ផ្សាយ ថ្ងៃទី10  ខែJuly  ឆ្នាំ2015  ម៉ោង​ 15:41 នាទី

លោក ហេង សុភាប្រភព៖​ ផ្តល់​ឲ្យ​
ប្រិយមិត្ត​ទាំង​អស់គ្នា​ដឹង​ហើយ​ថា​  គ្មាន​នរណា​ម្នាក់​​ចង់​​ទទួល​បាន​​ភាព​បរាជ័យ​​នោះ​ទេ ​ពោល​គឺ​ចង់បាន​ជោគជ័យ និង​ស្អប់​បរាជ័យ​គ្រប់ៗ​គ្នា ។ រីឯ​អ្នក​សិក្សា និង​អ្នក​ស្វែងរក​ការងារ​ធ្វើ​ក៏​ប្រាថ្នា​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា និង​ការងារ​ដែរ​។ ចុះ​ហេតុអ្វី​បានជា​​បុគ្គល​ទាំង​នេះ​​ចេះតែ​ជួប​នឹង​បរាជ័យ​ដូច្នេះ​?

វា​អាច​បណ្តាល​​មកពី​ពួកគេ​មិន​ដឹង ឬ​មិន​សិក្សា​ឈ្វេងយល់​ពី​វិធីសាស្ត្រ​ចាប់​យក​ការងារ​។ ការងារ​មាន​គ្រប់​វិស័យ និង​រង់ចាំ​លោក​អ្នក​​គ្រប់​ទីកន្លែង។​ ប៉ុន្តែ​កត្តា​សំខាន់ គឺ​​​លោក​អ្នក​​មាន​សមត្ថភាព​អាច​​ចាប់​យក​វា​បាន​ដែរ​ឬទេ?​ ខាង​ក្រោម​នេះ​ជា​​ទស្សនៈ​របស់​គ្រូ​បណ្ដុះ​បណ្ដាល ហេង សុភា ​​​ដែល​លោក​បាន​លើក​ឡើង​នូវ​​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​​ដែល​ធ្វើ​​ឲ្យ​លោក​អ្នក​មិន​ទទួល​បាន​ជោគជ័យ​ទាំង​ការ​សិក្សា និង ការងារ៖​

ដំណាក់កាល​ទី​១៖ ការ​ជ្រើស​រើស​យក​ជំនាញ​​សិក្សា​
•​ ​អ្នកដទៃ​ជា​អ្នក​ជ្រើសរើស​ជំនាញ​ឲ្យ​
•​ ​ជ្រើសរើស​ជំនាញ​មិន​ត្រឹមត្រូវ​តាម​ឆន្ទៈ​
•​ ​ជ្រើសរើស​ជំនាញ​តាម​គ្នា គ្មាន​ការ​គិត​គួរ​ហ្មត់ចត់​
•​ ​ជ្រើសរើស​ជំនាញ​ខុស​ពី​ចំណង់​ចំណូលចិត្ត​
•​ ​ជ្រើសរើស​ជំនាញ​ខុស​ពី​សមត្ថភាព និង​ទេពកោសល្យ​
•​ ​ជ្រើសរើស​ទាំង​មិន​ដឹង​ថា ខ្លួន​ឯង​ត្រូវការ​ជំនាញ​​អ្វី។​

– ​ដំណាក់កាល​ទី​២៖  កំឡុង​ពេល​សិក្សា​មុខជំនាញ​
•​ ​មិន​ប្រឹងប្រែង​រៀន​ជំនាញ​របស់​​ខ្លួន​​ដែល​បាន​ជ្រើសរើស​
•​ ​បង្ខំចិត្ត​រៀន​ជំនាញ​ដែល​ខ្លួន​មិន​ស្រឡាញ់​​​ទាំង​​ទើសចិត្ត​
•​ ​រៀន​ដោយ​មិន​ពេញចិត្ត និង​ធ្វើ​ទាំង​បង្ខំចិត្ត​
•​ ​មិន​គ្រប់គ្រង​ពេលវេលា និង​ចំណាយ​ពេលវេលា​ឥតប្រយោជន៍​
•​ ​រៀន​ដើម្បី​រៀន មិន​រៀន​ដើម្បី​ចេះ ហើយ​ចូល​សាលា​ដើម្បី​បំពេញ​ពេលវេលា​
•​ ​មិន​ស្វែងរក​ការងារ​ធ្វើ ដូចជា​ការងារ​ស្ម័គ្រចិត្ត ឬ ការងារ​ហាត់​ការ​។​ល​។​

