
ជើងឯកគណិតវិទ្យាឆ្នាំ២០១៥ យុវជនលឹម ម៉េងសាយ នឹងចាកចេញពីកម្ពុជានៅថ្ងៃស្អែក ដើម្បីធ្វើដំណើរទៅចូលរួមប្រកួតប្រជែងគណិតវិទ្យា អូឡាំព្យ៉ាដអន្តរជាតិ លើកទី៥៦ ឆ្នាំ២០១៥ (The 56th International Mathematical Olympiad 2015) នៅទីក្រុងឈាងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥។
ជាការកត់សម្គាល់ ការចេញដំណើរទៅប្រកួតយកជើងឯកគណិតវិទ្យាថ្នាក់ពិភពលោកមកពី១១៤ប្រទេស នៅប្រទេសថៃ ម៉េងសាយ បានសង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងយកពានរង្វាន់ណាមួយ ដើម្បីជូនប្រទេសជាតិឲ្យទាល់តែបាន។
សូមជម្រាបថា យុវជនលឹម ម៉េងសាយ នឹងរួមដំណើរជាមួយសិស្សពូកែគណិតវិទ្យាចំនួន០៥រូបទៀត មានស្រី០១រូប ដែលក្រសួងអប់រំបានជ្រើសរើសយកទៅប្រកួតនៅប្រទេសថៃលើកនេះ៕
(ដោយ:អឿន ភារ៉ា)