ចូល​ផ្សារ​ទំនើប​ អីុអន​ ពេល​បើក​ដំណើរការ​ដំបូង​កាល​ពី​ឆ្នាំ​ទៅ។ មក​ទល់​ពេល​នេះ​ការ​បើក​ដំណើរ​ការ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ។
ទិដ្ឋភាព​ប្រជាពល​រដ្ឋ​ចូល​ផ្សារ​ទំនើប​ អីុអន​ ពេល​បើក​ដំណើរការ​ដំបូង​កាល​ពី​ឆ្នាំ​ទៅ។ មក​ទល់​ពេល​នេះ​ការ​បើក​ដំណើរ​ការ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ។ Scott Howes


ភ្នំពេញៈ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​ការ​ដំណើរ​ការ​ផ្សារ​ទំនើប​អីុអន​បាន​បង្ហាញ​ពី​ភាព​ពេញ​និយម​យ៉ាង​ខ្លាំង​ ប៉ុន្តែ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​នៅ​តែ​បាន​ចាក​ចេញ​។
ផ្សារ​ទំនើប​អីុអន​ដែល​ជា​ការ​វិនិយោគ​ទឹក​ប្រាក់ ២០៥​លាន​ដុល្លារ​អាមេរិក​បាន​បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​មុន​ដែល​ស្វាគមន៍​ដល់​អតិថិជន​យ៉ាង​ច្រើន​កុះករ។
បន្ទាប់​ពី​ពិធី​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​ដោយ​លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន ​សែន​ និង​លោក ​Fumio Kishida ​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​ជប៉ុន​ អ្នក​ដើរ​ទិញ​អីវ៉ាន់​រាប់​ពាន់​នាក់​បាន​ប្រជ្រៀត​គ្នា​ចូល​ទៅ​ក្នុង​ហាង​មាន​ម៉ាស៊ីន​ត្រជាក់​ខណៈ​ដែល​រ៉ឺម៉ក​ម៉ូតូ ​និង​ម៉ូតូ​ឌុប​បាន​រង់​ចាំ​នៅ​ជិតៗ​នោះ។
រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​មក​ ផ្សារ​ទំនើប​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ជប៉ុន​សាខា​នៅ​ទីក្រុង​ភ្នំពេញ​មួយ​នេះ​បាន​រាយ​ការណ៍​ថា​ ទទួល​បាន​អតិថិជន ១៥​លាន​នាក់​ ខណៈ​ក្រុមហ៊ុន​នៅ​ពេល​នេះ​កំពុង​ពិចារណា​អំពី​ផ្សារ​ទំនើប​ទី​ពីរ​នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​សារ​តែ​អ្នក​មាន​ថ្នាក់​កណ្ដាល​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។
ប៉ុន្តែ​ខណៈ​ការ​ធ្វើ​ចរាចរណ៍​ដោយ​ថ្មើរ​ជើង​យ៉ាង​ច្រើន​ជា​ផ្នែក​មួយ​នៃ​ផ្សារ​ទំនើប​អីុអន​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​ប្រកែក​បាន​ ហាង​លក់ ​និង​ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​ជម្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​សារ​តែ​ការ​ជួល​ទីតាំង​មាន​តម្លៃ​ខ្ពស់ ផលិតផល​មាន​តម្លៃ​ថ្លៃ​ និង​កង្វះ​ចំណេះ​ដឹង​អំពី​អ្វី​ដែល​អតិថិជន​ថ្នាក់​កណ្ដាល​ពិត​ជា​ត្រូវ​ការ​ក្នុង​រយៈ​ពេល​វែង​របស់​ប្រទេស​កម្ពុជា​។
