1. មនុស្សខ្វាក់ជិះសេះខ្វាក់ យប់ជ្រៅដល់ជ្រោះធំ​ – លូស៊ីង
  2. ទឹកមួយពែង មិនអាចពន្លត់ភ្លើងធំទេ – លូស៊ីង
  3. ប្រើភាពអចលនាបង្រ្កាបចលនា នេះជាយុទ្ធសាស្រ្ត​ឈ្នះសត្រូវ – ធានហ្វុង
  4. គួរគិតពីផលប្រយោជន៍ មិនគួរគិតតែឈ្មោះទទេនោះទេ​ – ធានហ្វុង
  5. អ្នកមានតែឈ្មោះតែគ្មានអំណាច ច្បាស់ជាវិនាស – ធានហ្វុង
  6. របួសជាហើយ ក៏ភ្លេចឈឺហើយមែនទេ – ធានហ្វុង
  7. ថ្វីត្បឹតតែខ្ញុំមានចិត្តល្អ តែខ្ញុំមិនល្ងង់ទេ -​ លូស៊ូ
  8. ទោះបីមានកំហឹងប៉ុណ្ណាក៏ដោយ បើបាត់ភាពម្ចាស់ការ វានឹងសម្លាប់ខ្លួនយើងវិញ – លូស៊ូ
  9. បើគិតគូរដល់នគរ រឹតតែត្រូវគិតសច្ចធម៌ហើយ – លូស៊ូ
  10. បើមិនប្រជែង ម៉េចនឹងអាចការពារទឹកដីបាន – លូស៊ូ
  11. មានអ្នកច្រៀងល្ខោន ត្រូវតែមានអ្នកមើលល្ខោន – លូស៊ូ
  12. មិនថាមុខរបរតូចឬធំ អ្នកណាដាក់ទុនធំ អ្នកនោះ​ចំណេញច្រើន – លូស៊ូ
  13. សត្រូវ ក៏ជាមិត្តភក្តិដែរ សត្រូវស្រួលទប់ទល់ មិត្តភក្តិក៏ស្រួល​ទប់ទល់ដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផង ពិបាកទប់​ទល់ខ្លាំងណាស់ – លូស៊ូ
  14. សម្តីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៍ដូចពាក្យពិតដែរ – លូស៊ូ
  15. អាចចាក់ទំលុះបេះដូងបាន ព្រោះតែវាជាពាក្យពិត​ – លូស៊ូ
  16. ១០ឆ្នាំមានទៅទាស់ខុសអី ខ្ញុំកើតបានក្បាលល្អមិនខ្លាចរកម្ចាស់​មិនបានទេ ទោះបី៣០ឆ្នាំក៏ខ្ញុំមិនលក់ក្បាលខ្ញុំដែរ – ផានថុង
  17. ក្បួនទ័ពខ្លាំងពេក សត្រូវប្រាកដជាខ្លាច ក្បួនទ័ពខ្សោយពេក សត្រូវមើលងាយ ក្បួន​ទ័ព​ត្រូវតែមិនខ្លាំងមិនខ្សោយ – ផានថុង
  18. បើមិនយក ក៏មិនចូលដែរ បើចូលហើយ គង់តែយក – ផានថុង
  19. មិនចេះទទួលភ្ញៀវ សុទ្ធតែជាមនុស្សល្ងង់ខ្លៅ – ផានថុង
  20. បាត់បង់ស្រីម្នាក់គឺជារឿងតូច បើយើងបាត់បង់ស៊ីឆួន យើងនឹងអស់ទីជម្រក ហើយជួបនឹងគ្រោះធំទៀត –ផានថុង
  21. ការបន្លាចទ័ពសត្រូវ អាចបន្ថយល្បឿនវាយលុក​​របស់វា – ស៊ីងអ៊ី
  22. គ្រោះថ្នាក់នៅថ្ងៃក្រោយ តែងធំជាងគ្រោះថ្នាក់នៅថ្ងៃនេះ – ស៊ីងអ៊ី
  23. ចង់ឈ្នះ កុំខ្លាចចាញ់ ចង់ចូល កុំខ្លាចខាត – ស៊ីងអ៊ី
