Wed, 5 August 2015
AFP
Red-Hot Sex របស់គេហទំព័រ Cosmo's Guide បានណែនាំថា អ្នកត្រូវតែផ្លាស់ប្ដូរវិធីរួមភេទឲ្យកាន់តែប្លែកដើម្បីរក្សាភាពរំជើបរំជួល។
ហេតុអ្វីត្រូវកំហិតនូវវិសាលភាពរបស់ខ្លួន នៅពេលមានវិធីបង្កើតភាពត្រេកត្រអាលយ៉ាងច្រើនសន្ធឹក?
ការបង្កើតទម្លាប់សិចថ្មីៗនាំឲ្យអាថ៌កំបាំង និងការផ្សងព្រេងដល់ជីវិតស្នេហ៍របស់អ្នក ជាគុណភាពពីរបែបដែលរក្សាទំនាក់ទំនងសិចកាន់តែស្រស់ស្រាយ។ ចូរចាប់ផ្ដើមអនុវត្តស្ទីលសិចទាំង ៧ យ៉ាងដូចខាងក្រោម ៖
១. ស្ទីលរួមភេទដ៏រ៉ូមេនទិក
នៅពេលអ្នកមានពេលវេលាស័ក្ដិសមហើយ ការរួមមេត្រីដែលធ្លាប់តែសោះកក្រោះអាចប្រែជារស់រវើក និងបង្កើនទំនាក់ទំនងកាន់តែស្អិតល្មួត។ ជាមួយនឹងសិចដ៏ពុះកញ្ជ្រោល វាមិនផ្ដោតគោលដៅថាត្រូវតែដល់ចំណុចកំពូលទេ ដែលរូបអ្នក សំខាន់គឺដំណើរប្រតិបត្តិការតាមផ្លូវទៅឋានសួគ៌។
អ្នកនិពន្ធ The Joy of Cybersex ឌេប ឡេវីន បាននិយាយថា៖ «នៅពេលអ្នកបន្ថយល្បឿន និងចង់បង្អាក់កណ្ដាលទី អ្នកផ្ដោតសំខាន់ទៅលើរូបរាងគ្រប់កន្លុកកន្លៀត និងស្រង់ក្លិនខ្លួនគ្នាទៅវិញទៅមក»។ អត្ថប្រយោជន៍ចំពោះផ្លូវអារម្មណ៍អាចកើតមានរយៈពេលយូរផងដែរ។ សិចប្រភេទនេះបង្កើតជំនឿចិត្ត និងសុវត្ថិភាព។
២. សិចឆក់កណ្តៀត
សិចឆក់កណ្ដៀតបីដូចជារញ្ជួយប្រឹថពី។ ក្រៅពីបញ្ចេញអារម្មណ៍អស់ពីទ្រូង ប្រតិបត្ដិការផ្លេកបន្ទោរអាចជាការបំពេញចិត្តដៃគូពីព្រោះវាបានបង្ហាញពីជម្រៅស្នេហ៍របស់អ្នកចំពោះគាត់។ នៅពេលគាត់មានអារម្មណ៍ធុញថប់ការលេងប្រឡែងច្រងាប់ច្រងិលយ៉ាងតក់ក្រហល់ពិតជាអាចជួយកាត់បន្ថយភាពតានតឹងបាន។
អ្នកជំនាញសិចសាស្រ្ដក្រុងឡូសអេនជឺលេស លោកដូណាល់ អេតកេស បានលើកឡើងថា អ្វីដែលអ្នកត្រូវការសម្រាប់សិចឆក់កណ្តៀតប្រកបដោយជោគជ័យគឺទឹករំអិល។ វេជ្ជបណ្ឌិតរូបនេះ បានបន្ដថា៖ «វាគឺជាមិត្តយល់ចិត្តអ្នកបំផុត នៅពេលអ្នកគ្មានពេលកម្ដៅសាច់ដុំនោះ»។
៣. សិចបែបសម្ញែង
អ្នកងាយស្រួលក្នុងការធ្វើបទបង្ហាញនៅមុខមនុស្ស ៥០០ នាក់ជាងការសម្រេចកាមខ្លួនឯងនៅចំពោះមុខគូសង្សារ។