លោក​ Phillip Scott​ អ្នក​អង្កេត​នៅ​ក្រុម​ហ៊ុន​អចលនទ្រព្យ​ CBRE ​Cambodia ​បាន​ថ្លែង​ថា​ ខណៈ​ដែល​ផ្សារ​ទំនើប​អីុអន​នៅ​តែ​ផ្តោត​លើ​ប្រជាជន​ថ្នាក់​កណ្ដាល​នៅ​ទីក្រុង ​គឺ​វា​នៅ​តែ​ «​កំពុង​បង្កើត​ដោយ​ខ្លួន​ឯង​» នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​លើក​ឡើង​ថា​៖ «​ការ​ពិបាក​គឺ​ការ​ទទួល​បាន​ផលិត​ផល​ត្រឹម​ត្រូវ​មួយ​»។
ចាប់​តាំង​ពី​ការ​បើក​ដំណើរ​ការ​របស់​ខ្លួន​មក​ មាន​ហាង​លក់​ចំនួន​១២​លែង​មាន​ក្នុង​បញ្ជី​ជា​ហាង​ប្រតិបត្តិការ​ដោយ​អីុអន​ទៀត​ហើយ​។ ហាង​ដែល​ចាក​ចេញ​ភាគ​ច្រើន​ទាំង​នោះ​គឺជា​ភោជនីយដ្ឋាន​សម្រាប់​មនុស្ស​ថ្នាក់​ខ្ពស់​ និង​ហាង​លក់​សម្លៀក​បំពាក់​ ដូច​ជា​ហាង​លក់​ស​ម្លៀក​បំពាក់​កូន​ក្មេង​ Tiny ​Toes ​និង​ហាង​កាហ្វេ ​Miam ​Miam របស់​ប្រទេស​សិង្ហបុរី​។
លោក ​Makoto ​Yajima​ នាយក​ផ្សារ​ទំនើប​អីុអន​បាន​ថ្លែង​ថា​ មូលហេតុ​របស់​ពួក​គេ​សម្រាប់​ការ​ចាក​ចេញ​គឺ​ «​ផ្សេងៗ​គ្នា​» ​ដែល​ជា​ធម្មតា​មិន​មែន​ជា​ការ​ចំណាយ​តម្លៃ​ខ្ពស់​សម្រាប់​កម្ពុជា​នោះ​ទេ​។ ​លោក​បាន​បន្ត​ថា​៖ «​បច្ចុប្បន្ន យើង​កំពុង​ផ្ដោត​លើ​ការ​កើន​ឡើង​ទីផ្សារ​នៅ​ទីក្រុង​ភ្នំពេញ​»។
ចំណុច​ដ៏​រឹង​មាំ​មួយ​របស់​អីុអន​គឺ​កន្លែង​ញ៉ាំ​អាហារ ​ដែល​មាន​ហ្វូង​មនុស្ស​ទិញ​អាហារ​រហូត​ដល់​ម៉ោង​៩:៣០ យប់ ​ដែល​មើល​ទៅ​ដូច​ជា​ការ​ញ៉ាំ​អាហារ​នៅ​តាម​ដង​ផ្លូវ​ដែល​ជា​ធម្មតា​កើត​មាន​នៅ​កម្ពុជា​។
ប៉ុន្តែ​មាន​អាហារ​ភាគ​ច្រើន​មាន​តម្លៃ​មិន​ដល់​៤​ដុល្លារ​អាមេរិក​នោះ​ទេ ​ភាព​ជោគជ័យ​របស់​ទីតាំង​លក់​អាហារ​បាន​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ក្នុង​ចំណោម​ភោជនីយដ្ឋាន​ដែល​ដំណើរ​ការ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ផ្សារ​ទំនើប​អីុអន។
លោក ​ទេព វីរៈ​ អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ក្រុម​ហ៊ុន​ Express Food Group ដែល​ដំណើរ​ការ​ពាណិជ្ជ​សញ្ញា​ចំនួន​៤​នៅ​ក្នុង​ផ្សារ​ទំនើប​អីុអន​គឺ ​ហាង The Pizza Company ហាង ​Swensen​ ហាង ​Costa ​Coffee ​និង​ហាង Dairy Queen ​បាន​ថ្លែង​ថា​៖ «​ចាប់​តាំង​ពី​ទីតាំង​លក់​អាហារ​របស់​ផ្សារ​អីុអន​កំពុង​លក់​នៅ​ក្នុង​តម្លៃ​ទាប​ វា​កំពុង​ធ្វើ​ឲ្យ​ស្លាប់​ដល់​ភោជនីយដ្ឋាន​ផ្សេង​ទៀត​នៅ​ក្នុង​ផ្សារ​ទំនើប​នេះ​»​។​ ​
