សៅរ៍ ២៤ តុលា, ២០១៥ ម៉ោង ១៤:៤៥
ហ្វីលីពីន៖ បវរកញ្ញា ដែលជាសំណព្វចិត្ត របស់ទស្សនិកនាង Jessica Peart របស់ប្រទេស អូស្រ្តាលី ត្រូវបានគេបំពាក់ ម្កុដ ជ័យលាភីជា បវរកញ្ញាសកល (Miss Global) នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលប្រារព្ធឡើង យ៉ាងអធឹកអធម នៅសាលមហោស្រព Newport ក្នុងទីក្រុងម៉ានីល កាលពីយប់ថ្ងៃ ព្រហស្បត្តិ៍ កន្លងទៅនេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បេក្ខនារីវ័យ ២២ឆ្នាំ ដែលជាអ្នក ឯកទេសរោគសាស្រ្ត រូបនេះគឺជា បេក្ខនារីលេចធ្លោ លើសបេក្ខនារី ចំនួន៤៩នាក់ទៀត ដោយរួមបញ្ចូល ទាំងបេក្ខនារី ដែលជាតារាម៉ូដែល ជនជាតិហ្វីលីពីន Candis Ramos ក្នុងចំណាត់ថ្នាក់ ជាអ្នកបន្ទាប់លេខរៀងទី ៤ផងដែរ។ ជាមួយគ្នានោះ បវរកញ្ញាកម្ពុជា នាង Virginia Prak ត្រូវបាន ជាប់ចំណាត់ថ្នាក់ជាអ្នកបន្ទាប់ទី១ និងចំណាត់ថ្នាក់ អ្នកបន្ទាប់ទី២ និងទី៣បានទៅលើ បវរកញ្ញា ប្រទេសអៀរឡង់ឈ្មោះ Lorna Murphy និង Gergana Doncheva របស់ប្រទេសប៊ុលការី។
គួរបញ្ជាក់ ផងដែរថា បវរកញ្ញា សកល ដែលត្រូវបាន រៀបចំជាម្ចាស់ផ្ទះដោយប្រទេស ហ្វីលីពីនលើក ទីមួយនេះ បានក្លាយខ្លួនជា កម្មវិធីបែប អន្តរជាតិ យ៉ាងអធឹកអធមមួយ ដែលទទួល ជ្រើសរើសយក នារីមេម៉ាយ ធ្វើជាបេក្ខនារី ក្នុងការប្រកួតបវរកញ្ញា ផងដែរ៕

រូបភាពបវរកញ្ញាសកល២០១៥ Jessica Peart


បវរកញ្ញាកម្ពុជា Virginia Prak (ខាងឆ្វេង) ឈរអម បវរកញ្ញាអូស្រ្តាលី Jessica Peart (ខាងស្តាំ) នៅនាទីចុង ក្រោយនៃការ ប្រកាសលទ្ធផល


រូបភាព៖ Facebook
ប្រភព៖ CBNNews
កែសម្រួលដោយ៖ នរី
ខ្មែរឡូត