– ​ដំណាក់កាល​ទី​៣៖​ ក្រោយពេល​បញ្ចប់​សិក្សា​
ដំណាក់កាល​ចុងក្រោយ​នេះ ជា​វគ្គ​ដ៏​សំខាន់​បំផុត បញ្ជាក់​រឹតតែ​ច្បាស់​ថា ​អ្នក​អាច​ទទួល​បាន​ជយលាភី ឬ​អត់ គឺ​នៅ​ក្នុង​ដំណាក់​នេះ​ហើយ។ បើ​លទ្ធផល​អវិជ្ជមាន នោះ​មាន​ន័យ​ថា អ្នក​បាន​លេចចេញ​ឡើង​នូវ​សញ្ញាណ​ទាំង​នេះ៖​
•​ ​គ្មាន​ចំណេះ ជំនាញ និង​សមត្ថភាព​
•​ ​មិន​ដឹង​ថា​ ​ខ្លួនឯង​ចេះ និង​មាន​ទេពកោសល្យ​ខាង​​អ្វី​
•​ ​មានតែ​សញ្ញាប័ត្រ តែ​គ្មាន​សញ្ញា​ធ្វើ​
•​ ​គ្មាន​បទពិសោធន៍ និង​គុណសម្បត្តិ​គ្រប់គ្រាន់​
•​ ​មិន​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​
•​ ​គ្មាន​ឥរិយាបថ​វិជ្ជមាន និង​គំនិត​អាក្រក់​លើ​ខ្លួនឯង​
•​ ​មិន​ប្រឹងប្រែង​ស្វែងរក​ការងារ​ធ្វើ​
•​ ​ខ្វះ​បណ្តាញ​ទំនាក់ទំនង​។​ល​។​

សរុប​សេចក្តី ការសិក្សា និង​ការងារ ពឹងផ្អែក​ទាំងស្រុង​លើ​បុគ្គល​ខ្លួនឯង​ផ្ទាល់​។ ភាព​ជោគជ័យ ឬ បរាជ័យ​ក្នុង​ការ​សិក្សា និង​ការងារ ក៏​ពឹង​ទាំងស្រុង​លើ​ខ្លួន​យើង​ដែរ​។ មនុស្ស​ជាច្រើន​ចូលចិត្ត​ស្ដីបន្ទោស​ឲ្យ​អ្នកដទៃ ឬ​សង្គម ដោយ​ពោល​ថា​ ​សង្គម​គ្មាន​ការងារ​ឲ្យ​ខ្លួន​ធ្វើ ទើប​ខ្លួន​រក​ការងារ​ធ្វើ​មិនបាន ឬ ទើប​ធ្វើ​ឲ្យ​ខ្លួន​ធ្វើការ​ងារ​ខុស​ជំនាញ​​។

ចំណុច​នេះ​តើ​អ្នក​ធ្លាប់​សួរ​ខ្លួនឯង​ថា​ ​ជំនាញ​អ្នក​រៀន​ហ្នឹង អាច​ប្រើប្រាស់​បានទេ ឬ​ជា​ចំណេះ​អំពិលអំពែក​?​ ពេល​អ្នកធ្វើការ​ឲ្យ​គេ អ្នក​អាច​នាំ​ប្រយោជន៍​អ្វីខ្លះ​ដល់​គេ​? ចូរ​ចាំ​ថា ​មិន​រំពឹង​ការងារ ចូរ​រំពឹង​ផលិតភាព​ការងារ​ខ្លួនឯង ហើយ​សមត្ថភាព​ផង​។  អ្នក​ត្រូវ​ប្រយ័ត្ន និង​ត្រៀម​ខ្លួន​ចាប់​យក​ឱកាស បង្កើត​ឱកាស ដើម្បី​ជយលាភី​ជីវិត គ្រប់​ដង្ហើម​ចេញចូល​។

ចូរ​រៀន​សង្កេតមើល​មនុស្ស​ជោគជ័យ​ក្នុង​ការ​សិក្សា និង​ការងារ​ដូច​ជា​ តើ​បុគ្គល​ជោគជ័យ​មួយ​ចំនួន​​មាន​ទម្លាប់​ដូចម្ដេច? ឥរិយាបថ​ដូចម្តេច?​ ការ​តស៊ូ​​ដូចម្តេច? និង​សកម្មភាព​ដូចម្ដេច​?

**************************
Source:thebnews

Khmer Boxing Welcome!!


Flag Counter



Popular Posts