ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១៤:៥៣
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់វីដេអូឃ្លីបមួយ ដែលត្រូវបានគេថតតាមកាមេរ៉ាសុវត្ថិភាព បង្ហាញពីបុរសដែលគេអះអាងថា ជាឧកញ៉ាម្នាក់ បានវាយប្រហារយ៉ាងចាស់ដៃមកលើអតីតតារាសម្តែង និងពិធីការិនីរបស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន នាងសាសា ។
វីដេអូឃ្លីបដែលមានរយៈពេល១នាទី និង៨វិនាទី ត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៥ បានបង្ហាញពីសកម្មភាពដ៏កាចសាហាវឃោរឃៅមួយ ដែលគេសង្ស័យបង្កឡើងដោយឧកញ៉ាម្នាក់ បានវាយយ៉ាងចាស់ដៃមកលើកញ្ញា សាសា អតីតពិធីការិនីស្ថានីយទូរទស្សន៍ស៊ីធីអិន ដោយវាយចាប់សក់អូស និងមានអង្គរក្សម្នាក់ទៀតបានកាន់កាំភ្លើងជាប់នឹងដៃ ដោយមានអ្នកជួយអន្តរាគមន៍ម្នាក់ ទំនងជាអ្នកបំរើនៅក្នុងក្លិបកម្សាន្តមួយកន្លែង ។

សកម្មភាពបានបង្ហាញពីឧកញ៉ារូបនោះបានធ្វើបាបទៅលើសាសាដោយវាយអូសពីកន្លែងសាឡុងអង្គុយរួមគ្នាចេញមកពីទីតាំងនោះបន្ថែមទៀត បណ្តាលឱ្យរបូតសម្លៀកបំពាក់នៅសល់តែខោខ្លី ។
ហេតុការណ៍ខាងលើនេះ ត្រូវបានប្រភពក្រៅផ្លូវការបានអះអាងថា វាបានកើតឡើងកាលពីយប់ថ្ងៃទី២ កក្កដា ២០១៥ ប៉ុន្តែរឿងនេះ ត្រូវបានបែកធ្លាយកាលពីព្រឹកថ្ងៃទី៨ កក្កដា តាមរយៈវីដេអូឃ្លីបកាមេរ៉ាសុវត្ថិភាព ។
កោះសន្តិភាពមិនអាចស្វែងរកការបកស្រាយណាមួយពីភាគទាំងសងខាងនៅឡើយទេ នៅថ្ងៃទី៨ កក្កដា នេះ ប៉ុន្តែប្រភពក្រៅផ្លូវការមួយបានអះអាងថា ចំពោះហេតុការណ៍ខាងលើនាង សាសា បានធ្វើការដាក់ពាក្យបណ្តឹងរួចរាល់ហើយ ក្នុងពេលដែលមានមន្ត្រីថ្នាក់ផ្កាយមួយរូប កំពុងតែរត់ការជួយឧកញ៉ាម្នាក់នោះ ដើម្បីបិទសំណុំរឿងនេះ។
ប្រភពក្រៅផ្លូវការខាងលើនេះបានបញ្ជាក់ថា ឧកញ៉ាដែលវាយធ្វើបាប សាសា នោះ មានឈ្មោះសុខ ប៊ុន ជាប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គឺជាអ្នកមានទ្រព្យសម្បតិ្តដ៏ស្តុកស្តម្ភ និងជាអ្នកជំនួញមួយរូប ដែលបានបណ្តាក់ទុនលើទឹកប្រាក់៥០០លានដុល្លារ លើគម្រោងសាងសង់នៅជ្រោយចង្វារ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព

>>ទទួលបានព័ត៌មានតាមរយៈ KOH SANTEPHEAP OFFICIAL LINE
Source:https://www.youtube.com/watch?v=nU8l0F- TwkI/http://kohsantepheapdaily.com.kh/article/123830.html