នៅ ថ្ងៃទី 3,ខែ August,ឆ្នាំ 2015 
បាត់ដំបង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ​ថ្ងៃ​ទី​២​ខែ​សីហា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ក្បែរ​មន្ទីរពេទ្យ​វិសាល​សុខ ស្ថិត​ក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង រវាង​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង ជា​មួយ​នឹង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​ទឹកកក ដែល​បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​រង​របួស ឯ​ចំណែក​រថយន្ត​បង្ក​ក៏​មិន​អាច​បើកបរ​បាន​ឡើយ ហើយ​ម្យ៉ាង​វិញ​ទៀត​ អ្នកបើកបរ​ដែល​ស្ថិត​ក្នុង​ភាព​ស្រវឹង​ក៏​សមត្ថកិច្ច​មិនបាន​នាំ​ខ្លួន​ទៅ​វាស់​កម្រិត​ជាតិ​អាល់កុល​ដែរ។
តាម​ការ​អះអាង​ពី​ប្រភព​ជាច្រើន​ដែល​គេ​បាន​ស្គាល់​ច្បាស់​បាន​និយាយ​ថា ដំបូង​គឺ​មាន​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​មួយ​គ្រឿង បើកបរ​ដឹក​ទឹកកក​ដើរ​លក់​នៅ​ពេល​យប់​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​ទៅដល់​ផ្លូវបំបែក​ជា​បួន​ ត្រង់​ចំណុច​កើតហេតុ​ខាងលើ ខណៈ​ដែល​ម៉ូតូ​នេះ​បាន​ឆ្លង​ថ្នល់​ជិត​ផុត​ទៅ​ហើយ ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ផ​ច់ ពណ៌ស បាន​បោះ​ពួយ​យ៉ាង​លឿន​ពី​លិច​ទៅ​កើត ​ក្នុង​ទិសដៅ​ខ្វែង​គ្នា ហើយ​បាន​បុក​ទៅលើ​កន្ទុយ​រ៉ឺម៉ក​យ៉ាង​ពេញ​ទំហឹង ​បណ្ដាល​ឲ្យ​ម៉ូតូ​វិល​ដួល​បោក​ទៅ​នឹង​ថ្នល់ ព្រមទាំង​ធ្វើ​ឲ្យ​អ្នកបើកបរ​រង​របួស​យ៉ាង​ដំណំ ខណៈ​នោះ​ដែរ​ គេ​សង្កេត​ឃើញ​រថយន្ត​ចង់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ប៉ុន្តែ​ដោយសារតែ​មិន​អាច​បើកបរ​បាន ​ព្រោះ​ការ​ប៉ះទង្គិច​នេះ​វា​ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ បណ្ដាល​ឲ្យ​កៀប​កង់​ជាប់។​
ប្រភព​ច្បាស់​ការ​បាន​និយាយ​ថា នៅ​ពេល​អ្នក​បើកបរ​រថយន្ត​ចេញ​មក​ទើប​គេ​ស្គាល់​ច្បាស់​ថា​គឺជា​កញ្ញា សា​សា ដែល​ទើបតែ​មានរឿង​ថ្មីៗ​ជា​មួយ​នឹង​លោក​ឧកញ៉ា សុខ ប៊ុន ព្រមទាំង​មានរឿង​មួយទៀត​ដែល​កញ្ញា​បាន​បើក​រថយន្ត​បុក​ជា​មួយ​នឹង​បុរស​ជនជាតិ​ម្នាក់​នៅ​ឯ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​​ពេល​នោះ​ដែរ ភាគី​ទាំងពីរ​បាន​ធ្វើ​ការ​ចរចា​សម្រុះសម្រួល​គ្នា ព្រមទាំង​មានការ​ចរចា​ជា​មួយ​នឹង​សមត្ថកិច្ច​ថែម​ទៀត​ផង ដើម្បី​បញ្ចៀស​នូវ​ការ​នាំ​យក​រថយន្ត​ទៅ​រក្សាទុក និង​ការ​នាំ​ខ្លួន​ទៅ​វាស់​កម្រិត​ជាតិ​អាល់កុល។​
ទីបំផុត​ភាគី​ទាំងសងខាង​ក៏បាន​បញ្ចប់​រឿង​ ដោយ​កញ្ញា សា​សា ព្រម​បង់លុយ​ឲ្យ​ចំនួន​៣​លាន​រៀល ដោយឡែក​ខាង​សមត្ថកិច្ច​យើង​មិនបាន​ដឹង​ថា​ តើ​ត្រូវ​ចំណាយ​អស់​
ប៉ុន្មាន​ទៀត​ឡើយ បានជា​គេ​មាន​សិទ្ធិ​ចាក​ចេញពី​កន្លែង​កើតហេតុ ព្រមទាំង​នាំ​យក​រថយន្ត​ទៅ​ជួសជុល​បាន​យ៉ាង​ងាយ​បែបនេះ ដូច្នេះ​តើ​ការ​បើកបរ​ដោយមាន​ផ្ទុក​សារជាតិ​អាល់កុល ព្រមទាំង​បាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នកដទៃ​អាច​មានទោស​ដែរ​ឬ​ទេ? ហេតុអ្វី​ក៏​អ្នក​អនុវត្ត​ច្បាប់​មិន​ព្រម​យក​ច្បាប់​ទៅ​អនុវត្ត​?
តាម​សេចក្ដីរាយការណ៍​មួយ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ កញ្ញា​ សា​សា បាន​នាំ​គ្នីគ្នា​ប្រហែល​៥​នាក់ ​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​អាហារដ្ឋាន​មួយ​កន្លែង​យីហោ តោ​ពីរ លុះ​នៅ​ពេល​ស្រវឹង​ទើប​ពួកគេ​បាន​ទូរស័ព្ទ​ទៅ​កក់​កៅអី​សាឡុង​នៅ​ក្នុង​ក្លិប​ស្តារ​ឡាយ ក្នុង​គោលបំណង​ទៅ​រាំ​បន្ត​ទៀត ប៉ុន្តែ​ខណៈ​ដែល​នារី​ចំនួន​៣​នាក់​ បាន​ចូល​ទៅដល់​ស្តារ​ឡាយ​ទៅ​ហើយ ​បែរជា​កញ្ញា ​សា​សា ដែល​មាន​នារី​ម្នាក់ទៀត​ទៅជា​មួយ​បាន​បើក​រថយន្ត​ទៅតាម​ផ្លូវជាតិ​លេខ​៥​ទៅវិញ​ ព្រមទាំង​មានការ​កើត​រឿង​នេះ​ឡើង ដូច្នេះ​ក្រោយពេល​កើតហេតុ​សា​ឡុង​ដែល​បាន​កក់​ទុក​នោះ​ ត្រូវ​រំសាយ​កម្មវិធី​នេះ​ចោល​វិញ។ បច្ចុប្បន្ន​គេ​មិនបាន​ដឹង​ថា​កញ្ញា​ សា​សា​ នាំ​យក​រថយន្ត​ទៅ​ជួសជុល​នៅ​ក្នុង​យានដ្ឋាន​ណាមួយ​ឡើយ ​ក្នុង​ក្រុង​បាត់ដំបង​នេះ៕
n

Khmer Boxing Welcome!!


Flag Counter



Popular Posts