ផ្សាយ ថ្ងៃទី25  ខែJuly  ឆ្នាំ2015  ម៉ោង​ 10:54 នាទី

សមាជិក​ WTO ឯកភាព​លើ​ការ​អនុគ្រោះ​ពន្ធ ១០០០ ពាន់​លាន​ដុល្លារ​​ ​លើ​ផលិត​ផល​បច្ចេកវិទ្យា​

សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ក្នុង​កិច្ច​ប្រជុំ​នៅ​ក្នុង​ទី​ក្រុង​ប៊ែកឡាំងប្រភព៖​ businessinsider.com.au
កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization – WTO) បាន​ឯកភាព​លើ​​កិច្ចព្រមព្រៀង​​​ដែល​មាន​គោលដៅ​អនុគ្រោះ​ពន្ធ​លើ​ការ​​នាំចូល ​​សរុប​ជា​ទឹកប្រាក់​ចំនួន ១០០០  ​ពាន់​លាន​ដុល្លារ​ (Trillion) លើ​ផលិតផល​បច្ចេកវិទ្យា​ព័ត៌មាន IT (Information Technology)។ ធ្វើ​បែប​នេះ​ ដើម្បី​​លើក​ទឹក​ចិត្ត និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ក្រុមហ៊ុន​ដែល​ផលិត​ផលិតផល​ប្រភេទ​នេះ ពង្រីក​សក្ដានុពល​ផលិត និង​អភិវឌ្ឍ​គុណភាព​ផលិតផល​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ផលិតផល​ទាំង​នោះ​មាន​ដូចជា​ ៖ ប្រភេទ​​វីដេអូ​ហ្គេម និង​ឧបករណ៍ប្រើប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ (គ្រឿង​បរិក្ខា​បំពាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ – medical equipments) ។

​​នេះ​ជា​កិច្ចព្រមព្រៀង​ដែល​កើត​ឡើង​ក្រោយ​ពី​យក​កិច្ចព្រមព្រៀង​ចាស់​មក​ធ្វើ​វិសោធនកម្ម និង​ពិនិត្យ​កែ​សម្រួល​ឡើង​វិញ​ត្រង់​ចំណុច​ខ្លះ ដើម្បី​ឲ្យ​ស៊ីសង្វាក់​នឹង​ស្ថានការណ៍​វិវត្តិ។ កិច្ចព្រមព្រៀង​ចាស់​​​មាន​អាយុកាល​ ១៨ ឆ្នាំ​ហើយ ក្រោម​ចំណង​ជើង​ថា «កិច្ច​ព្រមព្រៀង​បច្ចេកវិទ្យា​ព័ត៌មាន​ – ITA (Information Technology Agreement»។ ដោយឡែក កិច្ចព្រមព្រៀង​ថ្មី​នេះ​បាន​​ដាក់​បន្ថែម​មុខ​ទំនិញ​​​ផលិតផល​បច្ចេកវិទ្យា​ជាង ២០០ មុខ​បន្ថែមទៀត។ ​ផលិតផល​ទាំងនេះ​​ត្រូវ​បាន​លើកលែង​ពន្ធ​រហូត​ដល់​ ០% ដែល​មាន​ន័យ​ថា​រួច​ពន្ធ​ទាំង​ស្រុង​ (Duty-free trade)។

លោក Michael Rroman ជា​អ្នក​​តំណាង​​មកពី​អាមេរិក ​​ថ្លែងថា​ការពង្រីក​​កិច្ចព្រមព្រៀង ITA គឺជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់​​និយោជិត​គ្រប់​លំដាប់​ថ្នាក់​នៅ​សហរដ្ឋ​អាមេរិក​ ក៏​ដូចជា​​រោងចក្រ​សហគ្រាស​នានា​ដែល​​​រកទទួល​ទាន​ខាង​ផលិតផល​បច្ចេកវិទ្យា​គ្រឿង​អេឡិចត្រូនិក​​។ មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយចំនួន​ដូចជា General Electric Co -Intel Corporation -Texas Instruments Inc -Microsoft Corp and Nintendo សុទ្ធតែជា​ក្រុមហ៊ុន​ដែល​រំពឹងថា​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ។

សូមបញ្ជាក់​ថា​ក្រៅ​ផលិតផល​ដូច​ដែល​បាន​ជម្រាប​ជូន​ខាង​លើ​នេះ នៅ​មាន​ផលិតផល​ដទៃ​ទៀត​ក៏​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង​ផងដែរ។ ផលិតផល​ទាំង​នោះ​​រួម​មាន ៖ កម្មវិធី Software កុំព្យូទ័រ – កម្មវិធី Software របស់​បណ្ដាញ​ផ្សព្វផ្សាយ – ឧបករណ៍​លេង​ហ្គេម – ម៉ាស៊ីនថតចម្លង​ និង​បោះពុម្ព – ឧបករណ៍​មើល​ផែនទី​ផ្លូវ GPS និង​​គ្រៀង​បរិក្ខា​ដែល​បំពាក់​នៅ​ក្នុង​មន្ទីរពេទ្យ​​៕

-------------------------------
Source:thebnews

Khmer Boxing Welcome!!


Flag Counter



Popular Posts