ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុន ព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេរបស់ ពិភព លោក បានប្រកាស យករូបប្រាសាទ អង្គរវត្ត ដែលជា បេតិកភណ្ឌ ពិភពលោក ដ៏ល្បីល្បាញ របស់កម្ពុជា មកផ្សព្វ ផ្សាយ ផលិតផលថ្មី Huawei X2 ម៉ូដែលថ្មីដ៏ទំនើបរបស់ខ្លួន។
http://i.everyday.com.kh/2015/7/e04185ef-7077-4ed8-9281-483c36f55221.jpg
យោងតាម សេចក្តី​ប្រកាសព័ត៌មាន ​ពីការិយាល័យ ​កណ្តាល ​នៅទីក្រុង Shenzhen ​ប្រទេស ចិន ​បានលើក ​ឡើង អំពីកិត្យានុភាព​ដ៏ល្បីរន្ទឺទូទាំង​ពិភពលោក របស់ ​ប្រាសាទ អង្គរវត្ត ​ដែលជា មោទនភាព ​ប្រកបដោយក្តី ស្រឡាញ់ ដ៏ជ្រាលជ្រៅ​របស់ប្រជាជន​កម្ពុជា និងជាវិមានសាសនា​ដ៏ធំបំផុតនៅ​ក្នុងពិភពលោក។
មិនតែ ប៉ុណ្ណោះនៅក្នុង ​ឆ្នាំ2015 នេះ ប្រាសាទអង្គវត្តត្រូវបាន​គេហទំព័រទេសចរណ៍​ដ៏ល្បីមួយ ​tripadvisor.com កំណត់ឲ្យជាប់ចំណាត់​ថ្នាក់លេខ1 ជាគោលដៅ​ទេសចរណ៍ប្រវត្តិសាស្រ្ត​ (#1 Travelers’ Choice Landmark) ​ល្អ ផ្ដាច់គេក្នុងពិភពលោក។
http://i.everyday.com.kh/2015/7/f0b0c620-88e9-465d-91d0-0f6337ff6e9f.jpg
លោក អែម យុទ្ធូ នាយកគ្រប់គ្រង ជាន់ខ្ពស់ផ្នែកទីផ្សារ បានមានប្រសាសន៍ថា៖  
«សម្រាប់ស្លាកសញ្ញា លំដាប់ពិភពលោកដូចជា ​Huawei ដែលបានជ្រើសរើស​យកប្រាសាទអង្គរវត្ត​ជារូបភាពលម្អ ដើម្បីជាការទាក់ទាញ​ចំណាប់អារម្មណ៍ លើផលិតផល ​របស់ពួកគេ គឺជាកិត្តិយស ​ដ៏ធំធេងមួយ សម្រាប់ ​ប្រជាជន កម្ពុជាទាំងមូល។»
លោកបានបន្តទៀតថា៖ ​«ទំហំអេក្រង់ដ៏ធំរហូតដល់ ​7 អ៊ីញ របស់ Huawei X2 នឹងរំលេចភាព​ស្រស់ស្អាត ​និងភាព អស្ចារ្យនៃ ប្រាសាទអង្គរវត្ត ​ហើយពិតជា ជួយជំរុញឲ្យ ​អ្នកប្រើប្រាស់ Huawei X2 ​ជុំវិញ ពិភពលោក ​មកទស្សនា ខេត្ត សៀមរាប ដែលនឹង ​ចូលរួម បង្កើន ប្រជាប្រិយភាព ​ដ៏អស្ចារ្យ របស់ ប្រាសាទអង្គរវត្ត ​ឲ្យ ក្លាយជា គោលដៅ ទេស ចរណ៍ចម្បង​មួយបន្ថែមទៀត»។
http://i.everyday.com.kh/2015/7/ee52d6e5-16e6-4faa-9b57-8706be8e8cd4.jpg
Huawei X2 គឺជាបន្សំរវាងស្មាតហ្វូន និង​ថេបប្លេតដែលក្រុមអ្នក​ជំនាញបច្ចេកទេស​ហៅថា ហ្វាប្លេត ​(phablet) ជាឧបករណ៍ ដែលផ្ទុក​ទៅ​ដោយលក្ខណៈ​ពិសេសដ៏អស្ចារ្យ និង ​បំពាក់មក ជាមួយអេក្រង់ ​ទំហំចន្លោះពី 5 និង 6 អីុញ។
ហ្វាប្លេត ម៉ូដែល Huawei X2 ផ្តល់នូវគុណភាព និងមុខងាររបស់​ស្មាតហ្វូនដែលពោរពេញ​ដោយថាមពល​ខ្ពស់ និង បទពិសោធន៍​អេក្រង់ធំរបស់​ថេបប្លេត។
ប៉ុន្ដែ Huawei X2 មានលក្ខណៈពិសេស លើពីឧបករណ៍ តែមួយ ព្រោះវាមាន ​អេក្រង់ទំហំ 7 អ៊ីញ ​ដ៏ធំទូលាយ ភ្លឺ ច្បាស់ត្រជាក់ភ្នែក ​ដែលអាចបំពេញចិត្ត​អតិថិជនឲ្យ​ រំភើបរីករាយនឹងភាព ​ស្រស់ស្អាត របស់រូបភាព ​នីមួយៗដូចជា ប្រាសាទអង្គរវត្ត ​ឬវីដេអូ និងខ្សែភាពយន្ត​ជាដើម។
លើសពីនេះទៅទៀត Huawei X2 មានរូបរាងស្តើងបំផុត កម្រាស់ត្រឹមតែ ​7.18mm ហើយអាចភ្ជាប់​ អីុនធើណេត បានយ៉ាង​ឆាប់រហ័ស​ ជាមួយនឹងប្រព័ន្ធ ​4G និង ​Wi-Fi ។
http://i.everyday.com.kh/2015/7/0f69b059-1fa6-4fd0-b9d2-2381bbd3a5ad.jpg
Huawei X2  បំពាក់ ដោយអង្គ ​ប្រតិបត្តិការ ប្រភេទ 64-bit octa-core ​ទំហំ 2GHz និងស៊ីភីយូ ​Kirin 930 របស់ ក្រុមហ៊ុន Huawei ​ដោយផ្ទាល់ ​ជាមួយនិងជីភីយូ(GPU) ​ប្រភេទ Mali-T628 ​ដែលច្នៃប្រឌិតឡើង ​ដើម្បីជួយ ការ ងារ លោកអ្នកជាច្រើន ​ប្រកបដោយ ភាពងាយស្រួល ​ដូចជា ការហៅទូរស័ព្ទ ​ចេញជាវីដេអូ ​មានដំណើរការ ​ស្រួល មានកម្មវិធី ​និងហ្គេមកម្សាន្តច្រើន​ ព្រមទាំងដំណើរការ​បានយ៉ាងរលូន។
http://i.everyday.com.kh/2015/7/1996fd83-c2ca-417b-b512-2f4363ef1df8.jpg
មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់នូវក្រាហ្វិកដែលមានល្បឿនលឿន ​និងដំណើរការប្រកប​ដោយប្រសិទ្ធភាព ​ដែលធ្វើឲ្យ លោកអ្នកអាច​លេងហ្គេម ​ដែលមានកម្រិតក្រាហ្វិក​ខ្ពស់បានយ៉ាងរីករាយ។

