ផ្សាយ ថ្ងៃទី8  ខែJuly  ឆ្នាំ2015  ម៉ោង​ 13:24 នាទី

ទៅ​​ទស្សនា​ទីក្រុង​សំខាន់ៗ​ទាំង​​៦​​នៅ​លើ​ពិភពលោក​​នេះ ​​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ផ្លាស់ប្ដូរ

រូបតំណាងប្រភព៖​ clubzone.com
នៅ​លើ​​ពិភព​លោក​នេះ ​មាន​ទីក្រុង​ល្បីៗ​ជាច្រើន​ ដែល​មាន​មនុស្ស​សម្រុក​ទៅ​ធ្វើការ និង កម្សាន្ត​។ ​​​ការ​ទៅ​កាន់​ទីក្រុង​ប្លែកៗ​ និង ល្បីៗ​ទាំងនោះ​ នឹង​ជួយ​ឲ្យ​អ្នក​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ និង ចំណេះ​ដឹង​ជាច្រើន​។​ ខាងក្រោម​នេះ គឺ​ជា​ទីក្រុង​សំខាន់ៗ​ទាំង​​៦​ ​​នៅ​លើ​ពិភពលោក​ ដែល​អ្នក​គួរ​ទៅ​ទស្សនា​​ដើម្បី​ជួយ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង​៖
​​
១) ទីក្រុង​អ៊ីស្តាន់ប៊ុល (Istanbul​) ប្រទេស​ទួរគី​​
អ៊ីស្តាន់ប៊ុល ( Istanbul​) ​គឺ​ជា​ទីក្រុង​ដ៏​ស្រស់​ស្អាត​មួយ ​និង​ជា​ទីក្រុង​ដែល​មាន​មនុស្ស​ច្រើន​ជាង​គេ​របស់​ ទួរគី។ ​អ្វី​ដែល​ពិសេស​នោះ​​ ​​ទីក្រុង​នេះ​​ស្ថិត​នៅ​ចន្លោះ​ទ្វីបអឺរ៉ុប​ និង អាស៊ី ដូច្នេះ​ហើយ​វា​មាន​ភាព​សម្បូរ​បែប​យ៉ាង​ខ្លាំង​ ទាំង​អាហារ​ វប្បធម៌​ ​និង​ ​ជំនួញ។ ដូច្នេះ​ប្រសិន​បើ​​ អ្នក​អាច​ទៅ​ទស្សនា​នៅ​ទីក្រុង​នេះ​ វា​នឹង​ជា​ផ្នែក​មួយ​អាច​ជួយ​ឲ្យ​​ជីវិត​របស់​អ្នក​កាន់តែ​ឆ្ពោះ​ទៅ​រក​ភាព​ប្រសើរ​ថែមទៀត​។

ប្រភព៖ www.huffingtonpost.com
ប្រភព៖ www.huffingtonpost.com

២) ​ទីក្រុង​ ​ខេប ថោន(Cape Town)​ ​​ប្រទេស​អាហ្វ្រិកខាងត្បូង
​ប្រសិន​បើ​អ្នក​ ជា​មនុស្ស​ដែល​ចង់​ស្គាល់​រសជាតិ​ជីវិត​ប្លែក​ និង មិន​ខ្លាច​ចំពោះ​ការ​លំបាក​នោះ​ ​ទីក្រុង​ ​ខេប ថោន(Cape Town)​ ​​នៃ​ប្រទេស​អាហ្វ្រិកខាងត្បូង​​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ​ទីក្រុង​នេះ សម្បូរ​ទៅ​ដោយ​វប្បធម៌​ប្លែកៗ​ ​ជា​ពិសេស​នោះ​គឺ​រឿងរ៉ាវ​ប្រកាន់​ពូជសាសន៍ (ពួក​ស្បែក​សរ​ និង​ខ្មៅ)​។​ ការ​ទស្សនា​នៅ​ក្នុង​ទីក្រុង​នេះ​ នឹង​ជួយ​ឲ្យ​អ្នក​ទទួល​បាន​បទពិសោធន៍​យ៉ាងច្រើន​ដែល​មិន​គួរ​មើល​រំលង​។