ប៉ុន្ដែការប្រើយុទ្ធសាស្រ្ដបែបនេះអាចរឹតតែរំជើបរំជួល ដោយក្រុមអ្នកជំនាញនិយាយថា ការគយគន់នារីកំពុងតែបង្ហាញកាយវិការជួយខ្លួនឯងផ្ទាល់នឹងភ្នែក សឹងតែស្ថិតលើកំពូលតារាងដែលធ្វើឲ្យបុរសស្រើបស្រាលបំផុត។ ប៉ុន្ដែ វាមិនមែនមានន័យថា វាជាកិច្ចការផ្ទាល់របស់អ្នកនោះទេ។
វាគឺជាឱកាសល្អក្នុងការបង្ហាត់បង្ហាញដៃគូនូវចំណូលចិត្ដរបស់អ្នក។ ការសម្ញែងឲ្យដៃគូបានឃើញនូវកាយវិការដែលអ្នកពេញចិត្ដគឺជាយុទ្ធសាស្ដ្រសម្ងាត់ និងស្រើបស្រាលបំផុតមួយដែលអ្នកអាចធ្វើបាន។
៤. សិចផាសុកភាព
អ្នកជំនាញផ្នែកសិចសាស្ដ្រខាងបុរសនៅឈីកាហ្គោវេជ្ជបណ្ឌិត មីឆែល សៃល័រ បាននិយាយថា៖ «មនុស្សយើងរួមភេទក្នុងគោលបំណងខុសៗគ្នាជាច្រើន ហើយមួយក្នុងចំណោមនោះច្បាស់ជាការថ្នាក់ថ្នម និងផាសុកភាព។ ការធ្វើឲ្យមានអារម្មណ៍ស្រឡាញ់ និងស្និទ្ធស្នាលចំពោះគ្នា គឺជាវិធីសាស្ដ្រដ៏មានថាមពលបំផុតក្នុងការនាំយកមនោសញ្ចេតនាឲ្យគ្នាទៅវិញទៅមក»។
៥. សិចព្រៃផ្សៃបន្តិច
វាជាសិចបែបកាចសាហាវ អមដោយសំឡេងវ៉ូងវ៉ាងដែលធ្វើឲ្យផ្អើលអស់អ្នកជិតខាង បន្លាចសត្វធាតុក្នុងផ្ទះ និងរញ្ជួយជើងគ្រែ។ កាន់តែរម៊ិចរមួល និងក្ដុងក្ដាំង កាន់តែប្រសើរ។
៦. សិចបែបចុះញ៉ម
បុរសជាសត្វស៊ីចំណីមិនរើសមុខ ជាមូលហេតុដែលពួកគេកាន់តែក្ដៅខ្លួន នៅពេលអ្នកឲ្យពួកគេអាចគ្រប់គ្រងស្ថានការណ៍។ «បើខាងប្រុសមានអារម្មណ៍ថា ខ្លួនកំពុងធ្វើស្ដេចគ្រប់គ្រងសមរភូមិសិច ការចុះញ៉មរបស់ខាងស្រីគឺជាចំណុចដ៏មានថាមពល និងរំភើបបំផុត។ អ្នកចង់ឲ្យគាត់ជាអ្នកចាត់ចែងស្ថានការណ៍គ្រប់យ៉ាង ពីព្រោះគាត់មានជំនាញចម្លងអ្នកទៅដល់ត្រើយ»។
៧. សិចខាងស្រីអ្នកបញ្ជា
បើខាងប្រុសកំពុងតែពុះកញ្ជ្រោលខ្លាំង ចូរដណ្ដើមតំណែងជាអ្នកប្រយុទ្ធវិញ។ ប៉ុន្ដែការដណ្ដើមនេះត្រូវធ្វើឡើងត្រូវតាមកាលៈទេសៈដោយមិនបង្ខំឡើយ។ គួរចាំរហូតដល់អ្នកពិតជាមានកាមតម្រេកពេញទំហឹងចាំប្ដូរតួធ្វើស្ដេចស្រីគ្រប់គ្រងលើសមរភូមិ ហើយអ្នកចាត់ទុកដៃគូឲ្យដូចនឹងឧបករណ៍សិចអ៊ីចឹង៕