អ្នកស្រាវជ្រាវថា ស្រីនៅលើគឺជាក្បាច់រួមភេទដ៏គ្រោះថ្នាក់ជាងគេ
យោងតាមការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដី Advances in Urology បានបង្ហាញថា ក្បាច់ដែលអ្នកនៅពីលើពិតជាមានសុវត្ថិភាពជាង ដោយសារតែក្បាច់រួមភេទដ៏គ្រោះបំផុត គឺនារីខូវប៊យជិះសេះ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការបាក់លិង្គចំនួនជិតពាក់កណ្ដាលនៅក្នុងទិន្នន័យរបស់ពួកគេ បង្កដោយក្បាច់ភាគីនារីនៅពីលើ។
អ្នកជំនាញផ្នែកសិចសាស្ត្របានលើកឡើងថា៖ «ការសន្និដ្ឋានរបស់ពួកគេគឺថា ពេលភាគីនារីនៅពីលើ នាងតែងតែគ្រប់គ្រងចលនាដោយការផ្ដេកផ្ដួលទម្ងន់រាងកាយទាំងស្រុងមកលើប្រដាប់ភេទកំពុងឡើងរឹង។ បើមានបញ្ហាថ្លោះធ្លោយខណៈពេលកំពុងទាញដាវដាក់ស្រោម ភាគីនារីគ្រាន់តែមានអារម្មណ៍ឈឺចាប់បន្ដិចបន្ដួចប៉ុណ្ណោះ ប៉ុន្ដែភាគីខាងបុរសរងគ្រោះធ្ងន់ធ្ងរតែម្ដង»។
ដើម្បីកុំឲ្យបញ្ហាអកុសលនេះកើតឡើងចំពោះអ្នក ក្រុមអ្នកវិទ្យាសាស្ដ្របានផ្ដល់ដំបូន្មានមួយដូចជាការកាត់បន្ថយការនិយមឲ្យភាគីខាងស្រីនៅខាងលើ ឬបើសិនជាអនុវត្តបែបនេះត្រូវតែប្រុងប្រយ័ត្នដោយវាយប្រហារបែបទន់ភ្លន់។
ពួកគេបានបន្ដថា៖ «ប្រដាប់ភេទពាក់កណ្ដាល ( ៥០ ភាគរយ) អាចរងការឈឺចាប់ដោយសារលទ្ធភាពបាក់ហូតដល់ ៣ គន្លាក់ដែលបង្កើតបានជាសំឡេង (ផស!)»។
បើអ្នកមិនចង់ឲ្យប្រដាប់ភេទរបស់ខ្លួនជួបគ្រោះភ័យ ការសិក្សាមួយបានណែនាំដោយប្រើក្បាច់បុរសទ្រោបពីលើ ដែលមិនងាយនឹងរងការឈឺចាប់អ្វីឡើយ។
ដូច្នេះ អ្នកគួរតែកុំរំជើបរំជួលនឹងក្បាច់ខូវប៊យស្រីជិះសេះអី ពីព្រោះក្រុមស្រាវជ្រាវយល់ថា គ្មានបុរសណាចង់រងគ្រោះបាក់លិង្គនោះទេ៕ HR
**********************************
Source:http://www.postkhmer.com