  24. ឪពុកមិនគោរពវិន័យ កូនប្រុសក៏មិនគោរពវិន័យ  – ស៊ីងអ៊ី
  25. ឆ្អឹងមួយដើម ឆ្កែពីរក្បាលដណ្តើមគ្នា ឆ្កែស្គមមាត់លឿនដណ្តើមទៅបាត់ ឆ្កែមួយក្បាលទៀត​ម៉េចនឹងសុខចិត្តទៅ – ស៊ីងអ៊ី
  26. ទ័ពក្បត់ នឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងវិញ​ – ស៊ីងអ៊ី
  27. បើចង់រស់នៅដោយសុខសាន្តរហូត ដាច់ខាតកុំ​ជឿពាក្យចចាមអារ៉ាមរបស់គេឱ្យសោះ​ – ស៊ីងអ៊ី
  28. ប្រើកងទ័ពមិនប្រថុយ ម៉េចនឹងអាចយកជោគជ័យបាន​ – ស៊ីងអ៊ី
  29. មានគេទទួលស្គាល់តំណែង ល្អជាងដណ្តើមយក​ខេត្តក្រុងពីរបីឆ្ងាយណាស់​ – ស៊ីងអ៊ី
  30. វិន័យមានចិត្តធម៌ ទោសមិនដាក់លើអ្នកខ្ពង់ខ្ពស់​ – ស៊ីងអ៊ី
  31. ឱកាសប្រែប្រួលច្រើនណាស់ ម៉េចនឹងមានអាច​មានសង្ឃឹមមួយរយភាគទៅ​ – ស៊ីងអ៊ី
  32. មានគុណធម៌ពេក ក្លាយជាល្ងង់ខ្លៅ ចិត្តល្អពេកក្លាយជាឡឺកឺ​​ – ស៊ីងអ៊ី
  33. ល្បិចយកចចកវាយឆ្កែ មិនថាចចក ឬឆ្កែឈ្នះទេ សុទ្ធតែអាច​ឆ្លៀតឱកាសទៅបង្រ្កាបពេលពួកគេកំពុងប្រយុទ្ធបានទាំងអស់ – ស៊ីងអ៊ី
  34. បើចង់យកឈ្នះសត្រូវ ត្រូវយកសត្រូវធ្វើជាគ្រូ – ចូវអ៊ី
  35. អាវុធសំខាន់ជាងគេដើម្បីវាយក្រុង មិនមែនជណ្តើរទេ គឺជនបង្កប់ – ចូវអ៊ី
  36. អ្វីដែលគេចង់ឱ្យឯងមើលឃើញ គឺគេឱ្យឯងមើលឃើញ – ចូវអ៊ី
  37. បើចង់សួរគេ ត្រូវតែដឹងពីចម្លើយរបស់គេមុន ចាំសួរគេ – ចូវអ៊ី
  38. បើចង់សម្រេចកិច្ចការធំ មិនគួរឆេវឆាវទេ ហើយក៏មិនគួរប្រកាន់នឹងបាត់ទីក្រុងមួយដែរ – ចូវអ៊ី
  39. ជ័យជំនះតូចតាច មិនត្រូវក្អេងក្អាងឡើយ – ចូវអ៊ី
  40. ក្រុងធំគួរតែបានលើម្ចាស់ឆ្លាត – ស៊ីយ៉ូវ
  41. ដកថយនឹងច្របូកច្របល់ ច្របូកច្របល់ប្រាកដជាចាញ់ – ស៊ីយ៉ូវ
  42. ទស្សនៈល្ងង់ខ្លៅប្រាកដជាបង្កាត់ភ្លើងដុតខ្លួនឯង​ – ស៊ីយ៉ូវ
  43. មនុស្សមានឆន្ទៈខុសគ្នា – ស៊ីយ៉ូវ
  44. ម្ចាស់របស់ខ្ញុំ ពេលដែលល្ងង់ ល្ងង់គួរឱ្យខ្លាច តែដល់ពេលឆ្លាត គឺឆ្លាតជាងម្ចាស់ក្នុងលោកទាំងអស់ –ស៊ីយ៉ូវ
  45. ច្បាប់មិនតឹងរឹងគេមិនខ្លាច ដល់ដំណាក់កាល​ចាំបាច់​កាន់តែត្រូវតឹងរឹង – ស៊ុនឈាន