ប្រភព៖ www.splendia.com
ប្រភព៖ www.splendia.com

៣) ទីក្រុង​​ហ្រ្គីនដាវីក​ ( Grindavík) ប្រទេស​អ៊ីស្លង់​​
​ទីក្រុង​​ហ្រ្គីនដាវីក​ ( Grindavík) ​ជា​ទីក្រុង​ដ៏​សំខាន់​មួយ​ដែល​នៅ​ជាប់​សមុទ្រ​​ ​សម្បូរ​ទៅ​ដោយ​សកម្មភាព​នេសាទ​។​ ​​វា​ក៏​ជា​ទីក្រុង​​មាន​ភាព​ស្រស់​ស្អាត​មួយ​ដែល​ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​កម្តាន្ត​ដោយ​រីករាយ​​ ជាពិសេស​នោះ​អ្នក​ដែល​ចូលចិត្ត​សន្តិភាព។ ដូច្នេះ​ហើយ​ ការកម្សាន្ត​នៅ​ទីនោះ​នឹង​ជួយ​ឲ្យ​អ្នក​ ទទួល​បាន​រសជាតិ​ជីវិត​ថ្មី​ដែល​មិន​ធ្លាប់​ជួប​ ជាពិសេស​នោះ​គឺ​​​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​បំផុត​។

ប្រភព៖ www.grindavik.is
ប្រភព៖ www.grindavik.is

៤) ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ​(San Francisco) ​របស់​អាមេរិក​
​​​​​សាន់ហ្រ្វាន់ស៊ីស្កូ​(San Francisco) ​ជា​ទីក្រុង​ដ៏​ល្បី​ល្បាញ​​មួយ​ដែល​សម្បូរទៅដោយ​វប្បធម៌​ ​ពាណិជ្ជកម្ម​ និង មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​​។ ​ជា​មួយ​នឹង​លក្ខណៈ​ពិសេស​ទាំងនេះ ​វា​នឹង​ជួយ​ឲ្យ​​​អ្នកទេសចរ​អាច​អភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​រហ័ស​។​ ដូច្នេះ​ហើយ សាន់ហ្រ្វាន់ស៊ីស្កូ​(San Francisco) ​​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចង់​ ​ទទួល​បាន​ការអភិវឌ្ឍន៍​ខ្លួន​។

ប្រភព៖ clubzone.com
ប្រភព៖ clubzone.com

៥) ទីក្រុង​ប៉េរ៉ូត​(Beirut)​ប្រទេស​លីបង់​
​​ថ្វីត្បិត​តែ​នៅ​តំបន់​មជ្ឈិម​បូព៌ា​ បន្ត​ភាព​ស្មុគស្មាញ​ជា​ក្តី​​ ប៉ុន្តែ​ប៉េរ៉ូត​(Beirut)​ ​របស់​ប្រទេស​លីបង់​ គឺ​ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​ ហើយ​គេ​តែង​ប្រសិទ្ធិនាម​ថា ​ទីក្រុង​ប៉ារីស​នៃ​តំបន់​មជ្ឈិមបូព៌ា​។ ​លើស​ពី​នេះ​ទៀត​ វា​ជា​ទីក្រុង​ដ៏​សំខាន់​មួយ​ដែល​​តំណាង​ឲ្យ​វប្បធម៌​របស់​តំបន់​មជ្ឈិម​បូព៌ា​។​ ដូច្នេះ​ហើយ​ វា​ជា​កន្លែង​ដ៏​ល្អ​ក្នុង​ការ​សិក្សារៀន​សូត្រ​ និង យល់​ដឹង​អំពី​វប្បធម៌​នៅ​ទីនោះ​។​

ប្រភព៖ www.deltalightingdesign.com
ប្រភព៖ www.deltalightingdesign.com

៦)​ ទីក្រុង​​ក្យូតួ (Kyoto) ប្រទេស​ជប៉ុន​​​​
​​​​​​​​ទីក្រុង​ក្យូតូ​ (Kyoto) ​ជា​អតីត​រាជធានី​នៃ​​ជប៉ុន​កាលពី​មុន ដែល​មាន​វា​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​អ្នក​ដែល​ចង់​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ និង វប្បធម៌​សំខាន់ៗ​របស់​ជប៉ុន​។ ​ជាពិសេស​នោះ​មាន​តំបន់​ជាច្រើន​ក្នុង​ទីក្រុង​នេះ ​ត្រូវ​បាន ​​​UNESCO ​​បញ្ចូល​​​ជា​សម្បត្តិ​បេតិកភណ្ឌ​​ផង​ដែរ​៕

ប្រភព៖ travelneu.com
ប្រភព៖ travelneu.com

​ប្រែ​សម្រួល៖ រស្មី
​​​​​​​​
​​
ប្រភព៖​ www.inc.com/http://www.thebnews.com/news/17921/

Khmer Boxing Welcome!!


Flag Counter



Popular Posts