ភ្នំពេញ: ព័ត៌មាន​សាយភាយពេញ សង្គមខ្មែរ ពី​តារា​សម្តែង​ខ្មែរនាង សេង សូណា ហ៊ាន​ថត​រឿង​សិចកំពុង​ក្លាយ​ជា​ចំណោទ​សម្រាប់​មហាជន ដែល​លើកឡើង​ថា តើ​ សេង សូណា ពិត​ជា​ថត​រឿង​សិច​មែន​ឬ?
បើ​​ហ៊ាន​ថត​បែបនេះ​មែន​ នាង​មិន​ខ្លាច​បាត់​ឈ្មោះ​ពី​សិល្បៈ​ទេ​អី​? ប៉ុន្តែ​ឮសំណួរ​នេះ ស្រីស្រស់​ សេង សូណា បាន​​វាចា​​តប​ទាំង​ញ័រមាត់ថា៖ «នេះ​ហើយ​ខ្ញុំ​កំពុង​គេង​ព្រួយ​ពី​ព័ត៌មាន​ថា ខ្ញុំ​ថត​រឿង​សិច ដែល​ខ្ញុំ​មិន​បាន​ដឹង​អីនេះ»។
ភ្ជាប់​នឹង​ដំណឹង​ធ្លាប់​លេច​ឮថា ស្រីស្រស់​និយមតែងកាយ​​ចំណាយ​កេរ្តិ៍​ស្រ្តីលើក្រោម​​ បង្អួតបុរសៗមិន​ញញើត​ការ​រិះគន់​ពី​គ្រប់មជ្ឈដ្ឋាន​ថា នាង សេង សូណា ​ចង់​ថត​រឿង​សិច​ឲ្យ​មហាជនបានឃើញ និង​ឮ​ដំណឹងថា សេង សូណា បាន​ចុះ​កុង​ត្រាថត​រឿង​សិច​ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុកមួយ។ ​
ថ្មី​ៗ​មាន​លេច​ធ្លាយ​រូបថត​ស្រើបស្រាល ដែល​មាន​រូបនាង​អែន​អន​នៅ​លើ​ប្រាណបុរស ដែល​រឹតតែ​រុញច្រាន​ដំណឹង​នាង​ថត​សិច​នោះ​ ផ្ទុះ​អណ្តែតទៅទើ​រ​លើ​ចុង​អណ្តាត​មហាជន​គន្លាស់ ​ថា សេង សូណា សម្ងំ​ថត​រឿង​សិច​ឲ្យ​ផលិតកម្ម​បរទេសមួយ​។
យ៉ាងណា​ មហាជន​ក៏​ហាក់​បង្ហាញ​ការ​ព្រួយបារម្ភ​ដល់នាង សេង សូណា ដែល​បើ​នាងពិត​ជា​បានថត​រឿង​បែប​នេះ​មែន​នោះ វាសនានាង​នឹង​មិនល្អទេ សម្រាប់​វត្ត​មាន​លើវិថី សិល្បៈ​ខ្មែរ ផ្ទុយ​ស្រឡះ​នឹងវប្បធម៌​បស្ចិម​ប្រទេសនោះ​​។
Content image - Phnom Penh Post
តារាសម្ដែងនាង សេង សូណា។ វុទ្ធី
ប៉ុន្តែ​ជុំវិញ​ដំណឹង​ដែលកំពុង​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញពិភពសិល្បៈ​ខ្មែរ​ដ៏ស្រគត់​ស្រគំនេះ ត្រូវ​បាន​នាង សេង សូណា បដិសេធ​ដោយ​សម្ដី​បែប​ស្លន់​ស្លោថា នាង​មិន​បានទៅប្រព្រឹត្ត​ទង្វើ​ឆ្គង​នឹង​ព្រលឹង​ជាតិសាសន៍​ខ្លួនដល់ថ្នាក់​ហ្នឹងទេ។
នាង​បា​ន​លើកឡើង​ថា៖ «ខ្ញុំពិតជា​តារា​ស្រ្តី​ខ្មែរ​ម្នាក់​ដែល​មាន​ភាពក្លាហាន​មែនរឿង​បញ្ចេញ​ភាព​​សិចស៊ី ខើច​លើ​ខើចក្រោម​ បញ្ចេញ​សាច់​ដើមទ្រូងមែន​ តែខ្ញុំ​ក៏​នៅ​សល់​ភាពអៀនខ្មាស​ក្នុង​នាម​ជា​នារី​​ខ្មែរដែរ​នោះ»។ ​
ស្រីស្រស់ សេង សូណា ​បាន​ប្រាប់​ទៀត​ថា៖ «ខ្ញុំគេងមិន​លក់​ នៅ​មិន​សុខ ប្រាណ​ក៏​មិន​ស្រណុក​ដែរមាន​ព័ត៌​មាន​​ថា ខ្ញុំ​ទៅ​សម្ងំ​ថតរឿង​សិច​នៅ​ក្រៅប្រទេស​។ មិនមែន​ជា​រឿង​ល្អទេ ព័ត៌មាន​បែបហ្នឹង ព្រោះ​ថា វា​ឆ្គងនឹង​ប្រពៃណី​ខ្មែរ​ខ្លាំងណាស់​»។
បន្ថែមលើកា​រ​ព្រួយ​បារម្ភ​នេះ នាង បញ្ជាក់​៖ «ខ្ញុំពិតជាបាន​ចុះ​កុងត្រាថត​ឲ្យ​ផលិតកម្ម​ក្រៅ​ប្រទេស ហើយ​មួយ​រយៈ​នេះ​ ខ្ញុំ​ក៏​បាន​ទៅ​ថត​នៅ​ក្រៅ​ប្រទេសមែន បាន​ជា​​បាត់​មុខខ្ញុំ​ពី​សិល្បៈ​ក្នុង​ស្រុក»។​
ស្រីស្រស់​សម្រស់​ដើម​ទ្រូង​ធំ​មូល​ក្បំ​បញ្ជាក់ថា៖ ​«ខ្ញុំទៅ​ថត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី រយៈ​ពេល​ជិត​មួយ​ខែ​ តែ​បើ​និយាយ​ពី​រឿង​ថតនោះ សិចស៊ី មិន​ដល់​រឿង ហនុមាន ថត​នៅ​ក្នុង​ស្រុក​ខ្មែរមុន​ហ្នឹង​ផង មាន​ទៅថតរឿង​សិច​អី​ណា​»។
បន្ថែម​លើនោះ នាង​ក៏​បាន​បកស្រាយ​ពី​រូប​ភា​ពស្រើបស្រាល​​ជា​មួយ​​បុរសម្នាក់​ដោយ​បញ្ជាក់​ថា​៖ «រូបនោះ​​មិន​មែន​ជាឈុត​ថតរឿង​នៅ​ឥណ្ឌូនេស៊ីទេ​។​វាជា​កាយ​វិការ​ថត​​ផ្សព្វផ្សាយ​ផលិតផល​ប៉ូវ​សុខភាព​បុរស​នៅ​ប្រទេស​ថៃទេ​»៕
.--------------------------------
http://www.postkhmer.com



Khmer Boxing Welcome!!


Flag Counter



Popular Posts