  46. នៅក្នុងសម័យសង្រ្គាមនេះ អត់មានល្បិចច្រើន និងលាក់ពុតទេ មានតែចាញ់និងឈ្នះប៉ុណ្ណោះ –ស៊ុនឈាន
  47. មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រម​ជួយយើង – ស៊ុនឈាន
  48. សមត្ថភាពរបស់ខ្ញុំ សុទ្ធតែចាញ់ពុកនិងបងប្រុស បើគ្រាន់តែចិត្តទូលាយ ក៏គ្មាន​ដែរនោះ ខ្ញុំវាយយក​ទឹកដីម៉េចនឹងបាន​ – ស៊ុនឈាន
  49. ឱ្យតែមានស្មារតីប្រយុទ្ធ ទោះជាបាត់បង់ក្រុង ប៉ុន្មានក៏ដោយ ក៏អាចយកមកវិញបានដែរ​ –ស៊ុនឈាន
  50. គុណធម៌​ សំខាន់ជាងជីវិតមនុស្សទៅទៀត – គួនអ៊ី
  51. បើចូលធ្វើទាហានហើយ មិនអាចល្មើសវិន័យទាហានទេ – គួនអ៊ី
  52. បើចង់ស្ទូចត្រីធំ ត្រូវតែដាក់នុយឱ្យធំបន្តិច – ហួងចុង
  53. សង្រ្គាមដែលឆាប់ឈ្នះពេក សុទ្ធតែមានល្បិច – ហួងចុង
  54. អ្នកក្លាហាន ស្រលាញ់អ្នកក្លាហាន – កុងស៊ុនចាង
  55. ចិត្តរបស់អ្នកធ្វើម្ចាស់ ត្រូវការការប្រមាថ​របស់មនុស្សលោកច្រើនរាប់មិនអស់ – ចាងចាវ
  56. កូនប្រុសដើមទ្រូងប្រាំហាត់ វាយដល់ធំ បើមិនវាយ គឺមិនខ្លាំងទេ – ចាងហ្វី
  57. ម្ចាស់ល្ងង់ ចាញ់ស្រីម្នាក់ទៀត ឡើងដល់​សមរភូមិប្រាកដជារាគដាក់ខោហើយ – ចាងហ្វី
  58. ប្រើចិត្តធម៌ យកចិត្តគេ ទង្វើរនេះមុតជាងដាវកាំបិត​ ១០០ដងទៀត – ចាវជឺឡុង
  59. កើតក្នុងសម័យសង្រ្គាម គួរតែបង្កើតទិដ្ឋភាព​សង្រ្គោះ​រាស្រ្តចេញពីរណ្តៅទុក្ខ – ឆាវចាវ
  60. សណ្តែក ដុតគ្រាប់សណ្តែក សណ្តែកស្រក់​ទឹកភ្នែកក្នុងឆ្នាំង កើតចេញពីឬសតែ​មួយដុតគ្នាដើម្បីអ្វីទៅ – ឆាវជឺ
  61. មនុស្សមិនអាចស្រវឹង១ពាន់ឆ្នាំ កំណាព្យល្បី១ម៉ឺនឆ្នាំ – ឆាវជឺ
  62. មួយជីវិតមនុស្ស រស់លើសមួយថ្ងៃក៏មិនយូរទេ ឆាប់ស្លាប់មួយថ្ងៃក៏មិនឆាប់ដែរ – ឆាវជឺ
  63. មានពេលខ្លះ ជក់ខ្លាំងជាងកាំបិតទៅទៀត – ឆាវភី
  64. ឆ្កែទាល់ច្រក ប្រាកដជាផ្លោះជញ្ជាំង – ឆិនកុង
  65. ត្រូវគិតពីកិច្ចការធំសិន មិនអាចប្រកាន់នឹងកំហឹងមួយពេលនោះទេ – ឆិនកុង
  66. ចំពោះមនុស្សស្មោះ មិនអាចប្រើកម្លាំងបាយបានទេ យើងប្រើចិត្តស្មោះពង្វក់គេទៅ – ឆិនអ៊ី
  67. ថ្វីត្បិតតែឧបរាជជាមន្រ្តីធំ តែក៏នៅតែជាមន្រ្តី – ឆិនអ៊ី
  68. អ្នកពូកែច្បាំងសម្រុងទៅមុខរហូត អ្នកពូកែគិត​ខ្លាចមុខខ្លាចក្រោយ – ឆិនអ៊ី
