Mocha Girlsគឺជាក្រុមរាំនិងចម្រៀងដែលមានប្រជាប្រិយភាពក្នុងប្រទេសហ្វីលីពីន។ ពួកគេមានសមាជិក៦នាក់មានដូចជា៖ Mocha Uson , Mary Mae Dela Cerna ,Francoise Denyse Fainsan ,Georgina Knight ,Seika HashizumeនិងKhim Dueñas ។
ក្រុមនារីនៅក្នុងទីក្រុងម៉ានីលនេះបានចេញអាល់ប៊ុមចម្រៀងដំបូងក្នុងឆ្នាំ២០០៦មានចំណងជើងថា”A Taste of Mocha “, ២០០៧”Mocha “, ២០០៨”Deliciosa “, ១០១២”Pinay Ako “ និងបានលក់អាល់ប៊ុមទាំងអស់បាន៣០ ០០០បន្ទះក្នុងប្រទេសហ្វីលីពីន។ អ្វីដែលជាចំណុចពិសេសរបស់ក្រុមនេះគឺពូកគេពូកែរាំចង្វាក់Twerkយ៉ាងជំនាញ។

ពួកគេបានចេញទៅសម្ដែងក្នុងប្រទេសជាច្រើនទាំងនៅអាស៊ីនិងអឺរ៉ុប។ តួយ៉ាងក្នុងឆ្នាំ២០១២ក្រុមនេះបានទៅសម្ដែងក្រៅប្រទេសលើកដំបូងនៅប្រទេសអាមេរិកនិងកាណាដា។ ឆ្នាំ២០១៣ពូកគេបានទៅទឹកដី អាមេរិកម្ដងទៀតក្នុងខែកុម្ភៈនិងមិនា និងខែវិច្ឆិកាទៅសម្ដែងក្នុងប្រទេសកាណាដាជាលើកទី២។ ក្នុងឆ្នាំ២០១៤ពីខែតុលាដល់ធ្នូពួកគេបានទៅប្រទេសជប៉ុន អារ៉ាប់រួម អៀរឡង់និងចក្រភពអង់គ្លេស។
)