លោក​ វីរៈ បន្ថែម​ថា ​ផ្សារ​ទំនើប​អីុអន​ចាំបាច់​ត្រូវ​គ្រប់​គ្រង​នៅ​ក្នុង​ការ​គិត​តម្លៃ​សេវា​ខ្ពស់​របស់​ខ្លួន​ និង​តម្លៃ​ជួល និង​ការ​ទាក់​ទាញ​យីហោ​ធំៗ​កាន់​តែ​ច្រើន​ដើម្បី​ទាក់​ទាញ​អតិថិជន។
តម្លៃ​ជួល​ខ្ពស់​ និង​កង្វះ​អតិថិជន​បាន​បណ្ដាល​មាន​កន្លែង​ញ៉ាំ​អាហារ​សម្រាប់​មនុស្ស​ថ្នាក់​ខ្ពស់​ ដែល​ជា​ភោជនីយដ្ឋាន​របស់​ប្រទេស​ជប៉ុន​-​បារាំង ​FINCH ​បាន​ចាក​ចេញ​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​ហើយ​។
លោក​ ថាន់​ សារិទ្ធ ​នាយក​របស់​ភោជនីយដ្ឋាន​ FINCH បាន​ថ្លែង​ថា​ ភោជនីយ​ដ្ឋាន​នេះ​បាន​ខាត​បង់​អស់ ៣០ ០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដោយ​សារ​តែ តម្លៃ​ជួល​១០ ០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។
លោក​បន្ត​ថា​៖ «​វា​គឺជា​តម្លៃ​ដ៏​ខ្ពស់​សម្រាប់​ការ​ជួល​ ហើយ​យើង​បាន​ចំណាយ​ប្រាក់​ច្រើន​ណាស់​»​។
ភោជនីយដ្ឋាន​ដែល​មាន​តម្លៃ​ខ្ពស់​ផ្សេង​ទៀត​បាន​ចាក​ចេញ​ពី​ផ្សារ​ទំនើប​អីុអន​នៅ​ពេល​ថ្មីៗ​ដូចជា ភោជនីយដ្ឋាន​ Fox ​Wine ​Bistro ​ខណៈ​ដែល​ភោជនីយដ្ឋាន​របស់​បារាំង​ Maison Kayser​ កំពុង​ត្រូវ​បាន​ដាក់​ជំនួស​ដោយ​ហាង Domino Pizza ។
ប៉ុន្តែ​បញ្ហា​ប្រឈម​មិន​ត្រូវ​បាន​កម្រិត​តែ​ចំពោះ​ភោជនីយដ្ឋាន​នោះ​ទេ​។ ​ហាង​លក់​សម្លៀក​បំពាក់​ទាន់​សម័យ​សម្រាប់​មនុស្ស​ថ្នាក់​ខ្ពស់​ផ្សេង​ទៀត​មួយ​ចំនួន​ក៏​បាន​ចាក​ចេញ​ផង​ដែរ ​ដូច​ជា​ហាង​ Thai retailer Espada។
លោក ​ ស៊ីម ​ចំពិសី ប្រធាន​គ្រប់គ្រង​ទូទៅ​ហាង​លក់​សម្លៀ​កបំពាក់​ Le Marais បាន​ថ្លែង​ថា៖​ «​យើង​នៅ​តែ​ត្រូវ​ការ​អតិថិជន​កាន់​តែ​ច្រើន​» ដើម្បី​ការពារ​លើ​ការ​ចំណាយ​ ដូចជា​ ការ​ចំណាយ​លើ​តម្លៃ​ជួល​៣២០០​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ខែ​។​ លោក​បាន​បញ្ជាក់​៖ «​ជន​បរទេស​មួយ​ចំនួន​បាន​ចូល​មក​ ប៉ុន្តែ​​ប្រជាជន​កម្ពុជា​នៅ​តែ​មិន​ស្គាល់​យើង​នៅ​ឡើយ​»។