  69. ដើម្បីពង្រឹងអំនាច ត្រូវមានមនុស្សមិនធម្មតា ធ្វើកិច្ចការមិនធម្មតា សាងគុណសម្បត្តិមិនធម្មតា – ឆិនអ៊ី
  70. របស់ដែលអាចទិញបាន​សុទ្ធតែជា​របស់ថោក – ទីប្រឹក្សាយានស៊ូ
  71. សាងគុណសម្បតិ្តធំមួយ ល្បីឈ្មោះតជំនាន់ – លីយូ
  72. កូនចៅអត់បានការ ជាចំណុចខ្សោយ​ទីមួយ – មន្ត្រីរបស់ឆាវឆាវ
  73. បើសម្លាប់មនុស្សម្នាក់ គឺបាត់បង់​ចិត្តមនុស្សទាំងនគរ – មន្ត្រីរបស់ឆាវឆាវ
  74. គ្រួសារក្រឃើញកូនកត្តញ្ញូ ប្រទេស​ជួបគ្រោះឃើញមន្ត្រីស្មោះ – ឆិនតុង
  75. ក្នុងនាមជាក្សត្រ ត្រូវនៅក្នុងរាជវាំង មិនចាំបាច់​ចេញទៅច្បាំងទេ គ្រាន់តែចេះមើលមនុស្ស ថាអ្នកណាត្រូវចេញ​ច្បាំង អ្នកណាត្រូវនៅការពារ – មន្រ្តីនគរអ៊ួយ
  76. ជីងចូវប្រៀបដូចជាដើមឈើមួយដើមដែលដុះលើភ្នំ ធ្លាក់ខ្យល់ខាងកើតក៏ត្រូវ ធ្លាក់ខ្យល់ខាងលិចក៏ត្រូវ បើមិនចង់ឱ្យ​ដួលទេ ទី១ គឺត្រូវលាស់ស្លឹកស្កឹមស្កៃ ចាក់ឬសឱ្យជ្រៅ ទី២ ត្រូវបណ្តុះដើមឈើឱ្យក្លាយជាព្រៃទៀត – ម៉ាលៀង
  77. សម្លាប់ខ្លួនមុន ទើបកើតក្រោយ – ម៉ាស៊ូ
  78. បេសកជននគរធំ មិនថ្វាយបង្គំម្ចាស់នគរតូចទេ – ម៉ាស៊ូ
  79. ចិត្តស្មោះ និងចិត្តកត្តញ្ញូ មិនអាចបំពេញ​ម្តងទាំងពីរបានទេ – ម្តាយស៊ីស៊ូ
  80. ធ្វើជាម្ចាស់របស់គេ ត្រូវមានចិត្តអត់ធ្មត់លើសពី​មនុស្សធម្មតា – ម្តាយស៊ុនឈាន
  81. អ្នកធ្វើកិច្ចការធំ មិនប្រកាន់រឿងតូចតាច – យានស៊ូ
  82. កុំប្រើចិត្តមនុស្សថោកទាប មកវាយ​តម្លៃ​សុភាពបុរស – យានសាវ
  83. ទ័ពខ្លាំង មិនសង្កត់ម្ចាស់ – លីពូ
  84. ក្បួនសឹកនៅក្នុងសៀវភៅ មិនប្រាកដថា​ត្រូវទាំងអស់ទេ – វ៉ាងភីង
  85. ជួបមិត្តចាស់នៅសម័យសង្គ្រាម ពិតជាលាភធ្លាក់ពីលើមេឃមែន – វ៉ាងអ៊ីង
  86. បើចង់ឱ្យជោគជ័យ ត្រូវប្រើល្បិចតៗគ្នា – វ៉ាងអ៊ីង
  87. វត្ថុទិព្វលើលោក មិនស្ថិតលើសំបកក្រៅទេ – វ៉ាងអ៊ីង
  88. មនុស្សដែលអាចយកចិត្តរាស្រ្តបាន ប្រាកដជា​អាចយកចិត្តទេវតាបាន – ស៊ីស៊ូ
  89. មុនពេលប្រយុទ្ធ ការសំខាន់គឺស្គាល់សភាព​សត្រូវ បើមិនស្គាល់ច្បាស់ មិនអាចវាយបានទេ – ស៊ឺម៉ាចាវ
