ផ្សាយ ថ្ងៃទី25  ខែJuly  ឆ្នាំ2015  ម៉ោង​ 10:56 នាទី
ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​សៀវភៅ ១០ ក្បាល ដែល​ម្ចាស់​ក្រុមហ៊ុន Facebook ផ្ដល់​អនុសាសន៍​ថា​លោក​អ្នក​គួរ​តែ​អាន​ដើម្បី​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត និង​ដើម្បី​ស្គាល់​ពិភពលោក​កាន់តែ​ច្បាស់។ សៀវភៅ​ទាំង​នោះ​មាន​តាំង​ពី​សៀវភៅ​ដែល​បន្សល់​ទុក​តាំងពី​សម័យ​បរមបូរាណ រហូត​ដល់​សតវត្ស​ទី ១៩ និង​ទី ២០។ ចង់​ដឹង​ថា​សៀវភៅ​ដែល​លោក Mark Zuckerberg បាន​អាន​រួច​ហើយ ហើយ​បាន​ផ្ដល់​យោបល់​ឲ្យ​អ្នក​ដទៃ​ទៀត​អាន​ដែរ​នោះ វា​មាន​ខ្លឹម​សារ​យ៉ាងណា លុះត្រា​តែ​ទិញ​យក​ទៅ​អាន​ទើប​ដឹង។ ខាងក្រោម​នេះ​ជា​សេចក្ដី​រៀបរាប់​ត្រួសៗ​នូវ​ចំណងជើង​សៀវភៅ – អ្នក​និពន្ធ និង​ខ្លឹមសារ​សៀវភៅ។

1-goodreads

១- ចំណង​ជើង​សៀវភៅ ៖ Dealing With Chinerតម្លៃ​តាម Amazon.com ៖ ២១,៥១ ដុល្លារ
អ្នក​និពន្ធ ៖ លោក Hank Paulson
ប្រភេទ​សៀវភៅ ៖ សេដ្ឋកិច្ច​នយោបាយ
លោក Hank Paulson ជា​អ្នក​ជំនាញ​ខាង​វិស័យ​ធនាគារ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​ជាតិ​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ២០០៦ -២០០៩។ បច្ចុប្បន្ន លោក​ជា​នាយក​វិទ្យាស្ថាន​ Goldman Sachs ខាង​ស្រាវជ្រាវ​អំពី​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​នៅ​ទូទាំង​ពិភពលោក។ សៀវភៅ Dealing With China និយាយ​អំពី​ការ​ចាប់​កំណើត/ ការ​វិវត្ត និង​អនាគត​នៃ​ការ​អនុវត្ត​នយោបាយ​មូលធន​និយម​នៅ​ប្រទេស​ចិន។

2--folomojo

២- ​ចំណងជើង​សៀវភៅ ៖ Gang Leader for a Day
តម្លៃ​តាម Amazon.com ៖ ១០,៦៦ ដុល្លារ
អ្នក​និពន្ធ ៖ លោក Sudhir Venkatesh ​ជា​សាស្ត្រាចារ្យ​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ Columbia សហរដ្ឋ​អាមេរិក
ប្រភេទ​សៀវភៅ ៖ បែប​អប់រំ និង​និយាយ​អំពី​ជីវិត​អាថ៌កំបាំង​របស់​មនុស្ស​នៅ​ក្នុង​សង្គម
សៀវភៅ Gang Leader of the Day និយាយ​អំពី​យុវជន​ម្នាក់​ដែល​ដែល​ជា​អ្នក​រៀនសូត្រ​ចេះ​ដឹង​កម្រិត​បញ្ញាជន បាន​​រាប់​អាន និង​ប្រឡូក​​​ក្នុង​ក្រុម​សង្គម​ងងឹត ដែល​ប្រកប​មុខ​របរ​ទុច្ចរិត​ខុសច្បាប់។ គេ​ធ្វើ​បែប​នេះ​ដើម្បី​តាមដាន និង​វិភាគ​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​ជីវិត​ជាក់ស្ដែង​របស់​ក្រុម​អន្ធពាល ព្រោះ​ប្រសិនបើ​គេ​មិន​ចូល​ប្រឡូក​ផ្ទាល់​នៅ​ក្នុង​ក្រុម​នេះ​ទេ គេ​​មិន​អាច​សិក្សា​ឲ្យ​ស៊ី​ជម្រៅ។

