6 Aug, 2015 08:48


និស្សិត​ដែល​អាច​​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស​បាន ​សុទ្ធ​តែ​ជា​សិស្ស​ពូកែ ប្រឹង​ប្រែង​រៀន​សូត្រ មិន​សូវ​ទុក​ពេល​វេលា​ចោល​អត់​ប្រយោជន៍​ឡើយ។ អ៊ី​ចឹង​ពេល​ទំនេរ ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វី?

maly

សៀប សុ​ម៉ា​លី និស្សិត​អាហារូបករណ៍​ពី​ប្រទេស​កូរ៉េ
កញ្ញា​អាយុ​២៣​ឆ្នាំ កំពុង​សិក្សា​ឆ្នាំ​ទី​៤​នៅ​ Inha UniversityជំនាញArchitectural Engineering ប្រាប់​ថា ដោយ​សារ​កាល​ពេល​មក​សិក្សា​នៅ​ប្រទេស​កូរ៉េ​ដំបូង កញ្ញាមិន​សូវ​ស្ទាត់​ខាង​ភាសា​នេះ ដូច្នេះ​ខាង​សា​លា​តម្រូវ​អោយ​រៀន​បំប៉ន​ភាសា​កូរ៉េ​១​ឆ្នាំ​ មុន​នឹង​ចូល​រៀន​មហាវិទ្យាល័យ។ ម្ល៉ោះ​ហើយ​ពេល​ទំនេរ ​កញ្ញា​ចូល​ចិត្ត​មើល​រឿង​ភាគ​កូរ៉េ​ដើម្បី​ហ្វឹកហាត់​ការ​ស្ដាប់ ​និង​រៀន​ចេះ​បន្ថែម។ ជួន​កាល​រៀន​ធ្វើ​ម្ហូប​​ រឺ​ក៏​ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ​ និយាយ​គ្នា​លេង​ដើម្បី​រីករាយ​កម្សាន្ត​។

សំ សូ​ម៉ា​រិន អនុ​បណ្ឌិត​នៅ​លី​ទុយ​អា​នី និង​បារាំង
និស្សិត​ដែល​ក្ដាប់​បាន​ឱកាស​រៀន​ពីរ​ប្រទេស​លើ​ជំនាញ​វិស្វកម្ម​អគ្គិសនី រូប​នេះ ប្រាប់​ថា កាល​នៅ​តូច​ លោក ​ចូល​ចិត្ត​លេង Game ព្រោះ​គិត​ថា​លេង game ធ្វើ​ឲ្យ​ឆ្លាត។ តែ​ដល់​ធំ​ឡើង ពេល​ទំនេរ​លោក​ចូល​ចិត្ត​ហែល​ទឹក ​និង​មើល​រឿង Hollywood វិញ ព្រោះ​យល់​ថា​កីឡា​ល្អ​ចំពោះ​សុខ​ភាព រីឯ​មើល​រឿង Hollywood ជា​ការ​កម្សាន្ត និង​ពង្រឹង​ភាសា​ផង​ដែរ។

somarin

និស្សិត​អាហារូបករណ៍​ពី​ប្រទេស​ថៃ កញ្ញា ងួន ភួង​ទេព​សុ​និច
​និស្សិត​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​មហា​សា​រ៉ា​ខាម (Mahasarakham University) និង​ជា​អតីត​ជយ​លាភី​មេ​ដាយ​ប្រាក់​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នៃ​វិទ្យាល័យ​បាក់​ទូក​រូប​នេះ ប្រាប់ Sabay ថា​ សម្រាប់​កញ្ញា​មិន​សូវ​ស្មុគ​ស្មាញ​ឡើយ​ ឲ្យ​តែ​ពេល​ទំនេរ គឺ​ចូល​ចិត្ត​អាន​និង​ហែល​ទឹក ។

ចំពោះ​សៀវភៅ គឺ​ សុនិច ​ចូល​ចិត្ត​អាន​ខ្លាំង​ណាស់ ​រួម​មាន​សៀវភៅ​វប្បធម៌​ទូ​ទៅ សៀវភៅ​ចំណេះ​ដឹង និង​សៀវភៅ​រឿង​ខ្មោច​ភាសា​អង់គ្លេស​ជា​ដើម។ បើ​ដើរ​រក​ទិញ​សៀវភៅ​ទាំង​នេះ​មិន​បាន គឺ​ទៅ​អាន​តាម​ Internet ​​ក៏​មាន។ មួយ​វិញ​ទៀត​គឺ​ចូលចិត្ត​ទៅ​ហែល​ទឹក​ជាមួយ​មិត្តភ័ក្ដិ​ យ៉ាង​ហោច​ណាស់​ក៏ ២ ទៅ ៣ ដង​ដែរ​ក្នុង​មួយ​សប្ដាហ៍។

2



អត្ថបទ៖ លឹម សុ​នា


Khmer Boxing Welcome!!


Flag Counter



Popular Posts