  90. សុខចិត្តហួសពេលកំណត់ ក៏មិនអាចប្រថុយនឹងគ្រោះថ្នាក់ដែរ – ស៊ឺម៉ាចាវ
  91. សុភាពបុរស ផ្តាច់ទំនាក់ទំនង មិនប្រើ​សំដីអាក្រក់ – ស៊ុនជាន
  92. ចំនុចដែលខុសពីតុងជួ គឺឆាវឆាវលួចជាតិ មិនទុកឈ្មោះចោរ – ស្តេចហាន
  93. ស្រែអ្នកមុនធ្វើ អ្នកក្រោយប្រមូលផល អ្នកប្រមូលផលកុំសប្បាយចិត្ត នៅមានអ្នកប្រមូលផលតាមក្រោយទៀត – ស្តេចហាន
  94. ស្តេចត្រាញ់ គឺជាអណ្តូងមួយ ក្សត្រជាអណ្តូងជ្រៅមួយ មន្រ្តីនិងប្រជារាស្រ្ត តើអ្នកណាមួយដែលមិនចង់ព័ទ្ធជុំវិញអណ្តូងជ្រៅ ទទួលបានគុណសម្បត្តិមិនចេះអស់នោះទេ​ – លីយាន
  95. ចក្រវាលវិល ប្តូរទិដ្ឋភាពថ្មី​ ស្តេចឡឺកឺម្នាក់ មិនអាចរារាំងបានទេ – ហួស៊ីង
  96. អាចការពារក៏អាចបំផ្លាញដែរ – គួកជា
  97. ក្បាលអាចដាច់ ជង្គង់មិនអាចលុតទេ – ហួនកុងហឹង
  98. ខ្ញុំមិនចង់ព្យាបាលមុខរបួសត្រូវអាវុធទេ ព្រោះ​ពេលខ្ញុំព្យាបាលហើយ នឹងបង្កើនអាវុធ​កាន់តែច្រើន – ហួធួ
  99. ធ្វើខុសការស្មាន គ្មានការប្រុងប្រយ័ត្ន – ឆាវយិន
  100. ក្នុងសួនច្បារមានដើមឈើ លើដើមឈើមានរៃ រៃខំប្រឹងស្រែកចង់ផឹកទឹកសន្សើម មិនដឹងថាកណ្តូបកំពុងឱបក – កំណាព្យដែលស៊ឺម៉ាយានសូត្រ
កុំឃើញច្រើនអ៊ីចឹង ហើយគិតថាអស់នោះ មិនទាន់អស់ទេ។ ខ្ញុំមានពាក្យសម្តីដែលខ្ញុំដកស្រង់ចេញពីក្នុងរឿងប្រមាណ ជា ៤០០ឃ្លាជាង។ ការយកអ្វីពីក្នុងរឿងមកនិយាយ មើលទៅដូចជាអត់ប្រយោជន៍ តែវាអត់ប្រយោជន៍លុះណាតែយើងមិនចេះធ្វើឱ្យវាមានប្រយោជន៍។ យើងត្រូវគិតបែបនេះ សូម្បីតែអាចម៌ឆ្កែក៏គេយកទៅធ្វើជីរ មានប្រយោជន៍ ចុះទម្រាំតែរឿងសាមកុក ដែលតមករាប់ជំនាន់មកហើយ វាអត់មានប្រយោជន៍បានតាមណា? ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងជួយចែករំលែកពាក្យសម្តីទាំងនេះទៅកាន់មិត្តភក្តិ ព្រោះមានអ្នកអានកាន់តែច្រើន កាន់តែល្អ ។ បើមានជាចម្ងល់ អាច Comment បានខាងក្រោមនេះ ឬចូលទៅកាន់ Page  I Like Samkok របស់ខ្ញុំដើម្បីឆាប់ទទួលបានចម្លើយ។ សូមអរគុណសម្រាប់ការអានរបស់អ្នកទាំងអស់គ្នា។
three-kingdom-2010
ប្រភព៖ houtsengkea

Khmer Boxing Welcome!!


Flag Counter



Popular Posts