​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ សញ្ញាប័ត្រ​អនុបណ្ឌិត ឬ​ហៅ​ថា (MBA) មិន​ត្រូវបាន​គេ ឲ្យ​តម្លៃ​ខ្ពស់​ដូច​មុន​ឡើយ​។ មិន​ឲ្យ​តម្លៃ​ដូច​មុន គឺ​អាច​បណ្តាលមកពី ការសិក្សា​ទាំងនេះ ដើរ​មិន​ទាន់សម័យ​ទំនើប និង​ការផ្លាស់ប្តូរ​ដ៏​លឿន នៃ​ជំនួញ​រកស៊ី​ដ៏​ក្តៅ​គុក នៅលើ​ពិភពលោក​នេះ​នោះ​ទេ​។​
​ទាក់ទិន​នឹង​ប្រធានបទ​នេះដែរ មានតែ​សហគ្រិន​មួយ​ភាគ​តូច​ប៉ុណ្ណោះ ដែល​រៀន​ចប់​ថ្នាក់អនុបណ្ឌិត ខណៈពេលដែល អ្នករកស៊ី និង​សេដ្ឋី​ភាគ​ច្រើន​ទៀត ទទួលបាន​ភាពជោគជ័យ ដោយសារ​បទពិសោធន៍​ផ្ទាល់ខ្លួន ព្រមទាំង​ការអាន​កំណប់​សៀវភៅ ដែល​មាន​ប្រយោជន៍​នានា​ជាច្រើន​។ ថ្ងៃនេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​សៀវភៅ​ដ៏​ល្បី​បំផុត ចំនួន ៧ ក្បាល ដែល​មនុស្ស​ជោគជ័យ​ភាគច្រើន ធ្លាប់​បាន​អាន​វា មុន​ពេល​ពួកគេ​មាន​ថ្ងៃនេះ​។​
១. As a Man Thinketh ដោយ James Allen
​មនុស្ស​ភាគច្រើន​ជឿថា មាន​ទេវតា កាលៈទេសៈ និង​បុណ្យ​កាល​ពី​ជាតិ​មុន ទើប​អាច​នាំ​សំណាង និង​ធ្វើឲ្យ​គេ​ជោគជ័យ​ក្នុង​ជាតិ​នេះ​។ ប៉ុន្តែ សៀវភៅ​នេះ នឹង​ប្រាប់​អ្នក​ថា ជីវិត​របស់​អ្នក គឺ​ខ្លួន​អ្នក​ទេ ជា​អ្នករៀបចំ ហើយ​បើ​ចង់​ជោគជ័យ អ្នក​ត្រូវ​យក​ឈ្នះ លើ​ផ្លូវ​ចិត្ត​របស់​អ្នក​ជាមុនសិន​។​
២. Rich Dad Poor Dad ដោយ​អ្នកនិពន្ធ Robert T. Kiyosaki
​យើង​ដឹង​ថា អ្នក​ប្រហែលជា​ធ្លាប់​លឺ និង​ធ្លាប់​អាន​សៀវភៅ​នេះ​រួច​មក​ហើយ​។ វា​បាន​បង្រៀន​យើង​ឲ្យដឹងថា “​ការបង្កើត និង​រកស៊ី​ខ្លួន ទើប​ធ្វើឲ្យ​អ្នក​ក្លាយជា​អ្នកមាន​”​។​
៣. Who Moved My Cheese? ដោយ​អ្នកនិពន្ធ Spencer Johnson
​ខុស​ពី​សៀវភៅ​ដ៏​ទៃ Who Moved My Cheese? បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី ស្ថានភាព (​និង​អ្វី​ដែល​អ្នក​ត្រូវធ្វើ​) ដើម្បី​សម្រេច​វា​បាន ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី និង​ច្បាស់លាស់​។​
៤. The Elements of Style ដោយ​អ្នកនិពន្ធ William Strunk Jr. និង E.B. White
​សម័យ​បច្ចុប្បន្ន គេ​ទាក់ទង​គ្នា​តាមរយៈ​អ៊ីម៉េល សារ​ទូរស័ព្ទ និង​បណ្តាញ​សង្គម​។ ដូច្នេះ ដើម្បី​ធ្វើឲ្យ​ការសរសេ​ររបស់​អ្នក មាន​ភាព​ទាក់ទាញ និង​ត្រឹមត្រូវ​ក្នុង​របរ​រកស៊ី នោះ​ដល់ពេល​ដែល​អ្នក ត្រូវ​អាន​សៀវភៅ​នេះ​ហើយ​។​
៥. The One Minute Manager ដោយ​អ្នកនិពន្ធ Kenneth Blanchard និង Spencer Johnson
​ចង់​ក្លាយជា “​អ្នក​ដឹកនាំ​ល្អ​” មែន​ទេ​? អញ្ចឹង ... គ្មាន​សៀវភៅ​ណា ល្អ​ជាង​សៀវភៅ​មួយ​នេះ​ទេ​។ ពេល​អាន​ចប់ អ្នក​មិន​ត្រឹម​តែ​ក្លាយ​ជា​ចៅហ្វាយ​ដ៏​ល្អ​ទេ អ្នក​ក៏​អាច​ក្លាយជា​មិត្ត​ល្អ និង​មេ​គ្រួសារ​ដ៏​អស្ចារ្យ​ផងដែរ​។​
៦. How to Lie With Statistics ដោយ​អ្នកនិពន្ធ Darrell Huff
​អ្នក​ជោគជ័យ ទោះ​មិន​ចេះ​គ្រប់មុខ ក៏​ត្រូវ​ដឹង​រឿងរ៉ាវ​ឲ្យបាន​ច្រើនដែរ ដូច្នេះ សៀវភៅ​ណែនាំ​អំពី​ស្ថិតិ ហិរញ្ញវត្ថុ តួលេខ ការ​គណនា ... មួយ​ក្បាល​នេះ នឹង​អាចជួយ​អ្នក មិន​ឲ្យ​ចាញ់បោក​កូនចៅ ឬ​ដៃគូ​រកស៊ី​ជាមួយ​ឡើយ​។​