យោង​តាម​លោក​ Scott ​នៅ​ក្រុមហ៊ុន ​CBRE ​ ប្រជាជន​កម្ពុជា​ដែល​ចំណាយ​ខ្ពស់​ភាគ​ច្រើន​ដែល​ផ្សារ​ទំនើប​អីុអន​កំពុង​ផ្តោត មាន​បំណង​ជា​ស្រេច​ដោយ​ជ្រើសរើស​ទៅ​បរទេស​សម្រាប់​ការ​លក់​រាយ ដែល​ពួក​គេ​មាន​ជម្រើស​កាន់​តែ​ច្រើន​ផង​ដែរ​។ លោក​លើក​ឡើង​ថា​៖ «​ប្រសិន​បើ​អ្នក​ចង់​ចំណាយ​ប្រាក់ ៧០​ដុល្លារ​លើ​អាវ​មួយ​ ជា​ទូទៅ​អ្នក​នឹង​ទិញ​វា​នៅ​ក្នុង​ទីក្រុង​បាងកក​ ឬ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​»។ ​
លោក​បញ្ជាក់​ថា​ សម្រាប់​ពេល​នេះ​ ភាព​ជោគ​ជ័យ​របស់​ផ្សារ​ទំនើប​អីុអន​ភាគ​ច្រើន​ពឹង​លើ​អាហារ​ និង​ភេសជ្ជៈ​ និង​ការ​កម្សាន្ត​។
លោក​ ជី​ សិលា ​ដៃ​គូ​ក្នុង​ស្រុក​របស់​រោង​ភាព​យន្ត​​ Major Cineplex មាន​មូល​ដ្នាន​នៅ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​ភ្នំពេញ​ពេល​នេះ​រោង​ភាព​យន្ត​គឺជា​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ធំ​មួយ។
ជា​ឧទាហរណ៍​នៅ​ពេល​រោង​ភាពយន្ត​ Jurassic World ​បាន​បើក​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន ការ​លក់​សំបុត្រ​ចូល​ទស្សនា​បាន​ចំនួន ៦ ០០០ សំបុត្រ​ក្នុង​រយៈ​ពេល​តែ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ ​ដែល​ជា​កម្រិត​មួយ​ខ្ពស់​បំផុត​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ​។ លោក​សីលា​បាន​បន្ត​ថា​៖ «​រោង​ភាព​យន្ត ​Major Cineplex កំពុង​ដំណើរ​ការ​បាន​យ៉ាង​ល្អ​»។
ទោះ​បីជា​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​ដោយ ​ក៏​លោក Yajima ​នាយក​ផ្សារ​ទំនើប​អីុអន​កម្ពុជា​ថ្លែង​ថា វា​មិន​ទាន់​ជា​រឿង​ជោគ​ជ័យ​របស់​ផ្សារ​ទំនើប​នៅ​ឡើយ​ទេ ​ ខណៈ​ទីផ្សារ​ទំនិញ​ជប៉ុន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​នៅ​ក្នុង​ទំហំ​ធំ និង​ខ្លាំង​ ដោយ​សារ​តែ​ការ​វិនិយោគ​រួម​ដូចជា ​ផ្សារ​ទំនើប​អីុអន​។ នេះ​បើ​យោង​តាម​លោក Masashi Kono​ អគ្គ​នាយក​របស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​របស់​ប្រទេស​ជប៉ុន​។
លោក​បាន​បញ្ជាក់​ថា​៖ «​នៅ​ពេល​នេះ វា​មិន​ខ្លាំង​ប៉ុន្មាន​នោះ​ទេ ​ប៉ុន្តែ​បន្ទាប់​ពី​ការ​លេច​ឡើង​ផ្សារ​ទំនើប​ធំៗ​មក របៀប​រស់​នៅ​របស់​ប្រជាជន​អាច​មាន​ការ​ផ្លាស់​ប្តូរ​»​។​
លោក​បាន​បន្ថែម​ទៀត​ថា​៖ «​សម្រាប់​ពេល​អនាគត ប្រទេស​មាន​លទ្ធភាព​និង​សក្ដានុពល​ច្រើន​បំផុត»៕PB

*****************************
Source:http://www.postkhmer.com/

Khmer Boxing Welcome!!


Flag Counter



Popular Posts