3--www.npr.org

៣- ​ចំណងជើង​សៀវភៅ ៖ On Immunity
​តម្លៃ​តាម Amazon.com ៖ ១៥ ដុល្លារ
​អ្នក​និពន្ធ ៖ អ្នកស្រី Eula Biss ជា​អ្នក​និពន្ធ​អំពី​ជីវិត​ពិត
ប្រភេទ​សៀវភៅ ៖ វិស័យ​ច្បាប់ និង​យុត្តាធិការ
សៀវភៅ On Immunity និយាយ​អំពី​បញ្ញាជន ឬ​បញ្ញវន្ត​មួយ​រូប​ដែល​មាន​សន្ដានចិត្ត​គិត​គូរ​ចំពោះ​សុខទុក្ខ​មនុស្ស​ជាតិ​ទូទាំង​ពិភពលោក។ រូប​គេ​បាន​ចោទ​និង​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ត្រង់​ចំណុច​មួយ «ហេតុអ្វី​អ្នក​ខ្លះ​យល់​មិន​បាន​ច្បាស់លាស់ និង​នៅ​បារម្ភ​អំពី​ការ​បណ្ដុះ​ប្រព័ន្ធ​ទប់ទល់​នឹង​មេរោគ​ផ្សេងៗ​ដែល​ជ្រៀត​ចូល​ក្នុង​ខ្លួន​មនុស្ស ឬ​ហៅ​តាម​ភាសា​បច្ចេកទេស​ថា «ការ​បណ្ដុះ​មេរោគ» ឬ​ការ​ចាក់​វ៉ាក់សាំង (immunization)»។ មូលហេតុ​នេះ​ហើយ​ បាន​ជា​អ្នក​ខ្លះ​មិន​ហ៊ាន​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង។ នៅ​ក្នុង​ទិដ្ឋភាព​មួយ​ទៀត សៀវភៅ​នេះ​បកស្រាយ​យ៉ាង​ពិស្ដារ​អំពី​មូលហេតុ​អ្វី​បាន​ជា​មនុស្ស​មិន​ទទួល​យក​របកគំហើញ​ថ្មីៗ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​សុខាភិបាល ដោយសារ​តែ​មូលហេតុ​បន្តិចបន្តួច។

4-www.lifehack.org

៤- ​ចំណងជើង​សៀវភៅ ៖ Orwell’s Revenge
តម្លៃ​តាម Amazon.com ៖ ១២,១៣ ដុល្លារ
អ្នក​និពន្ធ ៖ លោក  Peter Huber ជា​អ្នក​ជំនាញ​ខាង​វិស័យ​ច្បាប់
ប្រភេទ​សៀវភៅ ៖ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា
Orwell’s Revenge ជា​ស្នាដៃ​ដែល​និយាយ​អំពី​ការ​លើក​ស្ទួយ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា។

k9998

៥- ​ចំណងជើង​សៀវភៅ ៖ Rational Ritual
តម្លៃ​តាម Amazon.com ៖ ២២,៩៥ ដុល្លារ
អ្នក​និពន្ធ ៖ លោក Michael Suk-Young Chwe ជា​អ្នក​ជំនាញ​ខាង​វិស័យ​ច្បាប់
ប្រភេទ​សៀវភៅ ៖ សង្គមវិទ្យា និង​វប្បធម៌
​ពិធី ឬ​ពិធីបុណ្យ​ផ្សេងៗ​នៅ​ក្នុង​សង្គម​ណាមួយ ជា​វិធី​ផ្សារភ្ជាប់ ឬ​ចង​សម្បាច់​មនុស្ស​នៅ​ក្នុង​សង្គម​ឲ្យ​មាន​លក្ខណៈ​រួម​ផ្នែក​ជំនឿ ទំនៀមទម្លាប់ ទស្សនៈ ឬ​ផ្នត់​គំនិត។ល។ ការ​ចង​សម្បាច់​នេះ​នាំ​ឲ្យ​គេ​បង្កើត​បាន​ជា​ទម្រង់​វប្បធម៌​ប្លែកៗ​គ្នា​ពី​សង្គម​មួយ​ទៅ​សង្គម​មួយ។ អ្នក​សិក្សា​អាច​ព្យាករណ៍​ដឹង​អំពី​ឥរិយាបថ​សង្គម (social behavior) និង​វិវត្តន៍​សង្គម​តាម​វិធី​នេះ។