៧. The Greatest Salesman in the World ដោយ​អ្នកនិពន្ធ Og Mandino
​ចង់​ជោគជ័យ អ្នក​ត្រូវ​ចេះ​លក់​គំនិត លក់​ផលិតផល លក់​សេវាកម្ម​។ បើ​លក់​មិន​ដាច់ កុំ​សង្ឃឹមថា​ជោគជ័យ​ឲ្យសោះ​។ អញ្ចឹង រង់ចាំ​អី​ទៀត ទិញ​សៀវភៅ​នេះ​អាន​ទៅ​។​

​សៀវភៅ​ទាំងនេះ ប្រហែលជា​ពិបាក​រក​អាន តែបើ​លោកអ្នក​ចង់​បាន លោកអ្នក​អាច​ទំនាក់ទំនង កាន់​គេហទំព័រ​យើងខ្ញុំ យើងខ្ញុំ​នឹង​ចែកជូន​ដោយ​ឥតគិតថ្លៃ តាមរយៈ​អ៊ីម៉េល pheara1987@gmail.com៕
How to Lie With Statistics," ដោយ Darrell Huff
The One Minute Manager," ដោយ Kenneth Blanchard and Spencer Johnson
The Elements of Style," ដោយ William Strunk Jr. and E.B. White
As a Man Thinketh," ដោយ James Allen
Rich Dad Poor Dad," ដោយ Robert T. Kiyosaki
Who Moved My Cheese?," ដោយ Spencer Johnson
"The Greatest Salesman in the World," ដោយ  Og Mandino
អត្ថបទ ៖ ឈឹម សៅភារ៉ា​
Source:http://www.health.com.kh/newdetail.php?newid=14748

Khmer Boxing Welcome!!


Flag Counter



Popular Posts