Huawei X2 នឹងមានចេញលក់ពីរប្រភេទផ្សេងគ្នា​នៅក្នុងប្រទេសកម្ពុជា ​និងជុំវិញពិភពលោក។ ​ប្រភេទទីមួយ ​នឹង មានRAM ទំហំ 2GB ​និងអង្គចង​ចាំ​ទំហំ16GB។ ចំណែកមួយទៀតមាន​ RAM ទំហំ 3GB និងអង្គចងចាំ​ទំហំ 32GB។
ម៉ូដែលទាំងពីរ នេះនឹងភ្ជាប់មក ជាមួយកាមេរ៉ា ប្រភេទ ​SLR ដោយកាមេរ៉ាខាងក្រោយមាន​ទំហំ 13MP និងកាមេរ៉ា មុខ សម្រាប់ការថត "Selfie" ​ទំហំ 5MP។
ដោយមាន microSD ទំហំ 128GB និងថាមពលថ្ម 5000mAh ដែលអាចឲ្យ​លោកអ្នកស្តាប់ចម្រៀងបាន ​60 ម៉ោង ទស្សនា វីដេអូបាន 12 ម៉ោង ​និង លេង អីុនធើណេត ​បានរហូតដល់ 15 ម៉ោង។ ជាពិសេស ​ហ្វាប្លេតនេះ ដំឡើង ដោយប្រព័ន្ធប្រតិបត្តិការ ​Android 5.0 OS។
http://i.everyday.com.kh/2015/7/9b45dcbc-7d74-4a42-88a8-51fa38f58eaf.jpg
សូមបញ្ជាក់ថា Huawei X2 ដែលលម្អ ដោយ Wallpaper នៃប្រាសាទ អង្គរវត្ត ​មានលក់នៅ ចុងសប្ដាហ៍នេះ។​ អ្វី ដែល ពិសេសនោះ គឺ ​រាល់ការទិញ Huawei X2 និង ​ទូរស័ព្ទ Huawei ​ប្រភេទ 4G LTE គ្រប់ ​ប្រភេទ អតិ ថិជន នឹងទទួលបាន កញ្ចប់ ​ប្រូម៉ូសិនពិសេស Free ​ស៊ីម Smart និងទឹកប្រាក់ក្នុងប្រព័ន្ធ ​120 USD ក្រៅប្រព័ន្ធ 5 USD  និងប្រើប្រាស់អ៊ីនធើណេត​ពេញមួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ ​សម្រាប់រយៈពេល 12ខែ)៕
ព័ត៌មានបន្ថែមទាក់ទងនឹងផលិត ប្រូម៉ូសិន និងកម្មវិធីពិសេសៗ
របស់ក្រុមហ៊ុន Huawei  សូមចូលទៅកាន់
www.facebook.com/HuaweiDeviceCambodia

Khmer Boxing Welcome!!


Flag Counter



Popular Posts