6--words-stevenpinker.widea

៦- ចំណងជើង​សៀវភៅ ៖ The Better Angels of Our Nature
តម្លៃ​តាម Amazon.com ៖ ១៣,៩៣ ដុល្លារ
អ្នក​និពន្ធ ៖ លោក  Stephen Pinker ជា​អ្នក​ជំនាញ​ខាង​ចិត្តវិទ្យា និង​ភាសាវិទ្យា
ប្រភេទ​សៀវភៅ ៖ ចិត្តវិទ្យា និង​ធម្មជាតិ​របស់​មនុស្ស
​សៀវភៅ​នេះ​និយាយ​អំពី​អំពើ​ហិង្សា​បាន​ថយ​ចុះ​ពី​ដំណាក់កាល​មួយ​ទៅ ដំណាក់កាល​មួយ​ទូទាំង​ពិភពលោក។ លោក Stephen Pinker បាន​បកស្រាយ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​គេ​កាត់​បន្ថយ​ហិង្សា​ដោយសារ​ធម្មជាតិ​របស់​មនុស្ស និង​ទំនោរ​របស់​មនុស្ស។

41WWSSV6ZiL

​៧- ចំណងជើង​សៀវភៅ ៖ The End of Power
តម្លៃ​តាម Amazon.com ៖ ៨,៨២ ដុល្លារ
អ្នក​និពន្ធ ៖ លោក Moisés Naím 
ប្រភេទ​សៀវភៅ ៖ កិច្ចការ​អន្តរជាតិ និង​នយោបាយ​ការបរទេស

k4744

៨- ចំណងជើង​សៀវភៅ ៖ The Muqaddimah
តម្លៃ​តាម Amazon.com ៖ ១៨,១៨ ដុល្លារ
អ្នក​និពន្ធ ៖ លោក Ibn Khaldun ជា​ប្រវត្តិ​វិទូ
ប្រភេទ​សៀវភៅ ៖ វិភាគ​អំពី​ប្រវត្តិ​វិទ្យាសាស្ត្រ
សៀវភៅ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាំង​ពី​ឆ្នាំ ១៣៧៧។ សៀវភៅ​នេះ​ប្រមើល​មើល​អំពី​ប្រវត្តិ​នៃ​ការ​កកើត​ពិភព​ចក្រវាឡ​ដំបូង​បំផុត។

home_book_cvr

៩- ចំណងជើង​សៀវភៅ ៖ The New Jim Crow
តម្លៃ​តាម Amazon.com ៖ ១២,៨ ដុល្លារ
អ្នក​និពន្ធ ៖ លោកស្រី Michelle Alexander ជា​អ្នក​ជំនាញ​ខាង​វិស័យ​ច្បាប់ និង​បង្រៀន​នៅ​សាកលវិទ្យាល័យ Ohio
ប្រភេទ​សៀវភៅ ៖ វិស័យ​ច្បាប់ និង​យុត្តាធិការ
​សៀវភៅ​នេះ​និយាយ​អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌ និង​ច្បាប់ ដែល​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ភេទ​ប្រុស​ឧស្សាហ៍​ប្រឈម​នៅ​សហរដ្ឋ​អាមេរិក។ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ជាប់​ឃុំ។

10--sopitas

១០- ចំណងជើង​សៀវភៅ ៖ The Structure of Scientific Revolutions
តម្លៃ​តាម Amazon.com ៖ ១០,១៩ ដុល្លារ
អ្នក​និពន្ធ ៖ លោកThomas Kuhn ជា​អ្នក​ជំនាញ​ខាង​រូបវិទ្យា – ប្រវត្តិវិទ្យា និង​ទស្សនវិជ្ជា 
ប្រភេទ​សៀវភៅ ៖ ការ​ប្រមើល​មើល​អំពី​វិទ្យាសាស្ត្រ

​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ inc.com/thebnews

Khmer Boxing Welcome!!


Flag Counter



Popular Posts