សៀមរាបជាប់ចំណាត់ថ្នាក់ទី៣ ជាទីក្រុងល្អបំផុតនៅលើពិភពលោករបស់ CNN
កាលពីម្សិលមិញ គេហទំព័រ CNN បានបញ្ចេញឈ្មោះទីក្រុងល្អបំផុតចំនួន ១០ នៅលើពិភពលោក(world’s best city) សម្រាប់ឆ្នាំ ២០១៥ នេះ។ ក្នុងចំណោមទីក្រុងទាំងនេះ ទីក្រុងសៀមរាបបានជាប់ឈ្មោះជាទីក្រុងស្អាតបំផុតលំដាប់ទី៣ ខណៈទីក្រុងតូក្យូរបស់ជប៉ុនស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១ និង ក្រុង South Carolina របស់អាមេរិកស្ថិតនៅលេខរៀងទី២។
ខាងក្រោមនេះជាទីក្រុងល្អបំផុតចំនួន ១០ នៅលើពិភពលោកប្រចាំឆ្នាំ ២០១៥៖
១០) ទីក្រុង យេរូសាឡឹម អ៊ីស្រាអែល
យេរូសាឡឹម ជាទីក្រុងចំណាស់មានអាយុកាល ៤ ០០០ ឆ្នាំមកហើយដែលទីក្រុងនេះជាទីសក្ការបូជារបស់សាសនាគ្រឹះ សាសនាយូដា (Jews) និង មូស្លីម ។ ក្រៅពីវិហារបុរាណដែលជាកន្លែងសក្ការបូជា យេរូសាឡឹម ក៏មានការអភិវឌ្ឍផងដែរនូវហេដ្ឋារចនាសម្ព័ន្ធ អគារថ្មីៗ ផ្សារទំនើបដែលជាទីផ្សារសម្រាប់ទេសចរនៅលើវាលខ្សាច់របស់ប្រទេស ។

៩) ទីក្រុង ខេបថោន (Cape Town) ប្រទេសអាហ្វ្រិកខាងត្បូង
ទីក្រុង ខេបថោន ជាក្រុងទំនើបមួយនាពេលបច្ចុប្បន្នផងដែរហើយក៏ជាទីក្រុងដែលមានសកម្មភាពខ្លាំងខាងផ្នែកថាមពល ។ ខេបថោន ជាកន្លែងប្រមូលផ្តុំដោយផ្សារទំនើប សួនសត្វ និង ជាកន្លែងដែលមានភាពល្បីល្បាញមួយខាងផ្នែកធ្វើម្ហូបផងដែរ ។

៨) ទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ
ទីក្រុង ឆ្នេរខ្សាច់ បាសេឡូណា ជាក្រុងដែលពេញនិយមមួយពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ។ លោក Antoni Gaudi ដែលជាអ្នកបង្កើតឧទ្យាន Parc Guell ប្រកបដោយភាពច្នៃប្រឌិតត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ ១៩៨៤ ។

៧) ទីក្រុង ក្រាកូវ (Krakow) ប្រទេសប៉ូឡូញ
Krakow ជាទីក្រុងទីធំទី ២ របស់ ប៉ូឡូញដែលមានការវិវឌ្ឍខាងផ្នែកវប្បធម៌យ៉ាងឆាប់រហ័ស ហើយទីក្រុងមួយនេះមានភាពទាក់ទាញភ្ញៀវទេសចរមិនចាញ់ទីក្រុង Istanbul របស់ទួរគី និង ញូវយ៉ក ឡើយ។

៦) ទីក្រុង បាងកក ប្រទេសថៃ
បាងកកជាក្រុងដែលមានភាពល្បីល្បាញខាងមុខម្ហូបដែលមានរសជាតិហឹរ ហើយបន្ទាប់ពីការបះបោរត្រូវបានបញ្ចប់ទីក្រុងមួយនេះត្រូវបានគេដាក់បញ្ចូលឡើងវិញក្នុងបញ្ជីទីក្រុងល្អបំផុតដែលធ្លាប់ឈរនៅចំណាត់ថ្នាក់លេខ ១ ពីឆ្នាំ ២០១០ ដល់ ២០១៣។

៥) ទីក្រុង រ៉ូម ប្រទេសអ៊ីតាលី
ទីក្រុង រ៉ូម ដណ្តើមបានចំណាត់ថ្នាក់លេខ ៥ សម្រាប់ឆ្នាំ ២០១៥ នេះក្នុងបញ្ជីទីក្រុងដែលល្អបំផុតរបស់ពិភពលោក ។ ទីក្រុង រ៉ូម មានសំណង់អគារល្បីៗចំនួន ២ ដែលជាសម្បត្តិបន្សល់ទុកតាំងពីសម័យចក្រភពរ៉ូមនោះគឺសំណង់ អគារ Colosseum និង សំណង់អគារ Pantheon។

៤) ទីក្រុង Florence ប្រទេសអ៊ីតាលី
Florence ជាក្រុងដែលទទួលបានការពេញនិយមមួយទៀតរបស់ប្រទេសអ៊ីតាលី និងជាកន្លែងប្រមូលផ្តុំដោយវត្ថុសិល្បៈធ្វើដោយដៃ និង ជាកន្លែងប្រមូលផ្តុំដោយសំណង់ស្ថាបត្យកម្មបុរាណ។

៣) ទីក្រុង សៀមរាប ប្រទេសកម្ពុជា
សៀមរាបធ្លាប់ជាអតីតរាជធានីរបស់ប្រទេសកម្ពុជាពីអតីតកាល ដែលមានសំណង់ប្រាសាទអង្គរវត្តជាសំណង់ប្រាសាទសម្រាប់ធ្វើសក្ការបូជាសាសនាដ៏ធំរបស់ប្រទេស ។ ក្រុងសៀមរាបក៏ជាតំបន់ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា ដែលប្រមូលផ្តុំដោយប្រាសាទធ្វើឡើងសម្រាប់ឧទ្ទិសដល់សាសនាជាច្រើន ។

២) ទីក្រុង Charleston នៅក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក
Charleston ជាក្រុងចំណាស់មួយរបស់អាមេរិក ដែលមានមន្តស្នេហ៍ទាក់ទាញទាក់ទាញភ្ញៀវទេសចរ ធ្វើដំណើរលេងកម្សាន្ត ។ Charleston ជាក្រុងដែលមានការពេញនិយមជាងគេរបស់សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់។

១) ទីក្រុង ក្យូតូ ប្រទេស ជប៉ុន
ជាង ១ ០០០ ឆ្នាំកន្លងមកហើយ ក្យូតូ ជារាជធានីរបស់អធិរាជជប៉ុន ។ ក្យូតូ បានក្លាយជាទិសដៅទេសចរណ៍សំខាន់សម្រាប់ក្រុមអ្នកទេសចរចូលទៅទស្សនាសួនឧទ្យាន Zen និង ទៅទស្សនាដងទន្លេ Kamogawa និងមានផ្ទះសំណាក់ដែលតុបតែងតាមបែបប្រពៃណីបុរាណរបស់ជប៉ុន៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ CNN/http://www.thebnews.com/news/17894/