មេបញ្ជាការកងទ័ពជើងទឹកអាមេរិកលោក Joseph Dunford បានប្រកាសថា យន្តហោះចម្បាំងធន F-35B ក្នុងអង្គភាព 10 Lockheed Martin Corp បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចេញទៅប្រយុទ្ធក្នុងសមរភូមិនានានៅជុំវិញពិភពលោក ។ ការប្រកាសប្រាប់ឲ្យដឹងនេះធ្វើឡើងនៅរសៀលថ្ងៃសុក្រ ដើម្បីធ្វើឲ្យយន្តហោះចម្បាំងធន F-35B បង្ហាញសមត្ថភាពលើកដំបូង ។
នេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់យន្តហោះចម្បាំង F-35B ដែលចម្ងាយថវិកាអស់ ៣៩១ ពាន់លានដុល្លាររួមទាំងការពន្យារពេលក្នុងការផលិតអស់មួយឆ្នាំផង។ យន្តហោះចម្បាំង F-35B អាចធ្វើការហោះហើរដោយប្រើផ្លូវសម្រាប់រត់ឡើងខ្លី និងធ្វើការចុះចតដូចឧទ្ធម្ភាគចក្របាន៕
-----------------------------------------
ប្រែសម្រួល៖ ស៊ាន សំបុក
ប្រភព៖ businessinsider.com.au/thebnews

