ផ្តល់សិទ្ធិដោយ៖ មង្គលការ
អ្នកជំនាញ​ផ្នែកសុខភាព​បានណែនាំឲ្យ​ទទួលទាន​ទឹក​ភ្លាម ក្រោយ​ពេលភ្ញាក់​ពីគេង ព្រោះវាពិតជាមានគុណតម្លៃ​ខ្លាំងណាស់​ចំពោះសុខភាព។ ការទទួលទាន​ទឹក​ក្រោយពេល​ភ្ញាក់ពីគេង​អាច​ជួយព្យាបាល និង​ការពារជំងឺផ្សេងៗ​ដូចជា៖ ឈឺក្បាល, ឈឺខ្លួន, ឈឺសន្លាក់ដៃ​ជើង, បញ្ហា​បេះដូង, ជំងឺឆ្កួត​ជ្រូក, ភាពធាត់, រោគរបេង, រលាក​ស្រោមខួរ, ជំងឺ​តម្រង​នោម, ក្អួត​ចង្អោរ, រោគក្រពះ, ទឹក​នោមផ្អែម, ទល់​លាមក, ជំងឺស្បូន, ត្រចៀក និង​ជំងឺបំពង់ក។
វិធីសាស្ត្រ
ក្រោយ​ពេលភ្ញាក់​ពីគេង, មុននឹង​ធ្វើអ្វីៗ​ផ្សេង, អ្នកអាច​ទទួលទានទឹក​ឲ្យបាន ៦កែវ។ ត្រូវចាំថា ប្រសិនបើអ្នក​មិនអាច​ស៊ូទ្រាំនឹង​ការទទួលទាន​ទឹកច្រើន​ខ្លាំងពេក, ចាប់​ផ្តើម​ទទួលទាន​តាម​ដែលអាចធ្វើទៅ​បាន រួចបង្កើន​ការទទួលទាន​ច្រើនឡើង​បន្តិចម្តងៗ។
បន្ទាប់មក​ដុសធ្មេញ​របស់​អ្នក និងប្រើ​ទឹកខ្ពុល​មាត់តាមទម្លាប់​របស់អ្នក ហើយ​រង់ចាំរយៈ​ពេល ៤៥នាទី មុននឹង​ទទួលទានអាហារ ឬទទួលទាន​អ្វីផ្សេង។ ក្រោយ​រយៈពេល ៤៥នាទី អ្នក​អាច​ទទួលទានអាហារ​តាមធម្មតា ហើយមិន​ត្រូវទទួលទាន ឬផឹកអ្វីផ្សេង​ឡើយ ត្រូវ​រង់ចាំក្នុង​រយៈពេល ២ម៉ោង​សិន។
បញ្ហាជំងឺ
ប្រសិនបើ​អ្នកអនុវត្តតាមវិធីខាងលើ អ្នកស្រាវជ្រាវ​បានបង្ហាញ​ពីចំនួនថ្ងៃ​ដែលត្រូវតែ​អនុវត្ត​ដើម្បីអាចព្យាបាល​ជំងឺនីមួយៗ​បាន៖
– ជំងឺលើសឈាម- រយៈពេល ៣០ថ្ងៃ
– បញ្ហាក្រពះ- រយៈពេល ១០ថ្ងៃ
– ជំងឺទឹកនោមផ្អែម- ៣០ថ្ងៃ
– ជំងឺទល់លាមក- រយៈពេល ១០ថ្ងៃ
– ជំងឺមហារីក- រយៈពេល ១៨០ថ្ងៃ
ការប្រើវិធីព្យាបាល​បែបនេះមិន​ប៉ះពាល់ដល់​សុខភាព​ឡើយ វាបានបង្កើន​ទឹកនោម​ក្នុង​ដំណាក់កាល​ចាប់​ផ្តើម​ដំបូង។ ការ​ទទួល​ទានទឹក, រស់​នៅស្អាត និង​សកម្ម​ជាវិធី​ដែល​ជួយឲ្យ​ជីវិត​របស់យើង​ប្រសើរ​ឡើង។
ទាំងចិន និង​ជប៉ុនទទួលទាន​តែក្តៅ នៅពេល​ញ៉ាំអាហារ ជំនួស​ទឹកត្រជាក់។ ទឹកត្រជាក់​អាចកាត់បន្ថយ​ល្បឿននៃ​ប្រព័ន្ធរំលាយអាហារ និង​ធ្វើឲ្យ​អ្នក​សម្បូរ​ជាតិខ្លាញ់​ដែលអ្នក​ទើបតែ​ញ៉ាំត្រូវ​កក។ នៅពេលដែល​ជាតិខ្លាញ់​ដែលកក​មានប្រតិកម្ម​ជាមួយនឹង​អាស៊ីត​ក្រពះ, ពោះវៀននឹង​ស្រូបយក​វាបានកាន់​តែលឿន កាន់​តែច្រើនឡើង។ ការ​រំលាយ​ជាតិខ្លាញ់​បែបៗ​នេះយូរៗ​ទៅអាចបណ្តាល​ឲ្យកើត​ជាជំងឺមហារីក។ វប្បធម៌​ប្រទេសខាងលិច​គួរតែអនុវត្តវិធី​ខាង​លើនេះ ព្រោះវាគ្មាន​អ្វីត្រូវកើន​ឡើង ឬត្រូវ​បាត់បង់​អ្វីឡើយ៕


Khmer Boxing Welcome!!


Flag Counter



Popular Posts